ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង

ម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង

សង្គម និងកម្សាន្ត
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា រោងចក្រ សហគ្រាស ចំនួន ១១ ជាប្រភេទរោងចក្រកាត់ដេរ ចំនួន ៣, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២, ដេរស្បែកជើងចំនួន ៣, បោះពុម្ពលើស្បែកជើងកីឡា ចំនួន ១, ផលិតសម្ភារកាដូ ចំនួន ១ និងផលិតជ័រ និងផ្លាស្ទិក ចំនួន ១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍ អ៊ឺរ៉ុប សហរដ្ឋអាមេរិកប្រទេសកាណាដា ប្រទេសជប៉ុន ។ល។ លោកបណ្ឌិត បានបញ្ជាក់ថា នៅខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន១៧៣ មានកម្មករនិយោជិតប្រមាណជាង ៥ម៉...
លោក ដូណាល់ ត្រាំ ត្រូវបានចោទកាន់ជុំវិញករណីកាន់កាប់ ឯកសារសម្ងាត់ របស់ជាតិ ក្រោយចាកចេញពីតំណែង

លោក ដូណាល់ ត្រាំ ត្រូវបានចោទកាន់ជុំវិញករណីកាន់កាប់ ឯកសារសម្ងាត់ របស់ជាតិ ក្រោយចាកចេញពីតំណែង

សង្គម និងកម្សាន្ត
លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក ត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទគ្រប់គ្រងឯកសារ ដែលត្រូវបានចាត់ថ្នាក់ បន្ទាប់ពីលោក លែងកាន់តំណែង ជាប្រធានាធិបតី។   យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា លោក ត្រាំ អាយុ ៧៦ឆ្នាំប្រឈមនឹងការចោទប្រកាន់ចំនួន ៧ រួមទាំងការរក្សាទុកដោយគ្មានការអនុញ្ញាត នូវឯកសារដែលបានចាត់ថ្នាក់។   ​ការ​ចោទប្រកាន់​លើក​ទី​ពីរ លើ​លោក ត្រាំ និង​ជា​ការ​ចោទប្រកាន់លើក​ដំបូង​របស់​អតីត​ប្រធានាធិបតី។ លោក ដូណាល់ ត្រាំ កំពុងធ្វើយុទ្ធនាការដើម្បីធ្វើឱ្យការវិលត្រឡប់ដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់សេតវិមាននៅឆ្នាំ ២០២៤។ នៅក្នុងការបង្ហោះនៅលើ Truth Social លោក ត្រាំ បាននិយាយថា លោកគ្មានកំហុស ហើយត្រូវបានកោះហៅឱ្យបង្ហាញខ្លួននៅតុលាការសហព័ន្ធក្នុងទីក្រុង Miami កាលពីថ្ងៃអង្គារ។ លោកថា “ខ្ញុំ​មិន​ដែល​គិត​ថា​រឿង​បែប​នេះ...
កម្ពុជា ចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម

កម្ពុជា ចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម

សង្គម និងកម្សាន្ត
 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។ កិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ដែលធ្វើឡើងនៅវិមានសន្តិភាព នៅរសៀល ៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នឹងក្លាយជាកម្លាំងចលករជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់កា...
ក្រសួងសេដ្ឋកិច្ច ប្រកាស៖ ពីការលុបបំបាត់ការយកពន្ធត្រួតគ្នា នឹងលើលែងព័ន្ធលើអចលនទ្រព្យខ្លះនៃខេត្តចំនួនបីក្នុងឆ្នាំ២០២៣

ក្រសួងសេដ្ឋកិច្ច ប្រកាស៖ ពីការលុបបំបាត់ការយកពន្ធត្រួតគ្នា នឹងលើលែងព័ន្ធលើអចលនទ្រព្យខ្លះនៃខេត្តចំនួនបីក្នុងឆ្នាំ២០២៣

សង្គម និងកម្សាន្ត
  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសេចក្តីប្រកាស ស្ដីពីការអនុវត្ដកិច្ចព្រមព្រៀង ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ (២០២៣)។ នេះយោងតាម បានសេចក្តីប្រកាស នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣​ ។ មានខ្លឹមសារដូចខាងក្រោម៖...
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ បើកការដ្ឋានសាងសង់ស្ពានបេតុងប្រវែង៧២ម៉ែត្រ ទទឹង៦,៦០ម៉ែត្រ  ស្រុកកោះធំ ខេត្តកណ្តាល

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ បើកការដ្ឋានសាងសង់ស្ពានបេតុងប្រវែង៧២ម៉ែត្រ ទទឹង៦,៦០ម៉ែត្រ  ស្រុកកោះធំ ខេត្តកណ្តាល

