ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ពលរដ្ឋដែលទិញលំនៅឋាន ឬ ខុនដូ ត្រូវម្ចាស់គម្រោងរឹបអូស សូមជូនដំណឹងមក (ន.អ.ប) ជាបន្ទាន់

ពលរដ្ឋដែលទិញលំនៅឋាន ឬ ខុនដូ ត្រូវម្ចាស់គម្រោងរឹបអូស សូមជូនដំណឹងមក (ន.អ.ប) ជាបន្ទាន់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានប្រកាសឲ្យដឹងថា ពលរដ្ឋដែលបានទិញលំនៅឋាន ឬ ខុនដូ ហើយត្រូវបានម្ចាស់គម្រោងរឹបអូស ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹងមក ន.អ.ប ជាបន្ទាន់ ដើម្បីជួយសម្របសម្រួលជាមួយម្ចាស់គម្រោង​។ នេះយោងតាមការ ជូនដំណឹងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។    ...
សម្តេចតេជោ ៖ កម្មករ-កម្មការិនី នឹងបានដំឡើងប្រាក់ខែក្នុងរយៈពេល ១ ឆ្នាំម្ដង

សម្តេចតេជោ ៖ កម្មករ-កម្មការិនី នឹងបានដំឡើងប្រាក់ខែក្នុងរយៈពេល ១ ឆ្នាំម្ដង

សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងថា យន្តការត្រឹមត្រូវ ក្នុងការដំឡើងប្រាក់ខែដល់កម្មករ-កម្មករិនី គឺយន្តការត្រីភាគី ដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដោយគិតគូរការដំឡើងប្រាក់ខែក្នុងរយៈពេល ១ ឆ្នាំម្ដងដល់ កម្មករ-កម្មការិនី។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យដឹងបែបនេះ នៅក្នុងពិធីអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិករោងចក្រលីនវេនជីសាន់បូ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ៕...
លោកឧកញ៉ា ហុង ឆេងឈុន ៖ អបអរសាទរបង រស់ រាសី ត្រូវបានសម្តេចតេជោហ៊ុន សែន  ប្រកាសតែងតាំងជាប្រធានសភាពាណិជ្ជកម្មកម្ពុជាតំណាងនៅប្រទេសជប៉ុន

លោកឧកញ៉ា ហុង ឆេងឈុន ៖ អបអរសាទរបង រស់ រាសី ត្រូវបានសម្តេចតេជោហ៊ុន សែន  ប្រកាសតែងតាំងជាប្រធានសភាពាណិជ្ជកម្មកម្ពុជាតំណាងនៅប្រទេសជប៉ុន

សង្គម និងកម្សាន្ត
  លោកឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍​ អបអរសាទរ ចំពោះ​លោក រស់ រាសី ត្រូវបានសម្តេចអគ្គមហាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសតែងតាំងជាប្រធានសភាពាណិជ្ជកម្មកម្ពុជាតំណាងនៅប្រទេសជប៉ុន ។ នេះយោងតាមហ្វេសប៊ុក លោកឧកញ៉ា ហុង ឆេងឈុន បានសរសេរថា ខ្ញុំសូមអបអរដល់បងប្រុស រស់ រាសី ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាប្រធានសភាពាណិជ្ជកម្មកម្ពុជាតំណាងនៅប្រទេសជប៉ុន។ សូមអរគុណដល់អ្នកវិនិយោគមកពីប្រទេសជប៉ុនឲ្យទទួលបាន នឹងសម្រេចបាននៅការវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងឆាប់ៗនេះ និងសូមជូនពរឲ្យមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរត្រឡប់ទៅប្រទេសជប៉ុនវិញ។  ...
យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល (យ.គ.ក.)អបអរសាទរ និងគោរពជូនពរលោកបណ្ឌិត ហ៊ុន ម៉ាណែត

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល (យ.គ.ក.)អបអរសាទរ និងគោរពជូនពរលោកបណ្ឌិត ហ៊ុន ម៉ាណែត

សង្គម និងកម្សាន្ត
សូមគោរពជូនពរ និងអបអរសាទរដោយស្មោះស្ម័គ្រ គោរពជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ខួប៣ឆ្នាំដែល ឯកឧត្តមបណ្ឌិត ត្រូវបានតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ០៨ មិថុនា ២០២០ - ០៨ មិថុនា ២០២៣ ។ សូម ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ជន្មាយុយឺនយូរ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ សូមគោរពជូនពរពី យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល (យ.គ.ក.)...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៣នៅខេត្តស្វាយរៀង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៣នៅខេត្តស្វាយរៀង

