ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អង្គការពិភពលោកធំៗនិងប្រទេសម្ចាស់ជំនួយ គាំទ្រផែនការយុទ្ធសាស្រ្តអភិវឌ្ឍជំនាញទេសចរណ៍កម្ពុជា

អង្គការពិភពលោកធំៗនិងប្រទេសម្ចាស់ជំនួយ គាំទ្រផែនការយុទ្ធសាស្រ្តអភិវឌ្ឍជំនាញទេសចរណ៍កម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងទេសចរណ៍សហការជាមួយអង្គការពិភពលោកធំៗ និងប្រទេសម្ចាស់ជំនួយមួយចំនួន បានរៀបចំការវាយតម្លៃលើសមត្ថភាព និងបទពិសោធន៍របស់អ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ តាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន (RPL) ស្របតាមស្តង់ដាគុណភាពជាតិ និងអាស៊ាន ក៏ដូចជាស្របតាមយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ»។ ការវាយតម្លៃនេះធ្វើឡើងចាប់ពីថ្ងៃទី០៩-១៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ដែលជានៅមជ្ឍមណ្ឌលវាយតម្លៃសមត្ថភាពផ្នែកសេវាកម្មសណ្ឋាគារ។ ការវាយតម្លៃសមត្ថភាពខាងលើនេះ មាន៣ដំណាក់កាល រួមមាន៖ សំណួរផ្ទាល់មាត់ សំណួរសរសេរ និងការអនុវត្តផ្ទាល់ លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញការិយាល័យជួរមុខ និងជំនាញគេហកិច្ច (Housekeeping)។ សកម្មភាពវាយតម្លៃនេះមានការគាំទ្រ និងសង្កេតការពីអង្គការអន្តរជាតិធំមួយចំនួន រួមមាន៖ អង្គការអន្តរជាតិខាងការងារ (ILO) អង្គការសហប្រជាតិ (UN) ទីភ្នាក់ងារសម្រាប់ការសហប្រតិបត្តិការអភិវឌ្ឍន៍ស្វ...
សម្តេចតេជោ អបអរសាទរនិងកោតសសើរកីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស

សម្តេចតេជោ អបអរសាទរនិងកោតសសើរកីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចតេជោ នាយករដ្ឋមន្ត្រីបាន អបអរសាទរ និងកោតសសើរកីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាសហើយ ក្រោយឈ្នះហ្វីលីពីននៅ SEA Games 2019។ សម្តេចមានប្រសាសន៏ថា សូមកោតសរសើរ និងអបអរសាទរកីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា បានបន្ថែមមេដាយមាសឲ្យកម្ពុជា ១គ្រឿងទៀតហើយ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីនមុននេះបន្ដិច ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន។ សូមជូនពរកីឡាករ កីឡាការិនីកម្ពុជាបន្តឈ្នះមេដាយមាសនៅស៊ីហ្គេមជាបន្តបន្ទាប់ទៀត៕...
សមាជិកអង្គការណាតូ ចាប់ផ្តើមនាំគ្នាភ័យចំពោះមហាអំណាចថ្មី គឺចិន ជាជាងខ្លាចរុស្ស៊ី 