សង្គម និងកម្សាន្ត
កណ្តាល៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការណ៍​ និងដឹកជញ្ជូន នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងសរសៃដែក ប្រវែង៧២ ម៉ែត្រ ទទឹង៦,៦០ម៉ែត្រ ស្ថិតនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ។ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យ ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងស្រុកកោះធំ ដែលបានធ្វើឱ្យស្រុកនេះបានកែប្រែមុខមាត់ប្រកបដោយមោទនភាព។ លោកបានបញ្ជាក់ថា សមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលដ៏ទៃទៀត នៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាល សម្រាប់ស្រុកកោះធំនោះគឺ “មន្ទីរពេទ្យតេជោសែនកោះធំ” ដែលជាមន្ទីរពេទ្យទំនើបថ្មីមួយ ដែលបច្ចុប្បន្នបានសម្រេចការសាងសង់ប្រមាណជាង ៩៥ភាគរយ និ...
លោកឌិត​ ទីណា​៖ការអភិវឌ្ឍវិស័យកសិកម្ម គឺផ្តោតលើគុណភាព និងសុវត្ថិភាព 

លោកឌិត​ ទីណា​៖ការអភិវឌ្ឍវិស័យកសិកម្ម គឺផ្តោតលើគុណភាព និងសុវត្ថិភាព 

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ទទួលជួបពិភាក្សាការងារជាមួយ លោក UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោក SANUI Kazumasu ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ព្រឹកថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣ នៅទីស្តីការក្រសួង។ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីគោលនយោបាយរបស់ក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយធានាឱ្យបាននូវសន្តិសុខនិងនិរន្តរភាពស្បៀង និងផ្តោតលើគុណភាព សុវត្ថិភាព កាត់បន្ថយថ្លៃដើម និងជំរុញផលិតផលដែលមានសក្តានុពលមានតម្លៃទីផ្សារល្អសម្រាប់ការនាំចេញដូចជាស្រូវ ស្វាយចន្ទីជាដើម ដើម្បីឱ្យកសិករបង្កើនចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។ លោករដ្ឋមន្ត្រី ប...
លោកបណ្ឌិត កៅ ថាច ចុះជួបជាមួយសមាជិកសហគមន៍ សាក្រាមរុងរឿង ស្រុកប្រាសាទបល្ល័ង្គ

លោកបណ្ឌិត កៅ ថាច ចុះជួបជាមួយសមាជិកសហគមន៍ សាក្រាមរុងរឿង ស្រុកប្រាសាទបល្ល័ង្គ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសួរសុខទុក្ខប្រជាសហគមន៍សាក្រាមរុងរឿង ដែលបណ្តំក្រុមអ្នកផលិតស្វាយចន្ទី ស្រូវ និងដំឡូងមី នៅស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ បច្ចុប្បន្នសហគមន៍សាក្រាមបានដាំដុះស្វាយចន្ទីសរុប១ ២០០ហិកតា នៅភូមិត្រសាក្រាម ឃុំសាក្រាម ស្រុកប្រាសាទបល័្លង្គ ខេត្តកំពង់ធំ។  លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងករណី សហគមន៍ ឬសមាជិកចង់បានឥណទានដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី អាចស្នើសុំឥណទាន ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានក្នុងអត្រាការប្រាក់សមរម្យ ។ នៅថ្ងៃដដែលនេះដែរ លោក បណ្ឌិត កៅ ថាច បានបន្តចុះពិនិត្យសកម្មភាព ការប្រមូលទិញស្វាយចន្ទី ការផលិត និងខ្សែច្រវាក់កែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) ...
សម្ដេចតេជោ ហ៊ុន សែន៖ជនមានពិការភាពតាមរោងចក្រ និងសហគ្រាស ត្រូវអនុញ្ញាតឲ្យចេញមុនម៉ោង១៥នាទី ដូចកម្មការិនីមានផ្ទៃពោះ

សម្ដេចតេជោ ហ៊ុន សែន៖ជនមានពិការភាពតាមរោងចក្រ និងសហគ្រាស ត្រូវអនុញ្ញាតឲ្យចេញមុនម៉ោង១៥នាទី ដូចកម្មការិនីមានផ្ទៃពោះ

