ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោក ហៃ ស៊ីណា ស្ថាបនិក គេហទំព័រ ដេលីខ្មែរ(Daily -khmer)និង ភរិយាព្រមទាំងសហការី សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ នឹងទេវតាថែរក្សាឆ្នាំថ្មី ប្រោសប្រទានពរជ័យជូនដល់ ឯកឧត្តម ខៀវ កាញារឹទ្ធ និងលោកជំទាវក្នុងឱកាសចម្រើនជន្មាយឈានចូលមកដល់នៅថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥

ភ្នំពេញ: លោក ហៃ ស៊ីណា ស្ថាបនិក គេហទំព័រ ដេលីខ្មែរ(Daily -khmer)និង ភរិយាព្រមទាំងសហការី ផ្ញើសារលិខិត គោរពជូន ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសចម្រើនជន្មាយុ ដែលនឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។ លោក ហៃ ស៊ីណា សូមគោរជូននូវសារមានខ្លឹមសារថា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ នឹងទេវតាថែរក្សាឆ្នាំថ្មី ប្រោសប្រទានពរជ័យជូនដល់ ឯកឧត្តម ខៀវ កាញារឹទ្ធ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ជួបតែសេចក្តីសុខសេចក្តីចម្រើន ពិសេសសូមប្រកបតែនឹងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមគោរពជូនពរពី ខ្ញុំបាទ ហៃ ស៊ីណា ស្ថាបនិក គេហទំព័រ ដេលីខ្មែរ(Daily -khmer)និង ភរិយាព្រមទាំងសហការី។...
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែកញ្ញាឆ្នាំ២០២៥នេះបានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”

ខេត្តបាត់ដំបង: អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែកញ្ញាឆ្នាំ២០២៥នេះបានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”។...
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”

ពោធិសាត់:អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.)កាលពីព្រឹកថ្ងៃពុធទី១០ខែកញ្ញាឆ្នាំ២០២៥នេះ សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”។ ខាងក្រោមនេះជាខ្លឹមសាររួមរបស់ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) សូមអាន:...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង CDRI ចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាព

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង CDRI ចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាព

សង្គម និងកម្សាន្ត
(ភ្នំពេញ) ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រីបណ្ឌិត អេង នេត្រា នាយកប្រតិបត្តិ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួង។ អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលផ្តោតសំខាន់ទៅលើការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងទីផ្សារការងារនិងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងសមត្ថភាពមន្ត្រីរបស់ភាគីទាំងពីរដើម្បីចូលរួមកសាង លើកកម្ពស់ និងការអភិវឌ្ឍវិស័យការងារ សន្តិសុខ...
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជាប្តេជ្ញាក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជាប្តេជ្ញាក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ ក្នុងបំណងដើម្បីផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង UNDP ខណៈដែលលោកទើបត្រូវបានតែងតាំងថ្មី។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះ លោក អេនរីកូ ហ្គាវេលីយ៉ា ដែលត្រូវបានតែងតាំងជាតំណាងថ្មីដោយបានកោតសរសើរចំពោះភាពជាដៃគូរបស់ UNDP ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសមិទ្ធផលដែលស្ថាប័នទាំងពីរ បានសម្រេចកន្លងមក និងកិច្ចសហប្រតិបត្...
កិច្ចប្រជុំពិភាក្សាការងារ ស្តីពី វឌ្ឍនភាពនៃការសិក្សាគម្រោងពង្រឹងសមត្ថភាព សម្រាប់រដ្ឋបាលគ្រប់គ្រងកំពង់ផែ

កិច្ចប្រជុំពិភាក្សាការងារ ស្តីពី វឌ្ឍនភាពនៃការសិក្សាគម្រោងពង្រឹងសមត្ថភាព សម្រាប់រដ្ឋបាលគ្រប់គ្រងកំពង់ផែ

សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃសុក្រ ៥ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយនឹងក្រុមការងារ វិទ្យាស្ថានអភិវឌ្ឍន៍តំបន់ជាប់ឆ្នេរសមុទ្រនៅក្រៅប្រទេស នៃប្រទេសជប៉ុន (OCDI) ដឹកនាំដោយ លោក បណ្ឌិត Ichio MOTONO ប្រធានក្រុមការងារ នៃគម្រោងពង្រឹងសមត្ថភាព សម្រាប់រដ្ឋបាលគ្រប់គ្រងកំពង់ផែ នៃវិទ្យាស្ថានអភិវឌ្ឍន៍តំបន់ជាប់ឆ្នេរសមុទ្រនៅក្រៅប្រទេស នៃប្រទេសជប៉ុន (OCDI) ស្តីពី វឌ្ឍនភាពនៃការសិក្សាគម្រោងពង្រឹងសមត្ថភាព សម្រាប់គ្រប់គ្រងរដ្ឋបាលកំពង់ផែ (The Project for Strengthening Capacity for Port Administration) ដែលផ្តោតសំខាន់ទៅលើ ការព្យាករណ៍បរិមាណតម្រូវការ នៃប្រភេទទំនិ...
ឯកឧត្តម ហេង សួរ បានអនុញ្ញាតឱ្យលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ:ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ក្នុងបំណងដើម្បីផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង UNDP ខណៈដែលលោកទើបត្រូវបានតែងតាំងថ្មី៕ #MLVT #HENGSour...
សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ អាណត្តិទី៥

សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ អាណត្តិទី៥

សង្គម និងកម្សាន្ត
ភ្នំពេញ: សហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ រៀបចំបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ អាណត្តិទី៥ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥ និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥រៀបចំឡើងនៅសណ្ឋាគារ ហ្វៀរហ្វៀល បាយម៉ារៀ។ត កិច្ចប្រជុំនេះ បានលើកយកនូវរបៀបវារៈសំខាន់ៗដូចជា៖ ១ ប្រកាសសុពលភាពផ្លូវការនៃក្រុមប្រឹភ្សាភិបាល អាណត្តិទី៥ និងសុពលភាពកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ អាណត្តិទី៥ ២ ពិនិត្យ និងពិភាក្សាលើផែនការគោលរបស់សហព័ន្ធស្រូវអង្ករកម្ពុជាសម្រាប់អាណត្តិទី៥ ៣ ពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្រ្ត ៣ ឆ្នាំ រប់ស់សហព័ន្ធស្រូវអង្ករកម្ពុជា និងផែនការថវិកា ជាលទ្ធផល អង្គប្រជុំបានសម្រេច និងអនុម័តទៅលើរបៀបវារៈទាំង ៣ ដោយទទួលបានសំឡេងបោះឆ្នោត ១០០% នៃវត្តមានរបស់សមាជិកក្រុមប្រឹក្សាភិបាលទាំងអ...
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបិទការប្រកួតប្រជែងជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក ឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ:ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះបានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបិទការប្រកួតប្រជែងជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក ឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម វ៉ាង វីនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា៕ #MLVT #HENGSour...
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%

គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%

សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥នឹះបានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)និងផ្លូវតភ្ជាប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធ។ នៅពេលសាងសង់រួច គម្រោងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍក្នុងតំបន់។ ឯកឧត្ដមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពង់ចំពោះ ក្រុមហ៊ុន...