សមាជិកអង្គការណាតូ ចាប់ផ្តើមនាំគ្នាភ័យចំពោះមហាអំណាចថ្មី គឺចិន ជាជាងខ្លាចរុស្ស៊ី 

សង្គម និងកម្សាន្ត
(ឡុងដ៍)៖ លោក ជែន ស្តូលតិនបឺក (Jens Stoltenberg) អគ្គលេខាធិការរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty Organization) ហៅកាត់ថា អង្គការណាតូ (NATO) បាននិយាយក្រើនរំឭកដល់ប្រទេសទាំង២៩ប្រទេសជាសមាជិករបស់ខ្លួនថា អង្គការនេះត្រូវប្រឈមមុខជាមួយនឹងមហាអំណាចថ្មីមួយទៀត គឺប្រទេសចិនលើគ្រប់វិស័យ ទាំងយោធា សេដ្ឋកិច្ច នយោបាយ និងបច្ចេកវិទ្យា។ លោក ជែន ស្តូលតិនបឺក បានបន្ថែមថា មហាអំណាចថ្មីចិន កំពុងបង្កើនសមត្ថភាពគ្រប់យ៉ាងនៅលើពិភពលោក ដែលជាកាគំរាមកំហែងថ្មី និងមានឥទ្ធិពលបំផុតដល់អង្គការណាតូ ក្រោយពីអង្គការមួយនេះបានប្រឈមមុខជាមួយមហាអំណាចចាស់គឺអតីតសហភាពសូវៀត អស់រយៈពេលជាងកន្លះសតវត្សរ៍ និងបានផ្តួលរំលំអតីតសហភាពសូវៀត កាលពីឆ្នាំ១៩៩១។ សូមរំឭកថា កាលពីថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ អង្គការណាតូបានបើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៧០ឆ្នាំ នៅចក្រភពអង់គ្លេសដោយមានមេដឹកនាំមកពីប្រទេសទាំង២៩ប្រទេស និងស្ថាប័នដៃគូនានាបា...
លោក អេង ជាសាន ​​អំពាវនាវឲ្យប្រជាពលរដ្ឋសម្រុកធ្វើប្រហុកផ្អកទុកទាន់រដូវត្រីមកដល់

លោក អេង ជាសាន ​​អំពាវនាវឲ្យប្រជាពលរដ្ឋសម្រុកធ្វើប្រហុកផ្អកទុកទាន់រដូវត្រីមកដល់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានជូនដំណឹងមួយ ដោយបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋមកធ្វើប្រហុកផ្អកទុកបរិភោគទាន់រដូវត្រីត្រូវចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងរដូវនេសាទឆ្នាំ២០១៩-២០២០នេះ បន្ទាប់ពីបានធ្វើការសង្កេត តាមដានលើកម្ពស់ទឹកដែលហូរចេញពីបឹងទន្លេសាបឃើញថា ទឹកបានស្រកចុះយ៉ាងលឿន ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។ ទឹកដែលហូរចេញពីបឹងទន្លេសាបស្រកចុះយ៉ាងលឿនបែបនេះធ្វើឲ្យគន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលអាចនេសាទត្រីបានច្រើន ក្នុងខែមិគសិរនេះ គឺចាប់ពីថ្ងៃ៩កើតដល់ថ្ងៃ១៣កើតត្រូវនឹងថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ។ រដ្ឋបាលជលផលស្នើសុំអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ  សម...
 ថវិកាជាង១០០លានដុល្លារអាមេរិកសម្រាប់ធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត

 ថវិកាជាង១០០លានដុល្លារអាមេរិកសម្រាប់ធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖  យោងតាមរយៈ Facebook ផ្លូវការរបស់សម្តេចតេជោ​ បានឲ្យដឹងថា ចំណូលដែលសប្បុរសជនចូលរួម ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត រហូតព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ មានចំនួន 70,191,994ដុល្លារ និងប្រាក់រៀលចំនួន32,110000រៀល។ បើគិតទាំងថវិការ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផងនោះ ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារ។ សម្តេចបានសរសេររៀបរាប់ឲ្យដឹងតាមរយៈ Facebook ផ្លូវការរបស់សម្តេចដោយបញ្ជាក់ថា «សូមជម្រាប ជូនបងប្អូនជនរួមជាតិ ជាទីគោរព ស្រឡាញ់ ថាចំណូលដែលសប្បុរសជនចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត រហូតព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះ មានចំនួន 70,191,994 ដុល្លារ និងប្រាក់រៀលចំនួន 32,110000រៀល។ បើគិតទាំងថវិការ៣០លានដុល្លារ របស់រាជរដ្ឋាភិបាលផងចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារ ដែលធ្វើឱ្យយើងមានលទ្ធភាពរៀបចំមន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេកទេសសម្រាប់ការពិនិត្យព្យាបាលជូនប្រ...
នាវាដឹកប្រេងរបស់ក្រុមហ៊ុនប្រទេសក្រិក ត្រូវក្រុមចោរសមុទ្រចាប់ជំរិតនៅសមុទ្រនៃប្រទេសនីហ៊្សេរីយ៉ា

