ម្តាយបង្កើតរបស់សពកញ្ញា ឌុំ រីដា អ្នកស្រី ផាត់ ពៅ បានដាក់ពាក្យបណ្តឹងទារសំណងជំងឺចិត្ត រដ្ឋប្បវេណីចំនួន២០ម៉ឺនដុល្លារ ពីជនបង្កឈ្មោះ យិន ម៉ាណា
ភ្នំពេញ៖ ម្តាយបង្កើតរបស់សពកញ្ញា ឌុំ រីដា ដែលជាអតីតនិស្សិតទអាហារូបករណ៍សិក្សាឆ្នាំទី៤ នៃសាកលវិទ្យាល័យ «ផារ៉ាហ្គន» (Paragon) អ្នកស្រី ផាត់ ពៅ បានដាក់ពាក្យបណ្តឹងទារសំណងជំងឺចិត្ត រដ្ឋប្បវេណីចំនួន២០ម៉ឺនដុល្លារ ពីជនបង្កឈ្មោះ យិន ម៉ាណា ភេទស្រី ដែលបានបើករថយន្តទៅបុកកូនស្រីរបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ៣១៧ កែង ផ្លូវ៥២៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមពាក្យបណ្តឹងរបស់សពម្តាយកញ្ញា ឌុំ រីដា ដែលអង្គភាពព័ត៌មានទទួលបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។
តាមរយៈពាក្យបណ្តឹងបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទោនៅចំណុចផ្លូវលេខ៣១៧ កែង ផ្លូវ៥២៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានរថយន្តម៉ាក Rang Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 បើកបរដោយជនបង្កឈ្មោះ យិន ម៉ាណា បានបើកបរក្នុងល្បឿនយ៉ាងលឿន លើផ្លូវ៣១៧ ទិសដៅពីជើងទៅត្បូង លុះមកដល់កែងផ្លូវ៥២៨ ...







