ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%

គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%

សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥នឹះបានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)និងផ្លូវតភ្ជាប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធ។ នៅពេលសាងសង់រួច គម្រោងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍក្នុងតំបន់។ ឯកឧត្ដមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពង់ចំពោះ ក្រុមហ៊ុន...
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបើកសម្ពោធ “តាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥” ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក”

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបើកសម្ពោធ “តាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥” ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក”

សង្គម និងកម្សាន្ត
ភ្នំពេញ:នៅមជ្ឃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបើកសម្ពោធ “តាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥” ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក”។ កម្មវិធីនេះរៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមមូលនិធិ ស​ម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសតូច និងមធ្យមរបស់កម្ពុជា។ កម្មពិធីបើកនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងពិធីបើកសម្ពោធ “តាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥” ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន​ ៣០០ នាក់ផងដែរ។...
ឧកញ៉ា ឡាយ ឈុនហួរ លើកឡើងថា«កំណើននៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ»

ឧកញ៉ា ឡាយ ឈុនហួរ លើកឡើងថា«កំណើននៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ»

សង្គម និងកម្សាន្ត
ភ្នំពេញ៖ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួរ បានលើកឡើងថា និន្នាការនាំចេញរបស់អង្ករកម្ពុជាយើង ត្រឹម៨ខែឆ្នាំនេះសម្រេចបានជិត៥០ម៉ឺនតោនជាកំណើនមួយដ៏ល្អសម្រាប់លើកតម្លៃបន្ថែមដល់កសិករនៅទូទាំងប្រទេសដែលជាអ្នកផលិតស្រូវតែម្តង ។ ឧកញ៉ា ឡាយ ឈុនហួរ បានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបតែចូលកាន់ដំណែងថ្មីនេះ នឹងជួយប្រជាកសិករ កាត់បន្ថយថ្លៃផលិតកម្ម តាមរយៈការពង្រឹង និងពង្រីកខ្សែកច្រវាក់ផ្គត់ផ្គង់ ទីផ្សារនាំចេញ ការកាត់បន្ថយថ្លៃដើមផលិតនៅក្នុងវិស័យកសិកម្ម។ បន្ថែមពីនេះ លោកឧកញ៉ាលើកឡើងថា សហព័ន្ធស្រូវអង្ករកម្ពុជាដាក់ចេញនូវគោលដៅ ដោយជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទៅផ្សារអន្តរជាតិធ្វើយ៉ាងណាឱ្យបានកាន់តែច្រើន សម្រាប់អាណត្តិថ្មីរបស់លោក ដែល គឺស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលបានកំណត់១លានតោន។ ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៤៧២ ៨០៣តោន គិតជាទឹកប្រាក់ ៣៤៨លានដុល...
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបន្តពិភាក្សារកលទ្ធភាពដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបន្តពិភាក្សារកលទ្ធភាពដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំត្រីភាគីលើកទី៣ របស់ខ្លួន នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំពិភាក្សារបស់ខ្លួនបានចំនួន ២១លើកដែលជាលទ្ធផលអង្គប្រជុំ បានឯកភាពកំណត់កិច្ចប្រជុំថ្ងៃនេះ ជាការបញ្ជាក់ជំហរចុងក្រោយរបស់ភាគីនីមួយៗ ក្នុងនោះ ដោយយោងលើស្ថានភាពនៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ការប្រកួតប្រជែង និងស្ថានភាពជាក់ស្តែង នៃទីផ្សារការងារ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្នាទុកល...
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្មនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្មនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”

សង្គម និងកម្សាន្ត
កំពង់ឆ្នាំង៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្មនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”។ កិច្ចប្រជុំនេះ ក្រោម ការដឹកនាំនិងសម្របសម្រួលដោយលោក ឃឹម ឧត្តម អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រង អាជ្ញាបណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងលោក យ៉ង ភិរម្យ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីតំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ស្នងការដ្ឋាននគរបាលខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក, មន្ទីរ/អង្គភាពពាក់ព័ន្ធ, ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង, ព្រមទាំងមន...
ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បញ្ជាក់ថា ពូជអង្ករដំណើបស្បៃមង្គល ត្រូវបានកសិករ ដំាដុះច្រើននៅក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បញ្ជាក់ថា ពូជអង្ករដំណើបស្បៃមង្គល ត្រូវបានកសិករ ដំាដុះច្រើននៅក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានមានប្រសាសន៍ថា ពូជអង្ករដំណើបស្បៃមង្គល ត្រូវបានកសិករ ដំាដុះច្រើននៅក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បន្ទាប់ពីវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា( CARDI)បានព្យាយាមបង្កើតនឹងជំរុញឱ្យកសិករចាប់ផ្តើមផលិតជាបន្តបន្ទាប់។ ការលើកឡើងរបស់អ្នកជំនាញខាងលើ គឺ ខណៈដែល ស្រូវដំណើប ស្បៃមង្គលដែលបានចុះបញ្ជីចុះម៉ាកអង្ករសមូហភាពកាលពីខែមិថុនា ឆ្នាំ២០២២ កំពុងតែមានតម្រូវការខ្លាំងនៅទីផ្សារចិន និងអឺរ៉ុប ខណៈកសិករកម្ពុជាបាននិងកំពុងតែបង្កើនការដាំដុះពូជស្រូវដំណើរប្រភេទនេះ សម្រាប់ការនាំចេញ។ ឧកញ៉ា សុង សារ៉ន បានលើកឡើងថា នៅរយៈពេលចុងក្រោយ អង្ករដំណើបប្រភេទនេះ កំពុងតែមានតម្រូវច្រើននៅក្នុងទីផ្សារចិន និងអឺរ៉ុប ដែលធ្វើឱ្យ អង្ករដំណើបស្បៃមង្គល កាន់តែមានទីផ្សារ និងតម្លៃល្អ ជួយឱ្យកសិករដាំដុះទទួលបានផលចំណេញ។ ពូជស្រូវដំណើបស្បៃមង្គល ដែលកសិករនៅតាមតំបន់ ផលិតប...
ឯកឧត្តម​ អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បាន​នាំ​យក​បច្ច័យ​ និង​ទេយ្យទាន មាន​អង្ក ភេសជ្ជៈ​ ទឹក​សុទ្ធ​ ទៀនធូប រួម​នឹង​ទ័យវត្ថុ​មួយ​ចំនួន​​ទៀត​ ប្រគេន​ដល់​ព្រះសង្ឃ​  ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​ មានមាតា​បិតា​ ញាតិកា​ទាំង​ប្រាំពីរ​សណ្តាន

