ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ពីធីបើកវគ្គសិក្ខាសាលាខ្នាតតូច ក្រោមប្រធានបទ “ពលរដ្ឋឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយ” និងដង្ហែក្បួន និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅរាជធានីភ្នំពេញ

ពីធីបើកវគ្គសិក្ខាសាលាខ្នាតតូច ក្រោមប្រធានបទ “ពលរដ្ឋឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយ” និងដង្ហែក្បួន និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ពីធីបើកវគ្គសិក្ខាសាលាខ្នាតតូច ក្រោមប្រធានបទ "ពលរដ្ឋឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយ" និងពិធីដង្ហែក្បួន និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលសហការរៀបចំដោយ ក្រសួងព័ត៌មាន និងបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល និងមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។...
អគ្គនាយកគយកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៤ នៅប្រទេសព្រុយណេ ខណៈឆ្នាំក្រោយ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ

អគ្គនាយកគយកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៤ នៅប្រទេសព្រុយណេ ខណៈឆ្នាំក្រោយ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ព្រុយណេ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៤ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Bandar Seri Begawan, ប្រទេសព្រុយណេ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូគយនៃប្រទេសសមាជិកអាស៊ានទាំងអស់ និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ អគ្គនាយករដ្ឋបាលគយនៃប្រទេសទីម័រឡេស្តេ និងគណៈប្រតិភូក៏បានចូលរួមជាអ្នកសង្កេតការណ៍ផងដែរ។ លទ្ធផលសង្ខេបនៃកិច្ចប្រជុំ៖ អង្គប្រជុំបានស្ដាប់របាយការណ៍ និងពិភាក្សាលើ៖ (១)៖ វឌ្ឍនភាពនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឆ្នាំ២០២១-២០២៥ ដែលបានអនុវត្តដោយក្រុមការងារនីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម, ក្រុមការងារអនុលោមភាព និងការអនុវត្តច្បាប់ និងក្រុមការងារកសាងសមត្ថភ...
ឯកឧត្តម នង វាសនា បញ្ជាក់ថា កម្ពុជាប្រែក្លាយពីគ្មានម្ហូបអាហារគ្រប់គ្រាន់បានក្លាយជាប្រទេសផលិតស្បៀងដ៏មានសក្តានុពលនិងការនាំចេញ

ឯកឧត្តម នង វាសនា បញ្ជាក់ថា កម្ពុជាប្រែក្លាយពីគ្មានម្ហូបអាហារគ្រប់គ្រាន់បានក្លាយជាប្រទេសផលិតស្បៀងដ៏មានសក្តានុពលនិងការនាំចេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម នង វាសនា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភានៅថ្ងៃទី៣ខែមិថុនានេះបានថ្លែងថា ប្រទេសកម្ពុជាយើងបានប្រែក្លាយពីប្រទេសដែលគ្មានម្ហូបអាហារ រស់នៅដោយសារតែជំនួយ WFAO WFPជាដើម រួចបានប្រែក្លាយជាប្រទេសផលិតស្បៀងដ៏មានសក្តានុពលនិង គួរអោយទុកចិត្តនៅក្នុងតំបន់មានលទ្ធភាពផលិតផលិតផលរាប់លានតោននៅសល់សំរាប់នាំចេញជារៀងរាល់ឆ្នាំ។ ឯកឧត្តម នង វាសនា បានថ្លែង សូមសម្តែងកតិញ្ញូតាធម៌ជូនចំពោះថ្នាក់ដឹកនាំទាំងពីរ រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភាទាំងអណត្តិមុនៗ និងអណត្តិបច្ចុប្បន្ន ដែលតែងតែយកចិត្តទុកដាក់លើការពារថែរក្សាសន្តិសុខប្រទេស សុខមាលភាពសង្គម សុវត្ថិ ភាព សន្តិសុខ ដែលញ៉ាំញាំងអោយប្រទេសយើងរកឃើញភាពរីកចំរើន លូតលាស់ និងសុខសន្តិភាពពេញលេញ និងមាគ៌ាច្បាស់លាស់ រឹងមាំ ជាលើកដំបូងក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប។ លើសពីនេះអ្នកតំណាងរាស្រ្តវ័យក្មេងបានថ្លែងទៀតថា ប្រទេសយើ...
យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានជាង ៣,៥ លានដុល្លារ

