ឯកឧត្តម លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្នាក់ដឹកនាំ សូមផ្ញើសារលិខិត គោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួប ៤៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤
ភ្នំពេញ: ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្នាក់ដឹកនាំ ព្រមទាំងសហការីទាំងអស់ សូមផ្ញើសារលិខិត គោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៤៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។
នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមគោរពអនុញ្ញាតសម្តែងនូវអំណរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ប្រកបដោយមនោសញ្ចេតនា រំភើបរីករាយក្រៃលែង និងសូមបួងសួងដល់ទេវតាសូមប្រសិទ្ធពរជ័យ ដល់ចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើងក្នុងគ្រាដ៏សែនកម្សត់នោះ ឱ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជំដូចទឹកអម្រឹត និងសូមប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តច...








