សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន
ជប៉ុន: នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។
ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន ឱកាសដែលសម្តេចអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជារីករាយដែលបានមកជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលកំពុងរស់នៅនិងសិក្សានៅប្រទេសជប៉ុន។
នាឱកាសនេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រុមការងារ ឯកឧត្តម ហេង សួរ ដែលបានរៀបចំជាមួយទូត និងសមាគមខ្មែរនៅជប៉ុន សម្រាប់កម្មវិធីជួបជុំនាពេលនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជូនសារទៅអ្នកដែលគ្រោងប្រមូលគ្នាជេរសម្តេចថា ការសម្តែងមតិត្រូវធ្វើដោយថ្លៃថ្នូរ កុំឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា។
ការអញ្ជើញរបស់ជប៉ុន និងការជួបជុំជាមួយបងប្អូនជាង២ពាននាក់ នៅពេលនេះ គឺជាការបញ្ជូនសារ អំពីការទទួលស្គាល់ថា សម្...