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានជាង ៣,៥ លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
គិតត្រឹមព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបប្រមាណ ៣.៥១៧.១៩៨ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៤១.៨៣២ នាក់។ នេះបើតាមការបញ្ជាក់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈបណ្ដាញសង្គមផ្លូវការរបស់លោកជំទាវ។ យុទ្ធនាការនេះដែលបានប្រកាសបើកកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងបន្តរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូន និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។ យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ដែលមានរយៈពេលពេញមួយខែមិថុនា ត្រូវបានបង្កើតឡើងដោយមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងគោលបំណងជំរុ...
អ្នកនាំពាក្យក្រសួងសាធារណការ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អនុវត្តតាមគោលការណ៍ និងមាត្រដ្ឋានដែលទទួលស្គាល់ពីអន្តរជាតិ

អ្នកនាំពាក្យក្រសួងសាធារណការ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អនុវត្តតាមគោលការណ៍ និងមាត្រដ្ឋានដែលទទួលស្គាល់ពីអន្តរជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ថាមានចម្ងល់ សំនួរ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពាក់ព័ន្ធនឹងភ្លើងបំភ្លឺផ្លូវ។ ឆ្លើយតបនឹងមតិយោបល់របស់សាធារណជនពាក់ព័ន្ធនឹងការបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវល្បឿនលឿន៖ ១/-ផ្លូវល្បឿនលឿនត្រូវបានបំពាក់នូវប្រព័ន្ធចំណាំងផ្លាតលើផ្លូវ ដែលអាចឆ្លុះបញ្ចាំងឃើញគំនូសផ្លូវ ទ្រូងផ្លូវ គំនូសបែងចែកគន្លងផ្លូវ និងរបាំងកណ្តាលបានយ៉ាងច្បាស់លាស់។ ពេលអ្នកបើកបរបើកភ្លើងបំភ្លឺផ្លូវខាងមុខនៅពេលយប់ ប្រព័ន្ធចំណាំងផ្លាតគន្លងផ្លូវទាំងសងខាងនឹងផ្លាតពន្លឺបានយ៉ាងច្បាស់នៅពេលប៉ះជាមួយភ្លើងរថយន្ត។ ២/-ផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតិឱ្យអ្នកថ្មើរជើង ទោចក្រយាន (កម្លាំងក្រោម៥០០CC) ត្រីចក្រយាន យានអូសដោយសត្វ ម៉ូតូកង់បួនប្រើប្រាស់ផ្លូវនេះទេ។ ភ្លើងបំភ្លឺ...
ឯកឧត្តម ប៉ែន បូណា៖ យុវជនជំនាន់នេះមានឱកាសច្រើនដើម្បីក្លាយជាមូលធនមនុស្ស ប៉ុន្តែឱកាសមិនរត់រកក្មួយៗទេ!

ឯកឧត្តម ប៉ែន បូណា៖ យុវជនជំនាន់នេះមានឱកាសច្រើនដើម្បីក្លាយជាមូលធនមនុស្ស ប៉ុន្តែឱកាសមិនរត់រកក្មួយៗទេ!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
«យុវជនជំនាន់នេះមានឱកាសរៀនសូត្រច្រើនណាស់ បើធៀបជាមួយយុវជនជំនាន់មុន ដូច្នេះពួកគេត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្សខ្លាំងជាងរៀមច្បងរបស់ខ្លួនដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែជឿនលឿនទៅមុខ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសធ្វើបាឋកថានៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង (UME) នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានកោតសរសើរយុវជនជំនាន់នេះថា មានសំណាងបានកើតនិងធំធាត់ក្នុងសម័យសន្តិភាពនិងមានឱកាសគ្រប់គ្រាន់ក្នុងការសិក្សាក្នុងស្ថានភាពដ៏អំណោយផល។ «ទោះយ៉ាងណាឱកាសមិនរត់មករកក្មួយៗទេ ប្រសិនបើក្មួយៗមិនខិតខំស្រវាស្រទេញចាប់យកវាដោយខ្លួនឯងទេនោះ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តម ប៉ែន បូណា ដោយមិនភ្លេចរំលឹកពីជីវិតយុវវ័យដ៏ជូរចត់ និងការតស៊ូរៀនសូត្រក្នុងស្ថានភា...
អភិបាលខេត្តកណ្ដាល ជំរុញដោយអាជ្ញាធរស្រុកពញាឮ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឱ្យកាន់តែមានប្រសិទ្ធភាព

