ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

តែងតាំង​និងផ្លាស់ប្តូរអនុប្រធានចៅក្រម សាលាដំបូងរាជធានី-ខេត្ត ចំនួន៣២រូប ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង១៥រូប

តែងតាំង​និងផ្លាស់ប្តូរអនុប្រធានចៅក្រម សាលាដំបូងរាជធានី-ខេត្ត ចំនួន៣២រូប ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង១៥រូប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរ និងតែងតាំង អនុប្រធាន និងចៅក្រម សាលាដំបូងរាជធានី-ខេត្ត ចំនួន៣២រូប និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចំនួន១៥រូប ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។...
លោក ជា ច័ន្ទបរិបូរណ៍ថា កម្ពុជាមិនមានការរើសអើងនិងបង្កអំពើហិង្សាប្រឆាំងនឹងស្ត្រីលក់ដូរតាមអនឡាញនោះទេ

លោក ជា ច័ន្ទបរិបូរណ៍ថា កម្ពុជាមិនមានការរើសអើងនិងបង្កអំពើហិង្សាប្រឆាំងនឹងស្ត្រីលក់ដូរតាមអនឡាញនោះទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានប្រសាសន៍ឆ្លើយតបនិងអង្គការលើកលែងទោសអន្តរជាតិ( Amnesty International )ដោយលោកសង្កត់ធ្ងន់ថា បើលក់ដូរលក់ទៅគ្មានរណារករៀង តែកុំលក់ហួសហេតុធ្វើឲ្យបាត់បង់តម្លៃខ្លួនឯងក្នុងនាមជាស្រ្តីខ្មែរ ហើយសុំផផ្ញើសារព្រមានរបស់អង្គការមួយដែលចោទថា កម្ពជាហាមស្ត្រីស្លៀកពាក់ស៊ិចស៊ីលក់ផលិត​ផល​លើ​បណ្តាញសង្គមជាការរើសអើង និងបង្កឱ្យកើតមានអំពើហិង្សាប្រឆាំងនឹងស្ត្រី។ លោកបានមានប្រសាសន៍ថា «តាមពិតដូចជាចម្លែកពេកហើយ ដោយសារតែ ថ្មីៗនេះប្រមុខដឹកនាំយើងមានប្រសាសន៍ហើយ​ពីវិធានការនេះ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ស្រ្តីៗនៅកម្ពុជាទៅលើអ្នកឡាយលក់ផលិតផលអនឡាញកន្លងទៅ ដោយសារអស់លោកមិនស្គាល់វប្បធម៌និងអរិយធម៌កម្ពុជាពិត ធ្លាប់ប្រទេសលោកដើរស្រាតឬស្លៀកស៊ិចស៊ីតាមសារធារណៈមិនខ្វល់ក៏បានតែខុសពីច្បាប់ទំលាប់កម្ពុជាទាំងស្រុង»។ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានថ្លែងថា សព្វថ្ងៃនេះការប្រើប្រាស់ប្រព័ន្ធសង្គមវ...
តំលៃស្រូវសើម និងស្ងួត សម្រាប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០

តំលៃស្រូវសើម និងស្ងួត សម្រាប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តារាងតំលៃស្រូវសើម និងស្ងួត សម្រាប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ នៃសហព័ន្ធស្រូវអង្ករកម្ពុជា
ថ្ងៃទី២១ខែកុម្ភៈនេះ គណៈកម្មការនឹងបិទប្រកាសលទ្ធផលឈ្មោះបេក្ខជនប្រលងជាប់ក្របខ័ណ្ឌកងទ័ពជើងគោក

