ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ និងឃ្លាំងផ្ទុកទំនិញរបស់ប្រជាពលរដ្ឋចំនួន ០៣ខ្នង នៅស្រុកដំណាក់ចង្អើរ
កែប ៖ អគ្គិភ័យឆាបឆេះផ្ទះ និងឃ្លាំងផ្ទុកទំនិញរបស់ប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ចំនួន ០៣ខ្នងវេលាម៉ោង០៣ និង០០នាទី ទៀបភ្លឺ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ។
-ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុយ សាយ ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរមេផ្ទះ ប្រភេទសំណង់ថ្មក្រោម ឈើលើ ប្រក់សង្ក័សី ទំហំ ៥×២៥ម៉ែត្រ ខូចខាតទាំងស្រុង។
-ម្ចាស់ផ្ទះទី២ ឈ្មោះ អ៊ុយ សាង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាងម៉ូតូ ប្រភេទសំណង់ថ្មក្រោម ឈើលើ ប្រក់សង្ក័សី ទំហំ ៥×២៥ម៉ែត្រ ខូចខាតទាំងស្រុង។
-ម្ចាស់ឃ្លាំងផ្ទុកទំនិញ ឈ្មោះ លឹម លី ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរអាជីវករ ប្រភេទសំណង់ថ្មក្រោម ដែកលើ ប្រក់សង្ក័សី ទំហំ ១៥×៤០ម៉ែត្រ ខូចខាតទាំងស្រុង និងបណ្តាលអោយខូចខាតទាំងស្រុង រថយន្តហ៊ីយ៉ាន់ដាយ(១,៥តោននិង២,៥តោន) ចំនួន០២គ្រឿង រួមទាំងសម្ភារ:មួយចំនួនទៀត។
លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ...








