ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឃាត់ខ្លួនជនជាតិវៀតណាម ៨នាក់ លួចឆ្លងដែនខុសច្បាប់ ចូលប្រទេសកម្ពុជា 

ឃាត់ខ្លួនជនជាតិវៀតណាម ៨នាក់ លួចឆ្លងដែនខុសច្បាប់ ចូលប្រទេសកម្ពុជា 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ឃាត់ខ្លួនជនជាតិវៀតណាម ៨នាក់ បានឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃ ហើយបានលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ តាមច្រករបៀងក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយមានការឯកភាពពីថ្នាក់ដឹកនាំ បន្ទាប់ពីធ្វើចត្តាឡីស័ក ១៤ថ្ងៃរួច មានលទ្ធផលអវិជ្ជមាន លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងទទួលផែនអន្តោប្រវេសន៍ ចាត់មន្រ្តីការិយាល័យជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធី៕...
សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំ ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍន៍ដីសមូហភាពរបស់ជនជាតិដើមភាគតិច

សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំ ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍន៍ដីសមូហភាពរបស់ជនជាតិដើមភាគតិច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង-ស្ថាប័ន ដើម្បីពិភាក្សាករណីសិក្សា ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍន៍ដីសមូហភាពរបស់ជនជាតិដើមភាគតិច ។នៅព្រឹកថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០២១នេះ ។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងពីក្រសួង ស្ថាប័ន ជាច្រើនរូប៕...
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញ ចុះពិនិត្យគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន០៣ខ្សែ នៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តនៅក្នុងស្រុកចំនួន៧ របស់ខេត្តកំពង់ចាម ប្រវែង ១០០.៦០០ម៉ែត្រ។ ដោយឡែក ក្នុងស្រុកព្រៃឈរ មាន១ខ្សែ ប្រវែង ១៣.៦២៦ម៉ែត្រ និងស្រុកស្ទឹងត្រង់ ២ខ្សែ ប្រវែង ៣៤.៨០០ម៉ែត្រ ។ ខ្សែទី ០១ ផ្លូវពីគរ-ទឹកឆា ឆ្លងកាត់ឃុំចំនួន ៣គឺ ៖ ឃុំគរ ឃុំថ្មពូន និងឃុំក្រូច ស្រុកព្រៃឈរ មានប្រវែង ១៣.៦២៦ម៉ែត្រ។ បច្ចុប្បន្ន គម្រោងសម្រេច៩០ភាគរយ និងស្រោចកៅស៊ូចាប់ផ្ដើមពីខែមិនា ឆ្នាំ២០២១ ខាងមុខនេះ។ ខ្សែទី២ ពីមេសរជ្រៃ -វត្តលោ ឆ្លងកាត់ឃុំមេសជ្រៃ និងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ប្រវែង ២១.៥០០ម៉ែត្រ បច្ចុប្ប...
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យប្រជាពលរដ្ឋ ទៅបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែធ្នូ ឆ្នាំ២០២០

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យប្រជាពលរដ្ឋ ទៅបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែធ្នូ ឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យប្រជាពលរដ្ឋ ទៅបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សម្រាប់ខែធ្នូ ឆ្នាំ២០២០ ។ នេះយោងតាមសេចក្តីជូន ដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ៕  
អភិបាលរាជធានីភ្នំពេញ មិនអនុញាត្តិឲ្យកាប់ដើមឈើធំៗនៅលើសួនច្បារកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួង

អភិបាលរាជធានីភ្នំពេញ មិនអនុញាត្តិឲ្យកាប់ដើមឈើធំៗនៅលើសួនច្បារកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ដើមឈើ៣ដើម ក្នុងចំណោមដើមឈើប្រមាណ៥០ដើមនៅលើសួនច្បារកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួង ក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធររាជធានីភ្នំពេញ ក្រោមការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសម្រេចឱ្យកាប់យកចេញហើយដាំថ្មីជំនួសនោះ មកដល់ពេលនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចថាមិនឲ្យកាប់យកចេញនោះទេ មានតែការដាំថ្មីបន្ថែមទៀត ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះជាក់ស្តែងនាព្រឹកថ្ងៃទី១២ ខែមករាឆ្នាំ២០២១នេះ ។ លោកឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ដើមឈើទាំងបីដើមនេះមិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន ។ លោកបាន បញ្ជាឲ្យមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការគ្នាមើលថែ ដោយធ្វើបានត្រឹមតែលះមែកឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទ...
ក្រុមហ៊ុន ព្រូដិនសល(ខេមបូឌា) ប្រគល់ម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិជូនរដ្ឋបាលខេត្តព្រះសីហនុសម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ កូវីដ-១៩