អភិបាលខេត្តកណ្ដាល ជំរុញដោយអាជ្ញាធរស្រុកពញាឮ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឱ្យកាន់តែមានប្រសិទ្ធភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកណ្តាល៖ ថ្លៃនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរស្រុកពញ្ញាឮ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ពិសេសបង្ការ និងបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង ការដុតព្រៃដុតសំរាម ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ដើម្បីបន្តថែរក្សា និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ បន្ថែមពី លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគ្មានការរើសអើង ជាពិសេសត្រូវខិតខំ ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យ បានទាន់ពេលវេលា ដោយឈរលើគោលក...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ យើងរួមគ្នាដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនកូរ៉េ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ យើងរួមគ្នាដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សេអ៊ូល ប្រទេសកូរ៉េ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ ( The 40th Seoul International Travel Fair) និងកម្មវិធីពាក់ព័ន្ធផ្សេងៗ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េដែលមានការចូលរួមពីប្រទេសជាង៤០ ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន។ ក្នុងឱកាសដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ រដ្ឋមន្រ្តី បានអនុញ្ញាតជូនលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាពទេសចរណ៍វិនិយោគដល់ប្រជាជន និងវិនិយោគិនកូរ៉េ។ ក្នុងជំនួបប្...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»សេចក្តីជូនដំណឹង មេត្តាជ្រាបថា៖ មុខងាររបស់ឧបករណ៍នេះគឺផ្ដោតទៅលើការវាស់បរិមាណសារធាតុគីមី «នីត្រាត» នៅក្នុងបន្លែ ផ្លែឈើ ត្រី និងសាច់ តែប៉ុណ្ណោះ គឺមិនមានមុខងារស្វែងរកសារធាតុគីមីហាមឃាត់ ឬអាចប្រើប្រាស់សម្រាប់វិភាគថ្នាំពុលកសិកម្ម សារធាតុពណ៌ហាមឃាត់ និងសារធាតុគីមីផ្សេងទៀតនោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ កុំមានការភាន់ច្រឡំ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»សេចក្តីជូនដំណឹង មេត្តាជ្រាបថា៖ មុខងាររបស់ឧបករណ៍នេះគឺផ្ដោតទៅលើការវាស់បរិមាណសារធាតុគីមី «នីត្រាត» នៅក្នុងបន្លែ ផ្លែឈើ ត្រី និងសាច់ តែប៉ុណ្ណោះ គឺមិនមានមុខងារស្វែងរកសារធាតុគីមីហាមឃាត់ ឬអាចប្រើប្រាស់សម្រាប់វិភាគថ្នាំពុលកសិកម្ម សារធាតុពណ៌ហាមឃាត់ និងសារធាតុគីមីផ្សេងទៀតនោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ កុំមានការភាន់ច្រឡំ។

សង្គម និងកម្សាន្ត
សេចក្តីជូនដំណឹង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បុគ្គលធ្វើធុរកិច្ច និងសាធារណជន មេត្តាជ្រាបថា៖ មុខងាររបស់ឧបករណ៍នេះគឺផ្ដោតទៅលើការវាស់បរិមាណសារធាតុគីមី «នីត្រាត» នៅក្នុងបន្លែ ផ្លែឈើ ត្រី និងសាច់ តែប៉ុណ្ណោះ គឺមិនមានមុខងារស្វែងរកសារធាតុគីមីហាមឃាត់ ឬអាចប្រើប្រាស់សម្រាប់វិភាគថ្នាំពុលកសិកម្ម សារធាតុពណ៌ហាមឃាត់ និងសារធាតុគីមីផ្សេងទៀតនោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ កុំមានការភាន់ច្រឡំ។...
ព័ត៌មានពិត ស្តីពីជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ចំពោះបូរណភាពទឹកដី បង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ

ព័ត៌មានពិត ស្តីពីជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ចំពោះបូរណភាពទឹកដី បង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
«ប្រជាពលរដ្ឋខ្មែរមានមោទនភាពនិងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងជាមួយកងទ័ពដោយបង្កើតបានជាខឿនការពារជាតិយ៉ាងរឹងមាំបន្ទាប់ពីពួកគេយល់ច្បាស់អំពីគោលជំហរដ៏ម៉ឺងម៉ាត់និងចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាគណៈអធិបតី និងជាវាគ្មិននៅក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកយកករណីនេះជាឧទាហរណ៍ដើម្បីបង្ហាញដល់មន្ត្រីអ្នកនាំពាក្យនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ស្តីពីសារសំខាន់នៃការផ្តល់ព័ត៌មានពិតពីរាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ។ បើតាមឯកឧត្តម ប៉ែន បូណា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊...