គ្រួសារជនរងគ្រោះចោទ មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» ព្យាបាលកូនប្រុសអាយុ៨ខែម្នាក់ បណ្ដាលស្លាប់
រាជធានីភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» បានរងការចោទថាព្យាបាលក្មេងប្រុសអាយុ៨ខែម្នាក់បណ្ដាលឲ្យស្លាប់ ហើយត្រូវបានក្រុមគ្រួសារកើតទុក្ខមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និងស្រាវជ្រាវដើម្បីរកយុត្តិធម៌ឲ្យពួកគាត់។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ៤០នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងមន្ទីរពេទ្យ ដែលស្ថិតនៅផ្ទះលេខ៦៤L ផ្លូវលេខ២៦៥ ភូមិទី១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពបានឲ្យដឹងថា កូនប្រុសដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ វង់ ចន្ទ វឌ្ឍនៈវិភូ អាយុ៨ខែ បានស្លាប់នៅវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២»។
យោងតាម ពូបង្កើតរបស់ក្មេងរងគ្រោះ ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកឲ្យដឹងថា ទារកខាងលើនេះមានជំងឺគ្រុនឈាម ហើយបានទៅសម្រាកព្យាបាល នៅមន្ទី...








