ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឯកឧត្តម ហេង សួរ បានទទួលអំណោយពី ក្រុមហ៊ុន ជី.អាយ សឺវីស (ខេមបូឌា) ឯ.ក និងបុគ្គលិក សម្រាប់ផ្តល់ជូនវីរកងទ័ព និងជនភៀសសឹក

ឯកឧត្តម ហេង សួរ បានទទួលអំណោយពី ក្រុមហ៊ុន ជី.អាយ សឺវីស (ខេមបូឌា) ឯ.ក និងបុគ្គលិក សម្រាប់ផ្តល់ជូនវីរកងទ័ព និងជនភៀសសឹក

សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម ហេង សួរ បានទទួលអំណោយពី ក្រុមហ៊ុន ជី.អាយ សឺវីស (ខេមបូឌា) ឯ.ក និងបុគ្គលិក សម្រាប់ផ្តល់ជូនវីរកងទ័ព និងជនភៀសសឹក ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ក្រុមហ៊ុន ជី.អាយ សឺវីស (ខេមបូឌា) ឯ.ក និងបុគ្គលិក ដែលផ្តល់អំណោយមកក្រសួង ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» សម្រាប់យកទៅផ្តល់ជូនវីរកងទ័ព និងជនភៀសសឹក។ អំណោយជាថវិការបស់ ក្រុមហ៊ុន ជី.អាយ សឺវីស (ខេមបូឌា) ឯ.ក និងបុគ្គលិក មានចំនួន ៨ ០០០ដុល្លារអាម៉េរិក៕ #MLVT #HENGSour...
ឯកឧត្តម លូ គឹមឈន់ ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់នៃ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏ ថ្លៃថ្លានៃទិវាខួបចម្រើនជន្មាយុនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦

ឯកឧត្តម លូ គឹមឈន់ ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់នៃ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏ ថ្លៃថ្លានៃទិវាខួបចម្រើនជន្មាយុនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស)ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់សារលិខិតជូនពរសូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជាក្នុងឱកាសដ៏ ថ្លៃថ្លានៃទិវាខួបចម្រើនជន្មាយុនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ។ តាងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ របស់កំពង់ផែស្វយ័តក្រុង ព្រះសីហនុ(កសស) និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា មានកិត្តិយសដ៏ឧត្តុង្គឧត្តមសូមគោរពសម្តែងនូវ មនោសញ្ចេតនា និងអំណរសាទរដ៏ជ្រាលជ្រៅជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសដ៏ ថ្លៃថ្លានៃទិវាខួបចម្រើនជន្មាយុ លោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ។...
លោក ណុប នុន ប្រធានសគមន៍កសិកម្មតាសីសាមគ្គីរៀបចំកម្មពិធីបើកវគ្គបណ្តុះបណ្តាលជំនាញកសិកម្មជំនាន់ទី៦ដល់សិក្ខាកាមចំនួន ២៥នាក់

លោក ណុប នុន ប្រធានសគមន៍កសិកម្មតាសីសាមគ្គីរៀបចំកម្មពិធីបើកវគ្គបណ្តុះបណ្តាលជំនាញកសិកម្មជំនាន់ទី៦ដល់សិក្ខាកាមចំនួន ២៥នាក់

