កម្ពុជាត្រៀមថវិកាប្រមាណ៩០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់និងប្រឆាំងការប្រែប្រួលអាកាសធាតុកម្ពុជា
ភ្នំពេញ៖ លោក នេត ភត្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា រាជរដ្ឋាភិ បាលកម្ពុជា បានទម្លាក់នូវកញ្ចប់ថវិកាប្រមាណ៩០០ លានដុល្លារសហរដ្ឋអាមេរិក រយៈពេល៥ឆ្នាំម្ដង ដើម្បីទប់ស្កាត់ និងប្រឆាំងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។
លោក បានអះអាងបែបនេះក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ស្ដីពី ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា នាទីស្តីការគណះ រដ្ឋមន្រ្តី។
សម្រាប់អ្នកនាំពាក្យរូបនេះ ថវិកាទាំងនេះ បានបង្កើនរហូតដល់៤ដង បើធៀបនឹងប៉ុន្មានឆ្នាំមុន។ លោកបន្ដថា តាមរយៈកញ្ចប់ថវិកានេះ រាជរដ្ឋាភិបាលបានទម្លាក់ឲ្យក្រសួង និងស្ថាប័ន ចំនួន១៤ដើម្បីធ្វើការងាររួមគ្នាលើការងារបម្រែបម្រួលអាកាសធាតុ។
លោកបានបញ្ជាក់ថា ការបង្កេីនកញ្ចប់ថវិកា នេះ គឺជាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ព...