នាវាដឹកប្រេងរបស់ក្រុមហ៊ុនប្រទេសក្រិក ត្រូវក្រុមចោរសមុទ្រចាប់ជំរិតនៅសមុទ្រនៃប្រទេសនីហ៊្សេរីយ៉ា

សង្គម និងកម្សាន្ត
នាវាដឹកប្រេងធុនធំមួយគ្រឿង ឈ្មោះ Nave Constellation ដឹកប្រេងឥន្ធនៈប្រមាណជាង២លានបារ៉ែល ដោតទង់ជាតិទីក្រុងហុងកុង និងជានាវាដឹកប្រេងរបស់ក្រុមហ៊ុន Navios Tankers Management នៃប្រទេសក្រិក ត្រូវបានក្រុមចោរសមុទ្រចាប់ជំរិតនៅសមុទ្រនៃប្រទេសនីហ៊្សេរីយ៉ា ដែលនេះបើយោងតាម Reuters។ មន្ត្រីរដ្ឋាភិបាលរបស់ប្រទេសនីហ៊្សេរីយ៉ា និងបុគ្គលិកនាវាដឹកប្រេង បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ ថា ក្រុមចោរសមុទ្រមួយក្រុម បានចាប់ជំរិតបុគ្គលិកចំនួន១៩នាក់នៅលើនាវាដឹកប្រេងមួយគ្រឿង នៅចម្ងាយ៧៧ម៉ាយពីកោះ Bonny នៃប្រទេសនីហ៊្សេរីយ៉ា ខណៈដែលនាវាដឹកប្រេងនោះកំពុងធ្វើដំណើរទៅកាន់អាហ្វ្រិកខាងលិច។ មន្ត្រីដដែលបានបន្តថា បុគ្គលិកទាំង១៩នាក់នៅលើនាវាដឹកប្រេងនោះ គឺមានជនជាតិឥណ្ឌាចំនួន១៨នាក់ និងជនជាតិទួរគីម្នាក់ ដោយក្រុមចោរសមុទ្របានបន្សល់ទុកបុគ្គលិកចំនួន៧នាក់ផ្សេងទៀតនៅលើនាវាដឹកប្រេងនោះដែរ ដោយមិនចាប់ជំរិតទេ៕  ...
សម្តេចតេជោ៖អបអរសាទរ កីឡាការិនីប៉េតង់កម្ពុជា ឈ្នះមេដាយមាស ១គ្រឿង SEA Games ២០១៩ នៅហ្វីលីពីន

សម្តេចតេជោ៖អបអរសាទរ កីឡាការិនីប៉េតង់កម្ពុជា ឈ្នះមេដាយមាស ១គ្រឿង SEA Games ២០១៩ នៅហ្វីលីពីន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោហ៊ុន​ សែន នាយករដ្ឋន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ និងកោតសរសើរដល់កីឡាប៉េតង់កម្ពុជា ឈ្នះមេដាយមាស ១គ្រឿងនៅ SEA Games 2019 ក្រោយឈ្នះម៉ាឡេស៊ីក្នុងលទ្ធផល ១៣-៤ពិន្ទុ។ ក្រុមកីឡាការិនីប៉េតង់កម្ពុជា ដណ្តើមបានមេដាយមាស ១គ្រឿង ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន ក្នុងវិញ្ញាសា ៣នាក់ទល់នឹង៣នាក់ ឈ្នះក្រុមកីឡាការិនីរបស់ម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផលពិន្ទុ ១៣ទល់នឹង៤ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ។ នេះគឺជាមេដាយមាស លើកទី២ របស់កម្ពុជាដែលដណ្តើមបាននៅ SEA Games លើកទី៣០ ឆ្នាំ២០១៩ ដែលមានហ្វីលីពីនធ្វើម្ចាស់ផ្ទះ បន្ទាប់ពីកីឡាគុនល្បុក្កតោ ដណ្តើមបានមេដាយមាស ១គ្រឿងដែរកាលពីដើមសប្តាហ៍ ដោយពេលនេះកម្ពុជា ឈ្នះមេដាយសរុបកើនដល់ ២២គ្រឿងហើយរួមមាន មាស២ ប្រាក់៣ និងសំរិទ្ធ១៧គ្រឿង។ ជូនពរកូនក្មួយកីឡាករ កីឡាការិនីទទួលបានជោគជ័យក្នុងការប្រកួតជាបន្តបន្ទាប់ទៀត៕...
លោកឧកញ៉ា គីម ហ៊ាង ប្រកាសផ្តល់រង្វាន់ដល់ក្រុមយុវជនជម្រើសជាតិកម្ពុជា(U22)

