ប្រធានាធិបតីតួកគីឈ្នះការបោះឆ្នោតកាលពីថ្ងៃអាទិត្យ លោកនឹងត្រូវបន្ដកាន់តំណែង រយៈពេល៥ឆ្នាំទៀត
តួកគី៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចុះផ្សាយ ថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ត្រូវបានប្រកាសថា ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យ លោកនឹងត្រូវបន្ដកាន់តំណែង រយៈពេល ៥ឆ្នាំទៀត ។
យោងតាមលទ្ធផលបោះឆ្នោតបឋម លោក Erdogan ទទួលបានសំឡេងគាំទ្រ ៥២,១៤ ភាគរយនៅក្នុងការបោះឆ្នោត ប្រធានាធិបតីតួកគី នេះបើយោងតាមលោក Ahmet Yener បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងរដ្ឋធានីអង់ការ៉ា កាលពីល្ងាចថ្ងៃអាទិត្យ។
លោក Yener បានលើកឡើងថា គូប្រជែងរបស់លោកគឺ លោក Kemal Kilicdaroglu អាយុ ៧៤ឆ្នាំ ទទួលបាន ៤៧,៨៦ ភាគរយ នៃសន្លឹកឆ្នោត។ លោកបានបន្ដថា ប្រអប់សន្លឹកឆ្នោតចំនួន ១៩៦,៧៤៤ ឬ ៩៩,៤៣ ភាគរយនៃចំនួនសរុបត្រូវបានបើក។
លោក Erdogan បានប្រាប់អ្នកគាំទ្រដ៏ត្រេកអររបស់លោក ពីលើរថយន្តក្រុងក្នុងស្រុកកំណើតរបស់លោក ក្នុងទីក្រុងអ៊ីស្ដង់ប៊ុលថា “យើងបានបញ្ចប់ការបោះឆ្នោត ប្រធ...