សង្គម និងកម្សាន្ត
បាត់ដំបង៖ សហគមន៍កសិកម្មតាសីសាមគ្គី នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំកម្មពិធីបើកវគ្គបណ្តុះបណ្តាលជំនាញកសិកម្មជំនាន់ទី៦ដល់សិក្ខាកាមចំនួន ២៥នាក់ ដោយមានរយៈពេលបណ្តុះបណ្តាលសរុប ៣០ថ្ងៃ ។ វគ្គបណ្តុះបណ្តាលនេះ ដឹកនាំដោយ លោក ណុប នុន ប្រធាន សហគមន៍កសិកម្មតាសីសាមគ្គី ផ្តោតលើ ទ្រឹស្តី និងការអនុវត្តផ្ទាល់ ដើម្បីបង្កើនចំណេះដឹង ជំនាញ និងបទពិសោធន៍ជាក់ស្តែងក្នុងវិស័យកសិកម្ម និងការបង្កើតអាជីពប្រកបដោយចីរភាព។ ចំណុចសំខាន់គឺ ផ្តោតការគ្រប់គ្រងកសិដ្ឋាន បច្ចេកទេសទីផ្សារ និងការលក់ផលិតផលកសិកម្មបច្ចេកទេសលើដំណាំ (ពីការរៀបចំដី រហូតដល់ការប្រមូលផល) ការប្រើប្រាស់ជី ទឹក និងសារធាតុការពារដំណាំដោយសុវត្ថិភាព។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញពិតប្រាកដ អាចយកទៅអនុវត្តបានជាក់ស្តែង និងបង្កើនចំណូលក្នុងគ្រួសារ និងសហគមន៍។ សហគមន៍កសិកម្មតាសីសាមគ្គី សូមអរគុណដល់សិក្ខាកាម និងដៃគូពាក់ព័ន្ធទាំងអស់ ...
ការបន្តឱ្យដាក់អនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត

ការបន្តឱ្យដាក់អនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត

សង្គម និងកម្សាន្ត
(កំពង់ឆ្នាំង)៖ ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បង លើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត ជាលើកទី២ ត្រូវបានរៀបចំឡើងដោយបេឡាជាតិសន្តិសុខសង្គម ក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នៅរោងចក្រ ស៊ិនគី អឹភែរឹល (SHINKI APPAREL (CAMBODIA)) ក្នុងខេត្តកំពង់ឆ្នាំង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការកែលម្អមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតឱ្យមានផាសុកភាព និងសុវត្ថិភាពជាងមុន ឱ្យបានមុនដំណាច់ឆ្នាំ២០២៧។ ថ្លែងនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានសង្កត់ធ្ងន់ថា ក្រសួងទ...
ឯកឧត្តម វ៉ាត់ ចំរើន អញ្ជើញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ សំដៅជំរុញសមត្ថភាពអត្តពលិកខ្មែរយើង និងលើកកម្ពស់វិស័យកីឡាជាតិ

ឯកឧត្តម វ៉ាត់ ចំរើន អញ្ជើញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ សំដៅជំរុញសមត្ថភាពអត្តពលិកខ្មែរយើង និងលើកកម្ពស់វិស័យកីឡាជាតិ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក Zhiger Atchabarov នាយករងប្រតិបត្តិ និងជា នាយកប្រតិបត្តិការរបស់ ABA និងក្រុមការងារពាក់ព័ន្ធនៃស្ថាប័នទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ សំដៅជំរុញសមត្ថភាពអត្តពលិកខ្មែរយើង និងលើកកម្ពស់វិស័យកីឡាជាតិ។ អត្តពលិកកម្ពុជា កំពុងបន្ដបោះជំហានកាន់តែឆ្ងាយ ហើយធនាគារ ABA រង់ចាំគាំទ្រគ្រប់ដំណើរវឌ្ឍនភាពរបស់ពួកគាត់! កាលពីថ្ងៃទី19 ខែមករាកន្លងទៅថ្មីៗនេះ ABA និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក Zhiger Atchabarov នាយករងប្រតិបត្តិ និងជា នាយកប្រតិបត្តិការរបស់ ABA និងក្រុមការងារពាក់ព័ន្ធនៃស្ថាប័នទាំងពីរ។ តាមរយៈភាពជាដៃគូនេះ ABA នឹងក្លាយជាធនាគារផ្ដាច់មុខ ទទួលការទូទាត់សម្រាប់ យុទ្ធនាការរៃអង្គាស និងស្វែងរក...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃអង្គារទី២០ ខែមករា ឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល សម្រេចរៀបចំនូវ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ...
ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង

ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង

សង្គម និងកម្សាន្ត
(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយថ្នាក់ដឹកនាំជាច្រើនរូប និងលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យប្រចាំប្រទេសថៃ កម្ពុជា និងឡាវ នៃអង្គការអន្តរជាតិខាងការងារ (ILO) បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់យ៉ាងស្និទ្ធស្នាលជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល (SHINKI APPAREL (CAMBODIA) CO., LTD.) ក្នុងខេត្តកំពង់ឆ្នាំង។ ការចុះជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល និងបរិយាកាសដ៏រីករាយនាពេលនេះ បានធ្វើឱ្យបងប្អូនកម្មករនិយោជិតសម្តែងនូវក្តីត្រេកអរយ៉ាងខ្លាំងចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់នូវភាពកក់ក្តៅយ៉ាងខ្លាំងដល់បងប្អូនកម្មករនិយោជិត។ ...
ក្រសួងការងារជំរុញឱ្យម្ចាស់រោងចក្រវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ ដើម្បីលើកកម្ពស់សុវត្ថិភាព សុខភាពកម្មករ និងផលិតភាពការងារ

ក្រសួងការងារជំរុញឱ្យម្ចាស់រោងចក្រវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ ដើម្បីលើកកម្ពស់សុវត្ថិភាព សុខភាពកម្មករ និងផលិតភាពការងារ

សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ពហុភាគី ស្តីពី «កម្តៅនៅកន្លែងធ្វើការ និងផលប៉ះពាល់លើសុវត្ថិភាព សុខភាព និងផលិតភាពការងារ នៅក្នុងវិស័យវាយនភណ្ឌនៅកម្ពុជា» នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ Fairfield រាជធានីភ្នំពេញ ។ ពិធីនេះមានការចូលរួមពីតំណាងមកពីអន្តរក្រសួង, អង្គការ ILO, អង្គការ GIZ, សមាគម TAFTAC, សហជីព និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃកម្តៅខ្លាំង ដែលកំពុងប៉ះពាល់ដល់សុខុមាលភាពកម្មករនិយោជិត ជាពិសេសនៅក្នុងរដូវប្រាំងនេះ។ សិក្ខាសាលានេះមានគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ (១) បង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធអំពីផលប៉ះពាល់នៃកម្តៅខ្លាំង, (២) បង្ហាញទិន្នន័យស្រាវជ្រាវ និងក្របខ័ណ្ឌច្បាប់សម្រាប់វិធានការការពារ និង (៣)ជំរុញការសន្ទនារ...
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហប័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមគោរព​វិញ្ញាណ​ក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូមត្ថម្ភក៍ ឌី សានឿន ត្រូវជាម្ដាយបង្កើតជាទីគោរពស្រលាញ់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិចិត្ត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហប័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមគោរព​វិញ្ញាណ​ក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូមត្ថម្ភក៍ ឌី សានឿន ត្រូវជាម្ដាយបង្កើតជាទីគោរពស្រលាញ់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិចិត្ត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សង្គម និងកម្សាន្ត
ភ្នំពេញ: ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហប័ន្ធស្រូវអង្ករកម្ពុជា ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមគោរព​វិញ្ញាណ​ក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូមត្ថម្ភក៍ ឌី សានឿន ត្រូវជាម្ដាយបង្កើតជាទីគោរពស្រលាញ់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិចិត្ត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ និងបុគ្គលិកលេខាធិការដ្ឋាន សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសពដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗ ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។...
ឯកឧត្ដមបណ្ឌិត កៅ ថាច បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន

ឯកឧត្ដមបណ្ឌិត កៅ ថាច បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន

សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ARDB អញ្ជើញគោរពវិញ្ញាណក្ខន្ធសពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន ត្រូវជាមាតាបង្កើតរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលមរណភាព កាលថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ ដែលបានតម្កល់ធ្វើបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅវត្តបទុមវត្តីរាជវរារាម ក្នុងរាជធានី​ភ្នំពេញ។ ក្នុងវេលាប្រកបដោយមរណទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព ដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្...