អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.ចេញសេចក្តីណែនាំស្តីពីការទប់ស្កាត់ប្រតិបត្តិការអ្នកជំរុញល្បែងពាណិជ្ជកម្មដែលពុំមានអាជ្ញាបណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា
ភ្នំពេញ៖ សេចក្តីណែនាំស្តីពីការទប់ស្កាត់ប្រតិបត្តិការអ្នកជំរុញល្បែងពាណិជ្ជកម្មដែលពុំមានអាជ្ញាបណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ។អនុលោមតាមមាត្រា៤៨ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កថាខណ្ឌទី១ ចែងថា “មាន តែនីតិបុគ្គលដែលមានអាជ្ញាបណ្ណជំរុញល្បែងពាណិជ្ជកម្ម ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះប៉ុណ្ណោះទើបអាច ធ្វើសកម្មភាពជំរុញល្បែងពាណិជ្ជកម្មបាន។”
បច្ចុប្បន្ន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ពុំមានផ្តល់អាជ្ញាបណ្ណ អ្នកជំរុញល្បែងពាណិជ្ជកម្ម ឬអនុញ្ញាតដល់នីតិបុគ្គលណាមួយ ដើម្បីធ្វើប្រតិបត្តិការជំរុញល្បែងពាណិជ្ជ កម្មស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។
ដូចនេះ ក្នុងគោលដៅ បង្ការ និងទប់ស្កាត់ សកម្មភាព ល្មើសច្បាប់ដែលអាចជាមធ្យោបាយសម្រាប់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបង្កហានិភ័យ ដល់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករមណ្ឌលល្បែងពាណិជ្...








