អង្គការសហប្រជាជាតិ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើសកម្មភាពអាទិភាពរបស់ក្រសួងការងារ ក្នុងអាណត្តិទី៧
(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ (UN) បានបង្ហាញការគាំទ្រពេញទំហឹងចំពោះសកម្មភាពអាទិភាពនានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួង ដើម្បីរួមគ្នាអនុវត្តនូវសកម្មភាពអាទិភាពទាំងនោះ។
ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូរបស់អង្គការសហប្រជាជាតិ ដឹកនាំដោយលោក ចូ ស្យើរ (Jo Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។
ក្នុងកិច្ចពិភាក្សានោះ លោករដ្ឋមន្ត្រីបានបង្ហាញពីសកម្ម ភាពជាអាទិភាពរបស់ក្រសួងក្នុងអាណត្តិទី៧នេះ ពិសេ សការលើកកម្ពស់ជីវភាពកម្មករនិយោជិត និងទំនាក់ទំនងវិជ្ជាជីវៈ ក្នុងរោងចក្រសហគ្រាស ក៏ដូចជាការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលសុទ្ធសឹងតែជាចំណុចគន្ល...








