ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោក ស៊ុន ចាន់ថុល ៖ ការសាងសង់ផ្លូវធ្វើម្ដងឱ្យហើយ ឱ្យមានប្រសិទ្ធភាព និងមានគុណភាព

លោក ស៊ុន ចាន់ថុល ៖ ការសាងសង់ផ្លូវធ្វើម្ដងឱ្យហើយ ឱ្យមានប្រសិទ្ធភាព និងមានគុណភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពសាងសង់ផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ។ លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងទាំងអស់គ្នាជិះទូកតែមួយរួមគ្នា គឺទូករាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចនេះយើងត្រូវសហការគ្នាឱ្យបានរឹងមាំ មានឆន្ទះខ្ពស់និងមុតស្រួច ដោយធ្វើអ្វីៗធ្វើម្ដងឱ្យហើយ ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានគុណភាពខ្ពស់។ លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គភាពទាំងអស់ដែលបានខិតខំបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដាំផ្ញើឱ្យភាគីពាក់ព័ន្ធទាំងអស់សហការ និងពិភាក្សាគ្នារិះរកបច្ចេកទេសល្អៗសាងសង់សង់ផ្លូវទាំង៣៨ខ្សែនេះឱ្យកាន់តែមានគុណភាពខ្ពស់ ហើយក្នុងករណីក...
សម្ដេចក្រឡាហោម ៖ អាជ្ញាធរត្រូវបង្ក្រាបនិងទប់ស្កាត់បទល្មើសបញ្ហាគ្រឿងញៀនឲ្យបានទាន់ពេលវេលា

សម្ដេចក្រឡាហោម ៖ អាជ្ញាធរត្រូវបង្ក្រាបនិងទប់ស្កាត់បទល្មើសបញ្ហាគ្រឿងញៀនឲ្យបានទាន់ពេលវេលា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាគ្រឿងញៀនបានរីករាលដាលដល់ជនបទកាន់តែច្រើន ដូច្នេះ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធត្រូវបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទឲ្យទាន់ពេលវេលា។ សម្ដេចក្រឡាហោម មានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងកិច្ចប្រជុំដើម្បីពិភាក្សាកែសម្រួលលក្ខណសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ។  សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានទូទាំងប្រទេសត្រូវបន្ដពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីបន្ដទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យភូមិ-ឃុំ គ្មានគ្រឿងញៀន។ សូមបញ្ជាក់ថា សេចក្តីព្រាងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បានឲ្យដឹងថា អាជ្ញាធរត្រូវចាត់វិធានការក្នុងការបង្ការ ទប់ស្កាត់ ឲ្យបានជាអតិបរមា នូវការចរាចរ ការជួញដូរ និង...
កម្ពុជា ចាប់ពីថ្ងៃទី៩ដល់១៧ខែមករានេះសីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់ពី១៣អង្សារ ទៅ ១៥អង្សារ 

កម្ពុជា ចាប់ពីថ្ងៃទី៩ដល់១៧ខែមករានេះសីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់ពី១៣អង្សារ ទៅ ១៥អង្សារ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុងនិយម បានប្រកាសថា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ សីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់ចាប់ពី ១៣អង្សារ ទៅ ១៥អង្សារ លាយឡំជាមួយខ្យល់មធ្យម (ពិសេសពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ )។  សម្រាប់រាជធានីភ្នំពេញសីតុណ្ហភាព នឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់១៦អង្សារ។    ...
អគ្គនាយក​សារព័ត៌មាន​ ដេលីខ្មែរ ​​ត្រូវបានតែងតាំងជាទីប្រឹក្សា​​សមាគមអ្នកសារព័ត៌មានជាតិ​​កម្ពុជា ដើម្បីសេរីភាព