សង្គម និងកម្សាន្ត
  កំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា ជនមានពិការភាពនៅតាមរោងចក្រ និងសហគ្រាសនានា ត្រូវអនុញ្ញាតឲ្យចេញមុនម៉ោង១៥នាទី ដូចនឹងកម្មការិនីមានផ្ទៃពោះ។ សម្ដេចតេជោ បានថ្លែងបែបនេះក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃមុនពេលទៅកំពង់ស្ពឺ មានកម្មការិនីម្នាក់ បានស្នើសុំឲ្យជនពិការ ដែលធ្វើការនៅតាមរោងចក្រ បានចេញមុនម៉ោង ដូចជាស្ដ្រីមានផ្ទៃពោះ។ ខ្ញុំសូមប្រកាសជូនថា គ្រប់រោងចក្រសហគ្រាសទាំងអស់ ដែលមានជនពិការ ត្រូវអនុញ្ញាតឲ្យចេញមុនម៉ោង ដូចស្ដ្រីមានផ្ទៃពោះដែរ»។ សម្ដេចបានលើកឡើងថា កាលពីមុន ស្ដ្រីមានផ្ទៃពោះ ត្រូវចេញបញ្ជៀសជាមួយគេ ដូច្នេះបញ្ហានេះ ម្ចាស់រោងចក្រ ត្រូវឲ្យស្ដ្រីមានផ្ទៃពោះ បានចេញមុន ដើម្បីជៀ...
សម្តេចតេជោ៖ប្រកាសផ្តល់២ម៉ឺនដុល្លារ ជូនកម្មករ-កម្មការិនីដែលខាងរោងចក្រកាត់ប្រាក់ខែ២០ដុល្លារ បើមិនបានចូលរួមកម្មវិធីជួបជាមួយសម្តេច

សម្តេចតេជោ៖ប្រកាសផ្តល់២ម៉ឺនដុល្លារ ជូនកម្មករ-កម្មការិនីដែលខាងរោងចក្រកាត់ប្រាក់ខែ២០ដុល្លារ បើមិនបានចូលរួមកម្មវិធីជួបជាមួយសម្តេច

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លារ ជូនកម្មករ-កម្មការិនីរូបណាដែលត្រូវក្រុមហ៊ុនរោងចក្រកាត់ប្រាក់ខែចំនួន ២០ដុល្លារ បើមិនបានចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយសម្តេច ។   ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃ៨ មិថុនានេះ សម្ដេចតេជោបានផ្ដាំផ្ញើដល់កម្មករ-កម្មការិនី រូបណា ត្រូវបានកាត់ប្រាក់ខែចំនួន២០ដុល្លារ ត្រូវចេញមុខមក ហើយសម្ដេចនឹងចេញសង២ម៉ឺនដុល្លារវិញ។ សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងបែបនេះ ក្រោយពីមានបុគ្គលម្នាក់ជាអ្នកប្រឆាំងនៅក្រៅប្រទេសដែលសម្តេចហៅថា ក្មេងពាលនោះបានបង្ហោះតាមបណ្ដាញសង្គេមថា កម្មករ-កម្មការិនីរូបណា មិនបានចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយសម្ដេចទេ នឹងត្រូវកាត់ប្រាក់ខែ២០ដុល្លារ។ សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «មានអាមួយណានោះ (ក្មេងពាល) ផុសថា មិនបានមក (មកកម្មវិធីសម្ដេច) គេកាត់ប្រាក់ខ...
សម្តេចតេជោ ៖ បញ្ជាក់ថា កម្មករខ្មែរកំពុងធ្វើការនៅថៃ មិនត្រូវបណ្តេញចេញដូចមតិខ្លះលើកឡើងនោះទេ

សម្តេចតេជោ ៖ បញ្ជាក់ថា កម្មករខ្មែរកំពុងធ្វើការនៅថៃ មិនត្រូវបណ្តេញចេញដូចមតិខ្លះលើកឡើងនោះទេ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ករណីកម្មករខ្មែរកំពុងធ្វើការនៅថៃ មិនត្រូវបណ្តេញចេញដូចអ្វីដែល មតិខ្លះលើកឡើងមុននោះទេ ប៉ុន្តែផ្ទុយទៅវិញថែទាំងជួយសម្រួលយកចិត្តទុកដាក់។ សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅព្រឹកថ្ងៃ៨ មិថុនា​ ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ឆ្នាំង សម្តេចបានបញ្ជាក់ថា «ខ្ញុំសូមអបអរសាទរជាមួយព័ត៌មានដែលទទួលបានពីរឿងកម្មករខ្មែរ ធ្វើការនៅថៃដែលពីមុនខ្ញុំបានកង្វល់ ស្តីពីបក្សឆ្ពោះទៅមុខដែលលឺពាក្យថា មានបំណងបណ្តេញកម្មករខ្មែរ និងឡាវចេញពីថៃ។ តែពីម្សិលមិញ(ថ្ងៃ៧ មិថុនា) បានបញ្ជាក់មិនមានការដេញចេញទេ ថែមទាំងសម្រួលថែមទៀតផង»។ សម្តេចតេជោបានលើកឡើងថា នៅពេលទទួលបានព័ត៌មាននេះហើយ សម្តេចលែងព្រួយបារម្ភទៀតហើយ ចំពោះការបណ្តេញចេញពលករខ្មែរ កំពុងធ្វើការនៅថៃ។ សម្តេចបន្តថា «ខ្ញុំត្រូវតែឈឺឆ្អាលចំពោះរឿងនេះ ប្រសិនបើរឿងទាក់ទងនិងការបណ្តេញចេញ ឬបញ្...