ថ្ងៃទី២១ខែកុម្ភៈនេះ គណៈកម្មការនឹងបិទប្រកាសលទ្ធផលឈ្មោះបេក្ខជនប្រលងជាប់ក្របខ័ណ្ឌកងទ័ពជើងគោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រកាសឲ្យដឹងថា គណៈកម្មការនឹង ប្រកាសលទ្ធផលនៃការជ្រើស រើសពលទាហានបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការប្រកាសលទ្ធផល នៃការជ្រើសរើសពលទាហានបំពេញក្របខណ័្ឌឲ្យកងទ័ពគោក បានបញ្ជាក់ថា បេក្ខជនដែលត្រូវបានជ្រើសរើស(ជាប់ជាស្ថាពរ) នឹងត្រូវមកបង្ហាញមុខជាកំហិត ដើម្បីធ្វើការហ្វឹកហ្វឺន នៅវេលាម៉ោង៧:០០ព្រឹក ថ្ងៃទី២៧-២៨ ខែកុម្ភ: ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក និងទីបញ្ជាការយោធភូមិភាគ នានាដែលបានកំណត់៕ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖  ...
លិខិតមិត្តអ្នកអាន៖អ៊ីនធើណិត២៤ម៉ោងយីហោ អេស អិន កីឡាអេឡិចត្រូនិច មានបង្កប់ល្បែងស៊ីសងតាមអនឡាញ 

លិខិតមិត្តអ្នកអាន៖អ៊ីនធើណិត២៤ម៉ោងយីហោ អេស អិន កីឡាអេឡិចត្រូនិច មានបង្កប់ល្បែងស៊ីសងតាមអនឡាញ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន៖អ៊ីនធើណិត២៤ម៉ោងយីហោ SN កីឡាអេឡិចត្រូនិច មានបង្កប់ល្បែងស៊ីសងតាមអនឡាញ  ភ្នំពេញ៖ ទីតាំងអ៊ីនធើណិត២៤ម៉ោងយីហោ អេស អិន កីឡាអេឡិចត្រូនិច មានបង្កប់ល្បែងស៊ីសងតាមអនឡាញ យ៉ាងរលូន​មិនរំខានដល់អាជ្ញាធរមូលដ្ឋានឡើយ ។ ទីតាំងល្បែងហ្គេមបាញ់ត្រី យីហោ អេស អិន កីឡាអេឡិចត្រូនិច នេះកំពុងដំណើរការយ៉ាងរលូន​បង្អួតភ្នែកប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយមិនដែលឃើញ អាជ្ញាធរខណ្ឌទួលគោគ បង្ក្រាបទេ។ ការដែលមិនអើពើបង្ក្រាបល្បែងហ្គេម បែបនេះ ត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានខណ្ឌអាចទទួលបានលាភសក្ការៈ ពីមេល្បែងនោះជាមិនខានហើយមើលទៅ។ អ៊ីនធើណិត២៤ម៉ោងយីហោ អេស អិន កីឡាអេឡិចត្រូនិច មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕  ...
សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា៖ សោកស្តាយចំពោះអឺរ៉ុបដែលបានការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA

សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា៖ សោកស្តាយចំពោះអឺរ៉ុបដែលបានការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA)សម្តែងការខកចិត្ត  ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការសហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ អំពីការកាត់ផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» EBA ពីកម្ពុជា។ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា  បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា  ទោះបីជាមានការសម្រេចចិត្តនេះក្តី ក៏ខ្លួន និងសមាជិករបស់ខ្លួន នៅតែបន្តប្តេជ្ញាចិត្តចំពោះកម្ពុជា និងធ្វើអ្វីដែលយើងអាចធ្វើទៅបាន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការដកកម្មវិធីអនុគ្រោះពន្ធមួយនេះ និងជួយជ្រោមជ្រែងដល់កម្មករ ព្រមទាំងវិស័យផលិតកម្មរបស់កម្ពុជា ឱ្យមានការរីកចម្រើនបន្តទៅមុខទៀត និងកាន់តែសម្បូរបែប។ សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ទៀតថា សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ក៏បានលើកទឹកចិត្តដល់ម្ចាស់រោងចក្រ និងកម្មករទាំងអស់ឱ្យរួមសហការយ៉ាងជិត...
លោក គឿន ភិរម្យ និងភរិយា អបអរសាទរ លោក គង់ សោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រត្រាសបង្គាប់​​តែងតាំងជាអភិបាលខេត្តកណ្តាល

