ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ធនាគារអភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) សូមជម្រាបជូនអតិថិជន និង​សាធារណជន​ទាំងអស់ឱ្យបានជ្រាបថា ÷ ថ្មីៗនេះមានការ​ផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងធ្វើឱ្យមានការភ័ន្តច្រឡំមួយចំនួនដែលទាញភ្ជាប់អាជីវកម្មរបស់ធនាគារ ARDB

ធនាគារអភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) សូមជម្រាបជូនអតិថិជន និង​សាធារណជន​ទាំងអស់ឱ្យបានជ្រាបថា ÷ ថ្មីៗនេះមានការ​ផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងធ្វើឱ្យមានការភ័ន្តច្រឡំមួយចំនួនដែលទាញភ្ជាប់អាជីវកម្មរបស់ធនាគារ ARDB

សង្គម និងកម្សាន្ត
ភ្នំពេញ:សេចក្ដីប្រកាសព័ត៌មាន របស់ ធនាគារអភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) សូមជម្រាបជូនអតិថិជន និង​សាធារណជន​ទាំងអស់ឱ្យបានជ្រាបថា ÷ ថ្មីៗនេះមានការ​ផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងធ្វើឱ្យមានការភ័ន្តច្រឡំមួយចំនួនដែលទាញភ្ជាប់អាជីវកម្មរបស់ធនាគារ ARDB។
ឯកឧត្ដមបណ្ឌិត កៅ ថាច គាំទ្រ និងជំរុញក្រុមហ៊ុនអាមេរិក Maple Leaf Farms ឱ្យពន្លឿនការវិនិយោគខ្សែចង្វាក់ផលិតកម្មចិញ្ចឹមទា «White Pekin Duck» នៅកម្ពុជា

ឯកឧត្ដមបណ្ឌិត កៅ ថាច គាំទ្រ និងជំរុញក្រុមហ៊ុនអាមេរិក Maple Leaf Farms ឱ្យពន្លឿនការវិនិយោគខ្សែចង្វាក់ផលិតកម្មចិញ្ចឹមទា «White Pekin Duck» នៅកម្ពុជា

សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB)នេះបានអនុញ្ញាតជូនតំណាងក្រុមហ៊ុន Maple Leaf Farms ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការសម្របសម្រួលពីការិយាល័យសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុន Maple Leaf Farms បានបង្ហាញពីគោលបំណង និងឆន្ទៈខ្ពស់ក្នុងការបោះទុនវិនិយោគនៅកម្ពុជា លើការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសាច់ទាប្រភេទ «White Pekin Duck» យ៉ាងពេញលេញ។ គម្រោងវិនិយោគនេះ នឹងគ្របដណ្តប់ចាប់តាំងពីដំណាក់កាលនៃការចិញ្ចឹម ការកែច្នៃ រហូតដល់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ផងដែរ។ ជាការឆ្លើយតប ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគ...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមអបអរសាទរខួប៥ ឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ៖« ៥ឆ្នាំ នៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន»

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមអបអរសាទរខួប៥ ឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ៖« ៥ឆ្នាំ នៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន»

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ស្ថិតក្នុង សណ្ឋាគារ សាន់ & មូន រីវើសាយបានអញ្ជើញចូលរួមអបអរសាទរខួប ៥ឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជាក្រោមប្រធានបទ៖«៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន»។ កម្មវិធីនេះ គឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងឱកាសអញ្ជើញចូលរួម របស់ ឯកឧត្តមបណ្ឌិត កៅ ថាច គឺក្រោមប្រធានបទ៖« ៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន» ព្រមទាំងឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីអបអរសាទរខួប...
ក្រសួងការងារគ្រោងចុះ MoU ជាមួយសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្ម អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការលើវិស័យការងារ និងអភិវឌ្ឍធនធានមនុស្ស

ក្រសួងការងារគ្រោងចុះ MoU ជាមួយសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្ម អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការលើវិស័យការងារ និងអភិវឌ្ឍធនធានមនុស្ស

