រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យបញ្ឈប់ជាបន្ទាន់នូវវប្បធម៌អន្តរាគមន៍តែងតាំងតួនាទី និងពាក់ព័ន្ធបទល្មើសគ្រឿងញៀន
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាឲ្យបញ្ឈប់ និងលុបបំបាត់ជាបន្ទាន់ នូវវប្បធម៌អន្តរាគមន៍តែងតាំងតួនាទី និងពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដើម្បីឲ្យការងារនេះប្រព្រឹត្តិទៅមានតម្លាភាព ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងមិនឲ្យកើតមានបញ្ហាអយុត្តិធម៌ក្នុងសង្គម។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លេីកឡេីងក្នុង ពិធីប្រកាសចូលកាន់មុខតំណែង នៃអគ្គនាយកដ្ឋានចំណុះឲ្យក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា បញ្ហាអន្តរាគមន៍មានច្រើនទម្រង់ ដែលកន្លងមក មានករណីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ហើយអ្នកអន្តរាគមន៍នោះក៏ត្រូវបានឃាត់ខ្លួន និងផ្ដន្ទាទោស ហើយបញ្ហាអន្តរាគមន៍មួយទៀត គឺការតែងតាំងតួនាទី ដែលបញ្ហានេះក៏ត្រួតពិនិត្យ និងត្រូវធ្វើឲ្យគ្រប់លក្ខណ...