លោក គឿន ភិរម្យ និងភរិយា អបអរសាទរ លោក គង់ សោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រត្រាសបង្គាប់​​តែងតាំងជាអភិបាលខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅថ្ងៃទី១៩ខែគុម្ភៈនេះ លោក គឿន ភិរម្យ និងភរិយា បុត្រា បុត្រី ព្រមទាំងសហការីទាំងអស់ បានផ្ញើសារ គោររព និងអបអរសាទរអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម គង់ សោភ័ណ្ឌ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់នូវសេចក្តីទុកចិត្តដ៏ឧត្តុងឧត្តម និងទូលថ្វាយព្រះមហាក្សត្រតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាលជំនួស លោក ម៉ៅ ភារុណ ។ ក្នុងឱកាសដ៏ថ្លៃថ្លា និងជាមហាកិត្តិយស យើងខ្ញុំបាទនិងភរិយា សូមប្រសិទ្ធពរជ័យជួន ឯកឧត្តម ទទួលបានជោគជ័យថ្មៗបន្ថែមទៀត ក្នុងបេសកកម្មដឹកនាំប្រជាពលរដ្ឋឲ្យមានការអភិវឌ្ឍន៍ធ្វើឲ្យខេត្តកណ្តាលឲ្យមានការរីកចម្រើននិងប្រជាពលរដ្ឋមានជីវភាពធូរធា និងមានការអភិវឌ្ឍន៍ជឿនលឿនទៅមុខ ក្រោមការដឹកនាំដ៏ឆ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមគោររពជូនពរ ដល់ ឯកឧត្តម ដែលត្រូវបានតែងតាំង ឋានន្តរសក្តិឧត្តមមន្រ្តីថ្នាក់លេខ៥ នៃគណៈអភិបាលខេត្ត កណ្តាល សូម ឯកឧត្តម និងលោកជំទាវ ទទួលបាន នូវពរជ័យសិរីសួស្...
លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា និងលោកជំទាវ អបអរសាទរ លោក ​​គង់ សោភ័ណ្ឌ​​ ត្រូវ​បាន​​​​ព្រះមហាក្សត្រ​​តែងតាំងជាអភិ​បាលនៃគណៈអភិបាលខេត្តកណ្តាល

លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា និងលោកជំទាវ អបអរសាទរ លោក ​​គង់ សោភ័ណ្ឌ​​ ត្រូវ​បាន​​​​ព្រះមហាក្សត្រ​​តែងតាំងជាអភិ​បាលនៃគណៈអភិបាលខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា និងលោកជំទាវ បុត្រា បុត្រី ​​  ព្រមទាំងបុគ្គលិកក្រុមហ៊ុន N&Y Realty ទាំងអស់ សូមគោររព ​និង​​ អបអរសាទរអស់ពីដួងចិត្ត​​ ជូនចំពោះ ​​ឯកឧត្តម​​ គង់ សោភ័ណ្ឌ ដែលត្រូវបាន​រាជរដ្ឋាភិបាលកម្ពុជា​​​​​ផ្តល់នូវសេចក្តីទុកចិត្តដ៏ឧត្តុងឧត្តម និងទូលថ្វាយ​​ព្រះមហាក្សត្រ​​តែងតាំងជាអភិ​បាលនៃគណៈអភិបាលខេត្តកណ្តាលជំនួស លោក ម៉ៅ ភារុណ ។ ​​ក្នុងឱកាសដ៏ថ្លៃថ្លា និងជា​​មហាកិត្តិយស យើងខ្ញុំបាទនិងភរិយា ​​សូម​ប្រសិទ្ធពរជ័យ​ជួន ឯកឧត្តម ទទួល​បាន​ជោគជ័យ​ថ្មៗ​បន្ថែមទៀត​​​ ក្នុងបេសកកម្ម​​ដឹកនាំប្រជាពលរដ្ឋឲ្យ​មានការ​​​អភិវឌ្ឍន៍ធ្វើ​​ឲ្យខេត្តកណ្តាល​​ឲ្យ​មានការរីកចម្រើននិង​​​ប្រជាពលរដ្ឋមានជីវភាពធូរធា​ និងមានការអភិវឌ្ឍន៍ជឿនលឿន​​​ទៅមុខ ក្រោម​ការដឹកនាំដ៏ឆ្លាសវៃរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​នៃព្រះរាជាណាចក្រកម្ពុជា។​ ​សូមគោររ​​ពជូនពរ ដល់ ឯកឧត្តម ត្រូវបានតែងតាំង ឋានន្តរសក្តិឧត្តមមន្រ្តីថ្នាក...
ក្រសួងកសិកម្ម៖ រៀបចំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ក្រសួងកសិកម្ម៖ រៀបចំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ បានរៀបចំសិក្ខាសាលាស្តីពីការ "ការពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ" ។ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។ លោក គុយ ម៉ារិនឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួល និងអនុវត្តការពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានអានរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពដែលក្រុមការងារសម្រេចបានកន្លងមកមានដូចជា៖ ១. បានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់កណ្តាល ដែលមានអង្គភាពពាក់ពន្ធ័ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត។ ២. បានរៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីការធ្វើវិសហមជ្ឈការផ្ទេរតាមបែបប្រតិភូកម្មនូវសេវាមុខងាររដ្ឋបាល ទៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងទៅការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក-ខណ្ឌនៅ...
ក្រុមហ៊ុនលក់គ្រឿងសំណង់ហ៊ួ​ត ជា បើក​សាខា​ថ្មីមួយទៀតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ក្រុមហ៊ុនលក់គ្រឿងសំណង់ហ៊ួ​ត ជា បើក​សាខា​ថ្មីមួយទៀតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ​៖ ក្រុមហ៊ុន ហ៊ួ​ត ជា ដែលជាក្រុមហ៊ុនលក់គ្រឿងសំណង់ បានប្រគល់​សិទ្ធិ​ចែកចាយ​ថ្មី​ទៀត​ នៅ​សាខា​ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ ដល់​លោក បញ្ញា គីម​ស្រ៊ាង ​។ ពិធី​នេះបានធ្វើឡើងកាលពីថ្ងៃទិ១៨ ខែកុម្ភៈនេះ ឆ្នាំ២០២០ ចូលរួម​ពី​សំណាក់​គណៈ​គ្រប់គ្រង ដៃគូ​សហការ និង​អតិថិជន​ជាច្រើន ។ លោក​ឧកញ៉ា ហ៊ួ​ត ជា អគ្គនាយក​ក្រុមហ៊ុន ហ៊ួ​ត ជា បាន​​កាត់​ខ្សែបូ​ ជានិមិត្តរូប​នៃការបើក​សម្ពោធ​សាខា​ថ្មីរបស់ក្រុមហ៊ុន ហ៊ួត ជា សាខា​ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ ។ សាខាក្រុមហ៊ុន ហ៊ួត ជា នៅ​ពញាក្រែក​នេះ បង្ហាញ​ពី​ភាព​កាន់តែ​ងាយស្រួល ដោយ​មិនចាំបាច់​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ក្នុងការ​ស្វែងរក​ផលិតផល ដែលមាន​គុណភាព ព្រមទាំង​សម្ភារៈ​សំណង់​សំបូរបែប និង​ការផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន កាន់​ខ្លាំង​ឡើង​។ សម្រាប់​អតិថិជន ដែល​រស់នៅ​ស្រុក​ពញាក្រែក អាចទាក់ទង​ទៅកាន់​សាខា​ពញាក្រែក តាម​លេខ​ទូរ​ស័ព្ទ​៖  ០៧៨ ៦៣៦ ៨៩៣៕​...