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក ជេរេមី ក្រហ្វឺត( Jeremy Crawford) នាយកប្រតិបត្តិសភាពាណិជ្ជកម្មទីក្រុង Geelong រដ្ឋ Victoria ប្រទេសអូស្ត្រាលី នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ ជាលទ្ធផលនៃជំនួបនេះ ភាគីទាំង៣បានឯកភាពគ្នាថានឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ MoU ដែលគ្រោងនឹងចុះហត្ថលេខានេះ គឺផ្តោតសំខាន់ទៅលើការបង្កើតកិច្ចសហការលើការកសាងសមត្ថភាព ការតភ្ជាប់ជាមួយឧស្សាហកម្ម ជាពិសេសកិច្ចសហការនេះ នឹងជួយឱ្យប្រជាពលរដ្ឋកម្ពុជា អាចទទួលឱកាសបណ្ដុះបណ្ដាល តាមរយៈការរៀនជំនាញ និងការផ្លាស់ប្ដូរជំនាញទៅវិញទៅមករវាងកម្ពុជា និងអូស្ដ្រាលី ដើម្បីអាចទទួលបានការងារលើជំនាញអាទិភាពនៅប្រទេសអូស្ដ្រាលី។ កិច្...
ក្រសួងការងារនិងអង្គការ UNESCO ប្ដេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីកសាងកម្លាំងពលកម្មឱ្យមានជំនាញ និងផលិតភាពខ្ពស់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត

ក្រសួងការងារនិងអង្គការ UNESCO ប្ដេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីកសាងកម្លាំងពលកម្មឱ្យមានជំនាញ និងផលិតភាពខ្ពស់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នាទីស្តីការក្រសួង រសៀលថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូ (UNESCO) ថ្មីប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែមានសក្តានុពល។ ក្នុងជំនួបនោះ ឯកឧត្តម ហេង សួរ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការតែងតាំងរបស់ ឯកឧត្តម Flavio Bonetti និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសការអនុវត្ត កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY) និងកម្មវិធី BEEP។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្មវិធី DEY គឺជាយន្តការដ៏មានសារៈសំខាន់ជួយបន្ថែមការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណ និងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្...
ក្រសួងការងារ និងអង្គការ UNESCO ប្ដេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីកសាងកម្លាំងពលកម្មឱ្យមានជំនាញ និងផលិតភាពខ្ពស់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត

ក្រសួងការងារ និងអង្គការ UNESCO ប្ដេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីកសាងកម្លាំងពលកម្មឱ្យមានជំនាញ និងផលិតភាពខ្ពស់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖នាទីស្តីការក្រសួង រសៀលថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូ (UNESCO) ថ្មីប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែមានសក្តានុពល។ ក្នុងជំនួបនោះ ឯកឧត្តម ហេង សួរ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការតែងតាំងរបស់ ឯកឧត្តម Flavio Bonetti និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសការអនុវត្ត កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY) និងកម្មវិធី BEEP។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្មវិធី DEY គឺជាយន្តការដ៏មានសារៈសំខាន់ជួយបន្ថែមការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណ និងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្ត...
ឯកឧត្តម វ៉ាត់ ចំរើន អញ្ជើញចុះហត្ថលេខា ជាមួយ​ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ជា​ផ្លូវការ​ហើយ ​ដើម្បី​ទទួលកម្មសិទ្ធិ សម្រាប់​ការ​​ធ្វើ​ជាម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡាយុវជន​អាស៊ី លើកទី៤ ឆ្នាំ ២០៣១

ឯកឧត្តម វ៉ាត់ ចំរើន អញ្ជើញចុះហត្ថលេខា ជាមួយ​ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ជា​ផ្លូវការ​ហើយ ​ដើម្បី​ទទួលកម្មសិទ្ធិ សម្រាប់​ការ​​ធ្វើ​ជាម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡាយុវជន​អាស៊ី លើកទី៤ ឆ្នាំ ២០៣១

សង្គម និងកម្សាន្ត
ភ្នំពេញ:ពិធីចុះហត្ថលេខាលើកិច្ចសន្យា​នេះ​ ត្រូវបានធ្វើ​ឡើង ក្នុងមហាសន្និបាត​របស់ OCA នៅរដ្ឋធានីតាស្កិន ប្រទេសអ៊ូបេគីស្ថាន កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែមករា​នេះ គឺជា​ការ​ចុះ​ហត្ថលេខាដោយផ្ទាល់​របស់​​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​លោក​ សេង វណ្ណៈ អភិបាលរង​នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយ​លោក Timothy Fox ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ការ​ចុះហត្ថលេខាលើកិច្ចសន្យា ធ្វើ​ជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៤ ឆ្នាំ២០៣១ នេះ គឺ​ទទួល​បាន​ការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់​ខ្ពស់​បំផុត ​​ពីលោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ហើយនេះជា​លើក​ដំបូង​ហើយ ដែល​កម្ពុជា ទទួលបាន​សិទ្ធិ​​ធ្វើជា​​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡាយុវជអាស៊ីនេះ។ យ៉ាង​ណា​ក៏​ដោយ កម្ពុជា ធ្លាប់​ទទួល​បាន​លទ្ធផល​យ៉ាងត្រចេះត្រចង់ ទៅលើការ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី ៣២ ឆ្នាំ ...
ឯកឧត្តម ហេង សួរ នាំក្តីសង្ឃឹមជូនបងប្អូនអតីតពលករមកពីប្រទេសថៃ ដោយនាំមកនូវឱកាសការងារជាង ៥ពាន់កន្លែង នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង

ឯកឧត្តម ហេង សួរ នាំក្តីសង្ឃឹមជូនបងប្អូនអតីតពលករមកពីប្រទេសថៃ ដោយនាំមកនូវឱកាសការងារជាង ៥ពាន់កន្លែង នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង

សង្គម និងកម្សាន្ត
(បាត់ដំបង)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកទី៥៧៩ ត្រូវបានរៀបចំឡើងនាបរិវេណអនុវិទ្យាល័យកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយនាំមកនូវឱកាសការងារជាង ៥ ០០០ កន្លែង ពីក្រុមហ៊ុន-សហគ្រាសធំៗចំនួន ៦ ដើម្បីផ្ដល់ការសម្ភាស និងទទួលបានការងារភ្លាមៗជូនដល់បងប្អូនអតីតពលករមកពីថៃ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា វេទិកាការងារនេះគឺជាយន្តការដ៏មានប្រសិទ្ធភាព ដោយមានអ្នកចូលរួមសរុបដល់ទៅ ១៥០ ៨៩៩ នាក់ ហើយក្រសួងនឹងបន្តរៀបចំជាហូរហែបន្ថែមទៀតនៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦ នេះ។ ឯកឧត្តមបានបង្ហើបឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានឱកាសការងារក្នុងស្រុកសរុបចំនួន ៨៩ ៥៣៩ កន្លែង នៅទូទាំងប្រទេស ដែលជាសញ្ញាណវិជ្ជមានសម្រាប់បងប្អូនដែលចង់កសាងជីវភាពក្នុងស្រុកកំណើត។ ឯកឧត្ត...
ឯកឧត្តម ហេង សួរ៖ «ប.ស.ស. គឺជាជីវិតថ្មីសម្រាប់អតីតពលករវិលត្រឡប់ពីប្រទេសថៃ ដើម្បីទទួលបានការគាំពារ និងសុភមង្គលគ្រួសារ»

ឯកឧត្តម ហេង សួរ៖ «ប.ស.ស. គឺជាជីវិតថ្មីសម្រាប់អតីតពលករវិលត្រឡប់ពីប្រទេសថៃ ដើម្បីទទួលបានការគាំពារ និងសុភមង្គលគ្រួសារ»

សង្គម និងកម្សាន្ត
ខេត្តបាត់ដំបង៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក «ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចចិត្តធ្វើការងារក្នុងស្រុក គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់អតីតពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ដោយពួកគេនឹងទទួលបាន «របបសន្តិសុខសង្គម» ដែលប្រៀបបាននឹងជីវិតថ្មី និងការធានារ៉ាប់រងយ៉ាងរឹងមាំពីរាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ប័ណ្ណសមាជិក ប.ស.ស. មិនមែនគ្រាន់តែជាប័ណ្ណសម្គាល់ខ្លួនធម្មតានោះទេ ប៉ុន្តែវាគឺជា «អាវក្រោះ» ការពារសុខុមាលភាព។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ពេលបងប្អូនអតីតពលករទទួលបានការងារធ្វើក្នុងស្រុក នោះបងប្អូននឹងក្លាយជាសមាជិក ប.ស.ស. ហើយនឹងទទួលបានអត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃបាន រួមមាន៖ - ទទួលបានការព្យាបាលដោ...
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា

សង្គម និងកម្សាន្ត
ភ្នំពេញ:នាព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា ដែលបានរៀបចំឡើងនៅបរិវេណទីស្នាក់ការ គណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស និងបានអញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ ព្រមទាំង ឯកឧត្តម អស់លោកជាគណៈប្រតិភូអមដំណើរ លោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ ប្រធានអនុសាខាបក្ស ប្រធានក្រុមបក្ស និងសមាជិកយុវជនសង្កាត់ សរុបមានចំនួន ៣១១នាក់ (ស្រី១៤៦នាក់)។ ក្នុងឱកាសនោះ ឯកឧត្តម...