ឯកឧត្តម​ អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បាន​នាំ​យក​បច្ច័យ​ និង​ទេយ្យទាន មាន​អង្ក ភេសជ្ជៈ​ ទឹក​សុទ្ធ​ ទៀនធូប រួម​នឹង​ទ័យវត្ថុ​មួយ​ចំនួន​​ទៀត​ ប្រគេន​ដល់​ព្រះសង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​ មានមាតា​បិតា​ ញាតិកា​ទាំង​ប្រាំពីរ​សណ្តាន

សង្គម និងកម្សាន្ត
ព្រះវិហារ:នៅថ្ងៃវេនទី១នៃពិធីបុណ្យកាន់បិណ្ឌ ឯកឧត្តម​ អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុម​ការងារ​ប្រចាំ​ការ​នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ត្រាវគៀត ហៅបែក​ ឃុំថ្មី ស្រុក​គូលែន ខេត្ត​ព្រះវិហារ​នៅថ្ងៃទី០៨​ កញ្ញា​ឆ្នាំ ២០២៥នេះបាន ​នាំ​យក​បច្ច័យ​ និង​ទេយ្យទាន មាន​អង្ក ភេសជ្ជៈ​ ទឹក​សុទ្ធ​ ទៀនធូប រួម​នឹង​ទ័យវត្ថុ​មួយ​ចំនួន​​ទៀត​ ប្រគេន​ដល់​ព្រះសង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​ មានមាតា​បិតា​ ញាតិកា​ទាំង​ប្រាំពីរ​សណ្តាន ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរមលោក​ និង​ឧទ្ទិស​ដល់​វីរៈ​យុទ្ធ​ជន​ យុទ្ធ​នារី​ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​របស់​យើង​ អោយ​បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ។...
កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃបាននិងកំពុង ចាប់ផ្តើមដំណើរការ

កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃបាននិងកំពុង ចាប់ផ្តើមដំណើរការ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃបាននិងកំពុង ចាប់ផ្តើមដំណើរការ នៅម៉ោងប្រមាណជា១០និង៤៥នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅលើទីក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៃទឹកដីកម្ពុជា ក្រោមអធិបតីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ៕...
កិច្ចប្រជុំស្វែងយល់ពីស្ថានភាពអាជីវកម្មហិរញ្ញវត្ថុ និងគម្រោងអភិវឌ្ឍន៏ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កិច្ចប្រជុំស្វែងយល់ពីស្ថានភាពអាជីវកម្មហិរញ្ញវត្ថុ និងគម្រោងអភិវឌ្ឍន៏ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

សង្គម និងកម្សាន្ត
កិច្ចប្រជុំស្វែងយល់ពីស្ថានភាពអាជីវកម្មហិរញ្ញវត្ថុ និងគម្រោងអភិវឌ្ឍន៏ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាថ្ងៃចន្ទទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះនៅសាលប្រជុំតូច កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំ ដើម្បីស្វែងយល់ពីស្ថានភាពអាជីវកម្មហិរញ្ញវត្ថុ និងគម្រោងអភិវឌ្ឍន៏របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពី គណៈប្រតិភូថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។...
បណ្តាញសហគ្រិនស្ត្រីកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចុះកិច្ចព្រមព្រៀងលើកតម្កើងសិប្បកម្មត្បាញប្រពៃណី និងលើកស្ទួយសេដ្ឋកិច្ចក្នុងអាស៊ាន

បណ្តាញសហគ្រិនស្ត្រីកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចុះកិច្ចព្រមព្រៀងលើកតម្កើងសិប្បកម្មត្បាញប្រពៃណី និងលើកស្ទួយសេដ្ឋកិច្ចក្នុងអាស៊ាន

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ បណ្តាញសហគ្រិនស្ត្រីកម្ពុជា(CamWen) និងក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន(WomenBizPH) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញសហគ្រិនភាពស្ត្រី អភិរក្សបេតិកភណ្ឌវប្បធម៌ និងការពង្រឹងសេដ្ឋកិច្ចក្នុងតំបន់។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងអំឡុង ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ដោយមានការចូលរួមពី លោកស្រីទន្តបណ្ឌិតអេង លីគង់ ប្រធានបណ្ដាញសហគ្រិនស្ត្រីកម្ពុជា និងលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីន ព្រមទាំងសហគ្រិនឆ្នើមជាច្រើនរូប និងបណ្ដាមន្ត្រីរដ្ឋាភិបាលទាំង២ ប្រទេស។ កិច្ចសហប្រតិបត្តិការមួយនេះផ្តោតលើគំនិតផ្តួចផ្តើមរួមគ្នា ក្នុងការរៀបចំការប្រកួតប្រជែងតម្បាញដ៏អស្ចារ្យប្រចាំអាស៊ាន ឆ្នាំ២០២៦ (ASEAN Amazing Weaves Competition 2026) ដើម្បីលើកតម្កើងសិ...