លោកឧកញ៉ា គីម ហ៊ាង ប្រកាសផ្តល់រង្វាន់ដល់ក្រុមយុវជនជម្រើសជាតិកម្ពុជា(U22)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានប្រកាសឧបត្ថម្ភដល់ក្រុមជម្រើសជាតិ យុវជនកម្ពុជា(U22)ក្រោយពីប្រកួតឈ្នះក្រុម(U22)ម៉ាឡេស៊ីដោយលទ្ធផល៣-១ នាល្ងាចថ្ងៃទី០៤ខែធ្នូនេះ។ ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជាបានយកឈ្នះ U22 ម៉ាឡេស៊ីក្នុងលទ្ធផល(CAMBODIA 3:1 MALAYSIA)​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេស ហ្វីលីពីន​ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា KW Cambodia ពិតជាមានមោទនៈភាពចំពោះការឧបត្ថម្ភនេះ ជាមិនច្រើនតែយើងចង់បង្ហាញពីការគាំទ្ររបស់យើងចំពោះវិស័យបាល់ទាត់នៅកម្ពុជានិងទៅអនាគត។ លោកបន្ថែមទៀតថា«ខ្ញុំ Fan បាល់ទាត់កម្ពុជាជាង៣០ឆ្នាំមកហើយ ខ្ញុំមិនដែលឃើញជម្រើសជាតិយើងល្អដូចឆ្នាំនេះទេ។ ខ្ញុំនឹងឧបត្ថម្ភលើកទឹកចិត្ដដល់ពួកគាត់ដែលបង្ហាញ ពីការលេងតំណាងជាតិពិតៗ។ នេះគ្រាន់តែជាការចាប់ផ្ដើម ប៉ុន្ដែន...
 ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ អាកាសធាតុ នឹងចុះត្រជាក់ខ្លាំង

 ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ អាកាសធាតុ នឹងចុះត្រជាក់ខ្លាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រែប្រួល អាកាសធាតុនឹងចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងធានធានទឹក និងឧតុនិយមបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើស្ថានភាពអាកាសធាតុ ជាប្រចាំទាំងក្នុងដំបន់ និងដោយឡែក សម្រាប់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបពីការប្រែប្រួលអាកាសធាតុ។ ដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ ពីប្រទេសចិនគួបផ្សំនិងខ្យល់មូសុងឦសានខ្លាំងបាន និងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើប្រទេសកម្ពុជាស្ថានភាពអាកាសធាតុបែបនេះនឹងធ្វើឲ្យបណ្ដារាជធានីខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាចុះត្រជាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែធ្នូឆ្នាំ២០១៩ អាស្រ័យដូចនេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នទាំងអស់គ្នា​៕...
លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា ផ្ញើសារជូនពរឯកឧត្តម ឧត្តមសេនីយ៍ទោគឿន ភិរម្យ

លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា ផ្ញើសារជូនពរឯកឧត្តម ឧត្តមសេនីយ៍ទោគឿន ភិរម្យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ N&Y  Real Estate សូមគោរពជូនពរឯកឧត្តម ឧត្តមសេនីយ៍ទោ លោកគឿន ភិរម្យ ក្នុងឱកាស ថ្ងៃខួបកំណើត។ សូមបួងសួង ដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ ដល់ឯកឧត្តម  និងលោកជំទាវព្រមទាំងក្រុមគ្រួសារជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ គោរពជូនពរពីលោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ N&Y Real Estate និងលោកស្រី ព្រមទាំងសហការីក្រោមឱវាទទាំងអស់៕...