សង្គម និងកម្សាន្ត
ភ្នំពេញ៖ កម្ពុជា នឹងមានក្រុមហ៊ុនវិនិយោគ​លើវិស័យកាត់ដេរ ចំនួន៣ មានរោងចក្រផលិតបាវ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ រោងចក្រ​ចាក់សម្លៀកបំពាក់ និងរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ ក្នុងខេត្តស្វាយរៀង ដែលមានទុនវិនិយោគ១៦លានដុល្លារអាមេរិក ។ យោងតាមការផ្សព្វផ្សាយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “QINGDAO ZHONGMIAN (CAMBODIA) KNITTING CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៤១០កន្លែង។ ២-...
អ្នកវិភាគថា ៖ ក្តីបារម្ភជាសកល អំពីហានិភ័យនៃសេដ្ឋកិច្ចរបស់អាមេរិក កាន់តែកើនឡើង

អ្នកវិភាគថា ៖ ក្តីបារម្ភជាសកល អំពីហានិភ័យនៃសេដ្ឋកិច្ចរបស់អាមេរិក កាន់តែកើនឡើង

សង្គម និងកម្សាន្ត
ប៉េកាំង៖ ទោះបីជាប្រធានាធិបតី អាមេរិក លោក ចូ​ បៃដិន បានលើកឡើង ពីកិច្ចព្រមព្រៀងទ្វេភាគី លើពិដានបំណុលថា “ការឈ្នះដ៏ធំ” សម្រាប់ប្រទេសនេះ ក្តីបារម្ភជាសកល អំពីហានិភ័យនៃសេដ្ឋកិច្ចរបស់អាមេរិក កាន់តែកើនឡើង ហានិភ័យ​នៃ​សេដ្ឋកិច្ច​អាមេរិក ​មិន​ត្រឹមតែ​បរាជ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កើនឡើង​ក្នុង​តំបន់​មួយចំនួន​ទៀត​។ អ្នកវិភាគទីផ្សាររំពឹងថា ក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលជាប់គាំងសាច់ប្រាក់ អាចនឹងចាប់ផ្តើមខ្ចីប្រាក់យ៉ាងច្រើន ដោយបញ្ចេញនូវ “រលកយក្សស៊ូណាមិ” នៃមូលបត្របំណុលថ្មី ដែលអាចនាំឱ្យមានការហូរចេញពីសាច់ប្រាក់ក្នុងទីផ្សារ។ ទិន្នន័យពីក្រសួងរតនាគារសហរដ្ឋអាមេរិក បានបង្ហាញថា គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ សមតុល្យសាច់ប្រាក់របស់រតនាគារ បានធ្លាក់ចុះក្រោម ២៣ ពាន់លានដុល្លារអាមេរិក។ បន្ទាប់ពីការដោះស្រាយបំណុលនេះ នាយកដ្ឋានរតនាគារត្រូវបានគេរំពឹងថា នឹងបំពេញសមតុល្យសាច់ប្រាក់របស់ខ្លួនដល់ ៥៥០ ពាន់លានដុល្លារនៅចុ...
សម្តេចតេជោ៖ ស្វាគមន៍ក្រុមប្រឆាំងគ្រប់និន្នាការទាំងអស់ ដែលមានបំណងចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

សម្តេចតេជោ៖ ស្វាគមន៍ក្រុមប្រឆាំងគ្រប់និន្នាការទាំងអស់ ដែលមានបំណងចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

សង្គម និងកម្សាន្ត
  កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ក្រុមប្រឆាំងគ្រប់និន្នាការនយោ បាយទាំងអស់ ដែលមានបំណងចង់ចូលរួមជីវភាពជាមួយគណបក្សប្រជាជន ដើម្បីរួមកសាងប្រទេសកម្ពុជា។ ប៉ុន្ដែសម្ដេចមិនទទួលតែទណ្ឌិតក្បត់ជាតិ ៣ ជំនាន់១រូបគត់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី រោងចក្រកា់ដេ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីព្រឹក​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រុមប្រឆាំងដែលចាកចេញពីទណ្ឌិតក្បត់ជាតិ៣ជំនាន់ ទាំងនៅកម្ពុជា និងក្រៅប្រទេស ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា កំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើការងារនានាដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិត ខណៈកាលពីមុនពួកគេបានចាញ់បោកទណ្ឌិតក្បត់ជាតិ ៣ជំនាន់ទៅធ្វើសកម្មភាពប្រមូលលុយពីកម្មករទៅឱ្យទណ្ឌិតក្បត់ជាតិដោយឥតប្រ...
សម្តេចតេជោ ៖ឱ្យជំនួយការរៀបចំបញ្ជីជូនសម្ដេច ចំពោះបុរីណា រឹបអូសផ្ទះពីរដ្ឋ ដែលយឺតយ៉ាវក្នុងការបង់រំលស់ផ្ទះ

