សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក បន្ទាប់ពីរៀបការរួច
ភ្នំពេញ៖ ជាថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ទើបនឹងរៀបការជាមួយ អ្នកជំនួញថៃវ័យក្មេង កាលពីចុងឆ្នាំ២០១៨ កន្លងផុតទៅ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបន្ទាប់ពីរៀបការរួចមក។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីថៅកែហាងកែសម្ផស្សរូបនោះមានឈ្មោះ ហូវ ដាណេ ជាស្រី្តមេម៉ាយ ត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនពាក់ព័ន្ធករណី ថតវីដេអូ អតិថិជន ដែលទៅទទួលសេវាកម្មកែសម្ផស្សដើម្បីគំរាមទារប្រាក់។
ប្រភពបញ្ជាក់ថា ជនរងគ្រោះបានប្តឹងស្ត្រីជាជនសង្ស័យថា បានបើកហាងកែសម្ផស្សខាងលើដោយ ផ្តល់សេវាកម្មកែសម្ផស្សចាក់ថ្នាំឲ្យស និងដេរប្រដាប់ភេទស្ត្រីៗ (ធ្លាប់រួមភេទរួច) ឲ្យរួមតូចដូចនៅ ក្រមុំ (ហ្ស៊ីន) ដោយយកតម្លៃ ៧០០ដុល្លារអាមេរិក ។
នៅពេលចេញវិក្កយបត្រមាន ២គឺ មួយតម្លៃ ៧០០ដុល្លារ និងមួយទៀត តម្លៃ ២៨០០០ដុល្លារ ដោយអះអាងថា តម្លៃ ២៨០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ។
ពេលនោះជនរងគ្រោះបានតវ៉ាលើសេវាផ្សេងៗសុំត្រឹមលតែ ២០០០ដុល្លារ ។ ប៉ុន្តែស...








