សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២៣ តុលា១៩៩១ មហារដ្ឋបុរសមួយអង្គ និងមួយរូបពួនជ្រំ និងដឹកនាំកម្ពុជាដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិ
ភ្នំពេញ: នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមតេលេក្រាម បានគូសបញ្ជាកថា «២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពួនជ្រំ និងដឹកនាំកម្ពុជា ដោយ កិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ»។
សម្តេចធិបតី នាយករដ្ឋមន្ត្រីបានបន្ថែមថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម។ ថ្ងៃទី២ ៣ ខែតុលា ឆ្នាំ២០២៣នេះ គឺខួបទី ៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះម ហាក្សត្របានរម្លឹកថា ថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៣នេះ គឺជាខួប ៣២ឆ្នាំ (២៣ តុលា ១៩៩១-...








