សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះ សំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ
ភ្នំពេញ: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០ ២៣ នេះបានអញ្ជើញចុះជួបសំណេះ សំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
រោងចក្រ សហគ្រាសទាំង ១៣នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើ ង ចំនួន ២ និងរោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន១។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងរយៈពេល៩០ថ្ងៃ ក្រោយកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចបានចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន១០ដងហើយ ដោយមានកម្មករ-កម្មការិនីជាង២០ម៉ឺននាក់។
សម្ដេចធិបតី បន្តទៀតថាការចរចាប្រាក់ខែអប្បបរមាសម្រាប់កម្មករ និយោជិត ត្រូវតែដំឡើងជារៀងរាល់ឆ្នាំ។
នៅថ្ងៃនេះ សម្ដេចបានស្នើឱ្យចេញវិញ្ញាបនបត្របញ្ជាក់ពីភាពជំនាញ ចំពោះបុគ្គលណា ដែលទទួលបានចំណេះដឹងពីជីដូនជី...