ក្រុមហ៊ុន ព្រូដិនសល(ខេមបូឌា) ប្រគល់ម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិជូនរដ្ឋបាលខេត្តព្រះសីហនុសម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ កូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ បានឧបត្ថម្ភម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិចំនួន ៩១គ្រឿង ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។ លោកស្រី ហួត សាន់នី នាយកប្រត្តិបត្តិការក្រុមហ៊ុនបានឲ្យដឹងថា ម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិនេះ នៅពេលកម្តៅលើសវានឹងស្រែកឱ្យយើងបានដឹង និងវាសាច អាល់កុលបានល្អ។ ម៉ាស៊ីនទាំង៩១គ្រឿងនេះឧបត្ថម្ភជូនរដ្ឋបាលខេត្ត ដើម្បីបំរើការងារសង្គមក្នុងខេត្តព្រះសីហនុ កន្លងមកក្រុមហ៊ុនបានធ្វើការងារសង្គមជា មួយក្រសួងសុខាភិបាល និងបានផ្តល់ម៉ាស់ជាបន្តបន្ទាប់។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ដែលបានឧបត្ថម្ភម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិចំនួន ៩១គ្រឿង ដល់រដ្ឋបាលខេត្ត ដើម្បីធ្វើការបែងចែកទៅតាមគោលដៅ ព្រោះម៉ាស៊ីននេះមា...
អាជ្ញាធរខេត្តកោះកុង ប្រើវិធានការរដ្ឋបាល រុះរើសំណង់អនាធិបតេយ្យសាងសង់ក្នុងតំបន់ការពារធម្មជាតិ

អាជ្ញាធរខេត្តកោះកុង ប្រើវិធានការរដ្ឋបាល រុះរើសំណង់អនាធិបតេយ្យសាងសង់ក្នុងតំបន់ការពារធម្មជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង នៅថ្ងៃទទី១១ ខែមករា ឆ្នាំ២០២១ បានដឹកនាំកំលាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសម្របសម្រួលពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង  និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះអនុវត្តវិធានការរដ្ឋបាល ចុះដកបង្គោលរបង រុះរើសំណង់ខ្ទមអនាធិបតេយ្យ និងដកហូតដើមឈើ ដែលបានដាំ បោះបង្គោល និងសាងសង់ដោយខុសច្បាប់ក្នុងឧទ្យានជាតិបុទុមសាគរ ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្រុមការងារបានអនុវត្តវិធានរុះរើបានចំនួន ១០ខ្ទម និងទ្រុងមាន់ចំនួន ០១ទ្រុង ក្នុងនោះរុះរើសំណង់ខ្ទមអនាធិបតេយ្យចំនួន ០៨ខ្ទម និងបានធ្វើកិច្ចសន្យាឲ្យម្ចាស់ផ្ទះរុះរើដោយខ្លួនឯងចំនួន ០២ខ្ទម (មានការស្នើសុំពីម្ចាស់ខ្ទម) និងបានដកហូតដើមឈើ និងបង្គោលរបងដែលបានដាំ និងបោះហ៊ុំព័ទ្ធដោយខុសច្បាប់ជាច្រើនដើម៕  ...
អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ថ្មី២០២០-២០២១

អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ថ្មី២០២០-២០២១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅក្នុងបរិវេនវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក អភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រឹកថ្ងៃ ទី១១ ខែមករា ឆ្នាំ២០២១។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា វិស័យអប់រំនៅខេត្តព្រះសីហនុ ដើរលើផ្លូវមួយប្រកបដោយមោទនភាព និងបង្កឱកាសឱ្យកុមារទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដែលមានសម្តេចអគ្គមមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានបញ្ញាញាណឈ្លាសវៃ លើកកម្ពស់គុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ២០១៦-២០៣០ ចូលរួមអភិវឌ្ឍប្រទេសជាតិ ។ លោកស្រីប្រធានមន្ទីរអប់រំបានបន្តថា សាលារៀនខេត្តព្រះសីហនុ មា...
មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង បានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព នៅផ្សារភូមិថ្មី ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង បានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព នៅផ្សារភូមិថ្មី ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តកោះកុង)៖មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី នៅថ្ងៃចន្ទី១១ ខែមករា ឆ្នាំ២០២១បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅផ្សារភូមិថ្មី ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។​​ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនរួមមាន៖ មឹក បង្គា បន្លែកកូរ ត្នោតចិត និងត្រីងៀត ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផល មន្រ្តីជំនាញពុំបានរកឃើញផលិតផលណាដែលមានភាពមិនប្រក្រតីនោះទេ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្ដីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញ ...
សម្តេចតេជោ បានណែនាំ ១២ចំណុច ដល់ក្រសួងអប់រំ  ក្នុងថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២០-២០២១

សម្តេចតេជោ បានណែនាំ ១២ចំណុច ដល់ក្រសួងអប់រំ  ក្នុងថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២០-២០២១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់សិស្សានុសិស្សដែលទើបដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញ ក្នុងឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្ស និស្សិត បន្ទាប់ពីបានឆ្លងកាត់ និងទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ កន្លងមកនេះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្វីត្បិតឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោក ទំាងមូលកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ដ៏មានសារៈសំខាន់នេះ ក្រោមទស្សនាទានថ្មីគឺ គន្លងជីវិតថ្មីក្នុងវិស័យអប់រំ។ ក្នុងឱកាសនេះ ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២០-២០២១ ទទួលបានលទ្ធផលល្អប្រសើរ សម្តេចត...