កម្ពុជាមានអ្នកឆ្លងកូវីដ១៩ថ្មី ៣នាក់(ជនជាតិឥណ្ឌា) និងជាសះស្បើយ ម្នាក់
ភ្នំពេញ៖ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣នាក់ ដែលជាបុរសជនជាតិឥណ្ឌា ធ្វើដំណើរមកពីប្រទេសឥណ្ឌា ស្ត្រីជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីឥណ្ឌូនេស៊ី មកកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ។ អ្នកដំណើរ ៧៨នាក់ទៀត ត្រូវបានធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ៣កន្លែង នៅភ្នំពេញ។ នេះយោងតាមសេចក្តីប្រកាសក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២១។
អ្នកឆ្លងកូវីដ១៩ថ្មី ម្នាក់ទៀត ជាស្ត្រីជនជាតិខ្មែរ អាយុ ៦៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ វិជ្ជមានវីរុសកូវីដ១៩។ អ្នកដំណើរតាមយន្តហោះ ជាមួយអ្នកជំងឺនេះ ចំនួន ៨៥នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅសណ្ឋាគារ ២ ក្នុងរាជធានីភ្នំពេញ ចំនួន...








