លោក ឃួង ស្រេងថ្លែងថា«ប្រជាការពារទាំង១៤ខណ្ឌដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន»
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយបានសហការយ៉ាងល្អជាមួយនឹងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទដែលមានប៉ូលិសនិងកងរាជអាវុធហត្ថដែលពួកគាត់គឺជាកម្លាំងស្នូលតាំងពីដើមឡើយពោល គឺ ក្រោយឆ្នាំ ១៩៧៩ ប្រជាការពារភូមិគឺជាកម្លាំងស្ម័គ្រចិត្តដែលមិនយកប្រាក់ខែនោះទេ។
លោកបន្តទៀតថា ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ដោយការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិ បាលពិសេសសម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន កម្លាំងប្រជាការពារត្រូវបានបញ្ចូលជាជាបុគ្គលិកជាប់កិច្ចសន្យាដែលមានប្រាក់បៀវត្សចំនួន៦៥ ម៉ឺនរៀល។ ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៧ មិថុនា ឆ្នាំ២០២០ ក្នុងពីធីប្រគល់អំណោយជូនបងប្អូនប្រជាការពារខណ្ឌទាំង១៤ខណ្ឌ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកហ៊ុន ម៉ានី លោកស សុខានិងលោកឃួង ស្រេង អភិបាលរាជធា...








