កសិករខេត្ដពោធិ៏សាត ងាកមកដាំដំណាំស្ពៃ ក្រញ៉ាញ់ អាចផ្តល់ប្រាក់ចំណូលគួរសមសម្រាប់ផ្គត់ផ្គង់ ជីវភាព ក្នុងកុំឡុវិបត្ដិកូវិដ.១៩
ពោធិ៏សាត់៖ ស្ពៃក្រញ៉ាញ់ជាបន្លែមួយប្រភេទដែលពលរដ្ឋខ្មែរ និយមឃើញនៅលើទីផ្សារហើយក៏ជាបន្លែដែល ពលរដ្ឋនិយមបរិភាគតាមរយៈការយកទៅស្ល ឆា ស្ងោរ ហើយក៏អាចយកទៅធ្វើជាបន្លែសម្រាប់ទទួលទានស្រស់ៗបានផងដែរ ។
កសិករ តាន់ សេងលី អាយុ៦៣ឆ្នាំ រស់នៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានចែករំលែកអំពីសក្តានុពល នៃដំណាំប្រភេទនេះទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៧ សីហានេះថា៖ ផ្ទៃដី៦អាដោយត្រូវចំណាយផលិតកម្ម ដូចជា ការរៀបចំដី; គ្រាប់ពូជ; ជីទ្រាប់បាត; ទុយោទឹកស្រោចស្រព; ការវេចខ្ចប់ និងការចំណាយផ្សេងៗ គឺគាត់បានចំណាយថ្លៃដើមសរុបចំនួនប្រមា ណ ជា៣៨៥.០០០រៀល ក្នុងការដាំដំណាំមួយវគ្គៗ។
កសិករ ឈ្មោះ តាន់ សេងលី ដំណាំស្ពៃក្រញ៉ាញ់នេះ គឺជាប្រភេទដំណាំដែល ដាំហើយឆាប់បានប្រមូលផង ដោយចាប់ពីដាំរហូត បានផលគឺប្រើរយៈពេលត្រឹមតែ មួយខែ បន្តិចបន្តួចតែប៉ុណ្ណោះ ។ ដំណាំស្ពៃក្រញ៉ាញ់នេះជាដំណាំដែលអាចដាំ រយៈពេលតែ ៣៥ ទៅ ៤០ថ្ងៃ ប៉ុណ្ណោះអ...