អគ្គនាយក​សារព័ត៌មាន​ ដេលីខ្មែរ ​​ត្រូវបានតែងតាំងជាទីប្រឹក្សា​​សមាគមអ្នកសារព័ត៌មានជាតិ​​កម្ពុជា ដើម្បីសេរីភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ហៃ ស៊ីណា (វឌ្ឍនា) អគ្គនាយក​សារព័ត៌មាន​ ដេលីខ្មែរ ​​ត្រូវបានតែងតាំងជាទីប្រឹក្សា​​សមាគមអ្នកសារព័ត៌មានជាតិ​​កម្ពុជា ដើម្បីសេរីភាព ​ជា​ផ្លូវការហើយ កាលពីថ្ងៃទី៧ ខែមករាឆ្នាំ២០២១នេះ​​ ដែល​​ពិធី​ប្រគល់​លិខិតតែងតាំងនេះ ធ្វើ់​ឡើង​នៅទីស្នាក់ការ​​សមាគម​នៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ​​។​​ លោកបណ្ឌិត ថាន វុត្ថា ​​ប្រធានសមាគមអ្នកសារព័ត៌មានជាតិកម្ពុជា ដើម្បីសេរីភាព បានបញ្ជាក់ថា ​ដោយ​យោងលើ​តម្រូវ​​ការ​​របស់​សមាគ​​​ម​​ និងសមត្ថភាពរបស់ លោកអគ្គនាយក​សារព័ត៌មាន​ ដេលីខ្មែរ ​​គឺលោក ពិតជាមានទឹកចិត្ត ក្នុងការ​​ជួយ​ពង្រឹង​​សមត្ថភាព​​និងវិជ្ជាជីវៈរបស់​អ្នក​​សារព័ត៌មាននៅសមាគម​យើងខ្ញុំ​​ ​។ ដូច្នោះ ​លោកសម្រេចតែងតាំង ហៃ ស៊ីណា ​ដើម្បីឲ្យ​​​លោកមានលទ្ធភាព​​​ជួយពង្រឹង​ក្រមសីលធម៌​ និង​ចំណេះដឹងវិជ្ជាជីវៈ​​ អ្នក​​ដល់ព័ត៌មានយើង​​​​ នៅក្នុងសមាគម​​តែម្តង ពោល លោកនឹងចូលរួម​​ជួយ​បណ្តុះបណ្តាល​​ដល់អ្នកកាសែតយើង​​​តែម្ត...
ក្រសួងទេសចរណ៍ នឹងស្តារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលមុននិងក្រោយវិបត្តិកូវីដ១៩

ក្រសួងទេសចរណ៍ នឹងស្តារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលមុននិងក្រោយវិបត្តិកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារជំនាញ រកយុទ្ធសាស្ត្រដោះស្រាយបញ្ហាប្រឈមនានា ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិកូវីដ១៩ កាលពី រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ អង្គប្រជុំបានប្រកាសអំពីសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព និងភារកិច្ចក្រុមការងារ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេស ចរណ៍ជំហានទី១ ចំណុះឱ្យក្រុមការងារជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។  អង្គប្រជុំបានពិភាក្សា និងទទួលបានអនុសាសន៍គន្លឹះមួយចំនួនពីលោកបណ្ឌិត ថោង ខុន និងថ្នាក់ដឹកនាំ ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។  ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ សម្រាប់ក...
លោក យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ​ ផ្ញើសារក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំនេះ​ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

លោក យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ​ ផ្ញើសារក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំនេះ​ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
លោក យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងបុគ្គលិកក្រោមឱវាទ ផ្ញើសារក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំនេះ​ ខ្ញុំ​ និង​ភរិយា​ សូមគោរពជូនពរសព្ទសាធុការ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនា បតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ សូមទេវតាតាមជួយបីបាច់ថែរក្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និង ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕...
មន្រ្តីសាខា ក.ប.ប. ខេត្តមណ្ឌលគីរី បានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព នៅផ្សារសែនមនោរម្យ ក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ

មន្រ្តីសាខា ក.ប.ប. ខេត្តមណ្ឌលគីរី បានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព នៅផ្សារសែនមនោរម្យ ក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តមណ្ឌលគីរី)៖ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យម្ហូបអាហារ ទំនិញ អាល់កុល និងអង្កេតតម្លៃលក់ម៉ាស នៅផ្សារសែនមនោរម្យ និងតាមឱសថស្ថាន ម៉ាត នៅជុំវិញផ្សារ ស្ថិតនៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរីនៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ នេះ ។ ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនរួមមាន៖ បន្លែ សាច់ និងគុយទាវ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលផងដែរ។ ជាលទ្ធផលមន្រ្តីជំនាញពុំបានរកឃើញផលិតផលណាដែលមានភាពមិនប្រក្រតីនោះទេ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលេីផលិត​ផលទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប...
រយៈពេល៤ថ្ងៃកំឡុងពេលឆ្លងឆ្នាំសកល កម្ពុជាទទួលបានភ្ញៀវទេសចរ ១លាន ២៧ម៉ឺននាក់

រយៈពេល៤ថ្ងៃកំឡុងពេលឆ្លងឆ្នាំសកល កម្ពុជាទទួលបានភ្ញៀវទេសចរ ១លាន ២៧ម៉ឺននាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានឱ្យដឹងថា ភ្ញៀវទេសចរដើរកម្សាន្តនាក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកលសម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានចំនួន ១,២៧៩,១២៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៦៨,០២៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១១,១០៣ នាក់។ សម្រាប់ថ្ងៃអាទិត្យ ទី៣ ខែមករា មានចំនួនប្រមាណ ១៣០,០០៧ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១២៦,១៦៨ នាក់ ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣,៨៣៩ នាក់។ គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ * រាជធានីភ្នំពេញ៖ ៥១៦,០៩៥ នាក់ * ខេត្តកំពត៖ ១៥២,១១៩ នាក់ * ខេត្តព្រះសីហនុ៖ ១៣៦,៣១៤ នាក់ * ខេត្តកែប៖ ៨៧,៧៣៧ នាក់ * ខេត្តសៀមរាប៖ ៧៧,៦១៨ នាក់ * ខេត្តកំពង់ស្ពឺ៖ ៤៦,០៣០ នាក់ * ខេត្តបាត់ដំបង៖ ៤២,៨៥០ នាក់ * ខេត្តកោះកុង៖ ៣១,៨៧៩ នាក់ * ខេត្តកំពង់ចាម៖ ២៧,១៨៧ នាក់ * ខេត្តកណ្តាល៖ ២៦,៩៤០ នាក់។ ដោយសារព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆ...
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ផ្ញើសារក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំនេះ​ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ផ្ញើសារក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំនេះ​ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងបុគ្គលិកក្រោមឱវាទ ផ្ញើសារក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំនេះ​ ខ្ញុំ​ និង​ភរិយា​ សូមគោរពជូនពរសព្ទសាធុការ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនា បតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ សូមទេវតាតាមជួយបីបាច់ថែរក្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និង ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕...
ចាប់បានជនសង្ស័យម្នាក់ករណីបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល

ចាប់បានជនសង្ស័យម្នាក់ករណីបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញៈ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យមា្នក់ទាក់ទងករណីបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ការចាប់ខ្លួននេះបានធ្វើឡើង នៅចំណុចផ្ទះជួលជិតប៉ាឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។ ប្រតិបត្តិការតាមប្រមាញ់ជនសង្ស័យនេះ បានធ្វើឡើងដោយកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ កែ ចាន់មាន ជាអ្នកបើកបររថយន្ត។ ចំណែកជនដៃដល់ដែលជាខ្មាន់កាំភ្លើងឈ្មោះ រ៉េន នៅមិនទាន់ចាប់បាននៅឡើយទេ ដោយសមត្ថកិច្ចកំពុងតែតាមស្វែងរក។ ជនសង្ស័យឈ្មោះ កែ ចាន់មាន បានសារភាពថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើកករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។ ពេលមកដល់កន្លែងកើតតហេតុ ខ្លួនបា...