សម្តេចតេជោ ៖ឱ្យជំនួយការរៀបចំបញ្ជីជូនសម្ដេច ចំពោះបុរីណា រឹបអូសផ្ទះពីរដ្ឋ ដែលយឺតយ៉ាវក្នុងការបង់រំលស់ផ្ទះ

សង្គម និងកម្សាន្ត
  កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់អ្នកឧកញ៉ា លី ហួរ សហការជាមួយម្ចាស់បុរី និងផ្នែកអចលនទ្រព្យពាក់ព័ន្ធធ្វើការដោះស្រាយចំពោះបញ្ហា ការយឺតយ៉ាវការបង់ប្រាក់សម្រាប់ការបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋឡើងវិញ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចបន្តបង់រំលស់ទៀតបាន ហើយមិនត្រូវបានរឹបអូសផ្ទះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានឲ្យដឹងបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនៅព្រឹក​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ បានណែនាំឱ្យជំនួយការរៀបចំបញ្ជីជូនសម្ដេច ចំពោះបុរីណា ដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋមានការយឺតយ៉ាវ ក្នុងការបង់រំលស់ផ្ទះនាពេលកន្លងទៅ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ។ ជាមួយគ្នានេះសម្ដេច ក៏បានណែនាំឱ្យរៀបចំឥណទានឡើងវិញ ចំពោះវិធីបង់រំលស់ផ្ទះ របស់ប្រជាពលរ...
ម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង

ម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង

សង្គម និងកម្សាន្ត
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា រោងចក្រ សហគ្រាស ចំនួន ១១ ជាប្រភេទរោងចក្រកាត់ដេរ ចំនួន ៣, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២, ដេរស្បែកជើងចំនួន ៣, បោះពុម្ពលើស្បែកជើងកីឡា ចំនួន ១, ផលិតសម្ភារកាដូ ចំនួន ១ និងផលិតជ័រ និងផ្លាស្ទិក ចំនួន ១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍ អ៊ឺរ៉ុប សហរដ្ឋអាមេរិកប្រទេសកាណាដា ប្រទេសជប៉ុន ។ល។ លោកបណ្ឌិត បានបញ្ជាក់ថា នៅខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន១៧៣ មានកម្មករនិយោជិតប្រមាណជាង ៥ម៉...
លោក ដូណាល់ ត្រាំ ត្រូវបានចោទកាន់ជុំវិញករណីកាន់កាប់ ឯកសារសម្ងាត់ របស់ជាតិ ក្រោយចាកចេញពីតំណែង

លោក ដូណាល់ ត្រាំ ត្រូវបានចោទកាន់ជុំវិញករណីកាន់កាប់ ឯកសារសម្ងាត់ របស់ជាតិ ក្រោយចាកចេញពីតំណែង

សង្គម និងកម្សាន្ត
លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក ត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទគ្រប់គ្រងឯកសារ ដែលត្រូវបានចាត់ថ្នាក់ បន្ទាប់ពីលោក លែងកាន់តំណែង ជាប្រធានាធិបតី។   យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា លោក ត្រាំ អាយុ ៧៦ឆ្នាំប្រឈមនឹងការចោទប្រកាន់ចំនួន ៧ រួមទាំងការរក្សាទុកដោយគ្មានការអនុញ្ញាត នូវឯកសារដែលបានចាត់ថ្នាក់។   ​ការ​ចោទប្រកាន់​លើក​ទី​ពីរ លើ​លោក ត្រាំ និង​ជា​ការ​ចោទប្រកាន់លើក​ដំបូង​របស់​អតីត​ប្រធានាធិបតី។ លោក ដូណាល់ ត្រាំ កំពុងធ្វើយុទ្ធនាការដើម្បីធ្វើឱ្យការវិលត្រឡប់ដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់សេតវិមាននៅឆ្នាំ ២០២៤។ នៅក្នុងការបង្ហោះនៅលើ Truth Social លោក ត្រាំ បាននិយាយថា លោកគ្មានកំហុស ហើយត្រូវបានកោះហៅឱ្យបង្ហាញខ្លួននៅតុលាការសហព័ន្ធក្នុងទីក្រុង Miami កាលពីថ្ងៃអង្គារ។ លោកថា “ខ្ញុំ​មិន​ដែល​គិត​ថា​រឿង​បែប​នេះ...