បទវិភាគ៖ការបង្កើតអង្គការទិន្នន័យសកលនឹងបំពេញបន្ថែមគំនិតថ្មីនិងកម្លាំងចលករថ្មីដល់អភិបាលកិច្ចទិន្នន័យសកល
បទវិភាគ៖ការបង្កើតអង្គការទិន្នន័យសកលនឹងបំពេញបន្ថែមគំនិតថ្មីនិងកម្លាំងចលករថ្មីដល់អភិបាលកិច្ចទិន្នន័យសកល
នាពេលបច្ចុប្បន្ននេះ សកលលោកបានពន្លឿនឈានចូលយុគសម័យបញ្ញាសិប្បនិម្មិត តើធនធានផ្នែកទិន្នន័យមានសារសំខាន់យ៉ាងណា ? មានមនុស្សមួយចំនួនប្រៀបថា វាជា “កត្តាផលិតកម្មធំទី៥ ”ស្មើនឹង “ប្រេងកាតក្នុងយុគសម័យឧស្សាហកម្ម” ដែលជាគន្លឹះសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ ការផលិត ការប្រមូល រក្សាទុកនិងការផ្ទេរឆ្លងដែនជាដើមរបស់ទិន្នន័យ បានពាក់ព័ន្ធដល់សន្តិសុខអធិបតេយ្យភាពជាតិ ការណ៍សម្ងាត់ព័ត៌មានជាដើម ដូច្នេះការធ្វើឱ្យអភិបាលកិច្ចទិន្នន័យមានសុក្រឹតភាព គឺមានភាពចាំបាច់បំផុត ។
ក្នុងបរិបទបែបនេះ អង្គការទិន្នន័យសកលបានបង្កើតឡើងនៅក្រុងប៉េកាំង ហើយបានទាក់ទាញការចាប់អារម្មណ៍ភ្លាមៗ ។ វាជាអង្គការអន្តរជាតិឯកទេសដំបូងគេលើពិភពលោកដែលបង្កើតឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍនិងអភិបាលកិច្ចទិន្នន័យ បច្ច...








