ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អគ្គនាយកដ្ឋាន ក.ប.ប.ផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សជាទំពាំងស្នងឬស្សី ដោយផ្តោតការយកចិត្តទុកដាក់លើការទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់

អគ្គនាយកដ្ឋាន ក.ប.ប.ផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សជាទំពាំងស្នងឬស្សី ដោយផ្តោតការយកចិត្តទុកដាក់លើការទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ធំ)៖ អគ្គនាយកដ្ឋាន ក.ប.ប.សហការជាមួយមន្ទីរពាណិជ្ជកម្ម មន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរដែនដី កាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២៩២៤នេះបានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ជូនដល់លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងអាជីវករលក់ដូរនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យកំពង់គោក្រោមចំនួន ២៨១នាក់។ នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមានគុណភាពល្អសម្រាប់បរិភោគប្រចាំថ្ងៃ ព្រមទាំងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារផងដែរ។ ជាងនេះទៅទៀត ដោយសង្កេតឃើញថាបច្ចុប្បន្ននេះ អត្រានៃការកើនឡើងអ្នកកើតជំងឺទឹកនោមផ្អែមមិនថាវ័យក្មេង ឬមនុស្សចាស់ មន្រ្តីជំនាញក៏បានធ្វើការណែនាំដល់សិស្សានុសិស្ស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលទាននូវភេ...
គ្រួសារជនរងគ្រោះចោទ  មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» ព្យាបាលកូនប្រុសអាយុ៨ខែម្នាក់ បណ្ដាលស្លាប់

គ្រួសារជនរងគ្រោះចោទ មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» ព្យាបាលកូនប្រុសអាយុ៨ខែម្នាក់ បណ្ដាលស្លាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» បានរងការចោទថាព្យាបាលក្មេងប្រុសអាយុ៨ខែម្នាក់បណ្ដាលឲ្យស្លាប់ ហើយត្រូវបានក្រុមគ្រួសារកើតទុក្ខមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និងស្រាវជ្រាវដើម្បីរកយុត្តិធម៌ឲ្យពួកគាត់។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ៤០នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងមន្ទីរពេទ្យ ដែលស្ថិតនៅផ្ទះលេខ៦៤L ផ្លូវលេខ២៦៥ ភូមិទី១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពបានឲ្យដឹងថា កូនប្រុសដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ វង់ ចន្ទ វឌ្ឍនៈវិភូ អាយុ៨ខែ បានស្លាប់នៅវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២»។ យោងតាម ពូបង្កើតរបស់ក្មេងរងគ្រោះ ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកឲ្យដឹងថា ទារកខាងលើនេះមានជំងឺគ្រុនឈាម ហើយបានទៅសម្រាកព្យាបាល នៅមន្ទី...
ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលសៀវភៅសរុបចំនួន ១០៤ក្បាល ពីសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ ដើម្បីយកមកតម្កល់ទុកនៅក្នុងបណ្ណាល័យ ជាប្រយោជន៍ដល់សាធារណជន

ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលសៀវភៅសរុបចំនួន ១០៤ក្បាល ពីសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ ដើម្បីយកមកតម្កល់ទុកនៅក្នុងបណ្ណាល័យ ជាប្រយោជន៍ដល់សាធារណជន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពីធីប្រគល់ទទួលសៀវភៅសរុបចំនួន ១០៤ ក្បាល, មានចំនួន៧ ចំណងជើង ពី សមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ ដើម្បីយកមកតម្កល់ទុកនៅក្នុងបណ្ណាល័យ ARDB សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សាធារណជន ហើយពិធីប្រគល់ទទួលនេះ ចូលរួមពីលោកបណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានថ្លែងអំណរគុណជូនចំពោះ លោកបណ្ឌិត ទូច គីមស្រ៊ាង និងសហការី ដែលបានប្រគល់អំណោយសៀវភៅដ៏មានអត្ថន័យ និងមានសារសំខាន់ទាំងនេះ មកបណ្ណាល័យ ARDB ព្រមទាំងបានជូនពរ លោកបណ្ឌិត សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី ទទួលបានជោគជ័យគ្រប់ការងារភារ...
ថ្មីៗ នេះមានការបង្ហោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន

ថ្មីៗ នេះមានការបង្ហោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:សេចក្តីជូនដំណឹង សហព័ន្ធស្រូវអង្ករកម្ពុជាមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ថ្មីៗ នេះមានការបង្ហោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។ ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន CCIC (Cambodia) Co., Ltd. សហព័ន្ធស្រូវអង្ករកម្ពុជា សូមបញ្ចាក់ថា កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។ ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវដែលមានទ...
ថ្នាក់ដឹកនាំ និងសមាជិកអង្គការ​ចាត់​តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រចាំ​ប្រទេស​អូស្ត្រាលី​ និង​នូវែលហ្សេឡង់ ​រៀបចំពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៤​ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា

ថ្នាក់ដឹកនាំ និងសមាជិកអង្គការ​ចាត់​តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រចាំ​ប្រទេស​អូស្ត្រាលី​ និង​នូវែលហ្សេឡង់ ​រៀបចំពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៤​ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ទីក្រុង​អូក្លិន)៖ ​លោក​បណ្ឌិត​ គឹម​ សន្តិភាព​ សមាជិក​គណៈកម្មាធិការ​​កណ្ដាល​ និង​ជាប្រធាន​ក្រុម​ការងារ​រៀប​ចំ​អង្គការ​ចាត់​តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រចាំ​ប្រទេស​អូស្ត្រាលី​ និង​នូវែលហ្សេឡង់​, រួម​ជាមួយ​លោកបណ្ឌិត​ កៅ​ ថាច​ សមាជិក​គណៈ​កម្មាធិការ​កណ្ដាល​ និង​ជា​ប្រធាន​ក្រុម​ការងារ​រៀប​ចំ​អង្គការ​ចាត់​តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រចាំ​តំបន់​៥​ នៃ​ប្រទេស​អូស្រ្តាលី​ និង​​នូវែលហ្សេឡង់ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បាន​អញ្ជើញ​ចូល​កម្មវិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៤​ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ (តាម​រយៈ​ប្រព័ន្ធ​ Zoom)។ កម្មវិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​ ឧកញ៉ា​ សុង សារ៉ន​ សមាជិក​ក្រុម​ការងារ​តំបន់​៥​,​ លោក​ លឹម​ វ៉ាន់​ ប្រធាន​គណៈកម្មាធិការ​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ទីក្រុង​អូក្លិន,​ លោក​ តឹក​ ឃាង​ ប្រធាន​គណៈកម្មាធិការ​សាខា​គណបក្ស​ប្រជាជន​...
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវបងប្អូនជនរួមជាតិ រួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែរឹងមាំឡើង

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវបងប្អូនជនរួមជាតិ រួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែរឹងមាំឡើង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល រួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែរឹងមាំឡើង។ថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបទី ៧៤ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥) នាព្រឹក ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោមានប្រសាសន៍ថា ប្រទេសកម្ពុជាដ៏កម្សត់នេះ ធ្លាប់បានទទួលរងការឈ្លានពានពីបរទេស សង្គ្រាម និងអំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើលងាយពីអតីតកាល។ ឥឡូវនេះ កម្ពុជាបានងើបឈរឡើងវិញប្រកបដោយភាពស្មើមុខ ស្មើមាត់ ជាមួយបណ្ដាប្រទេស។ សម្តេចតេជោគូសបញ្ជាក់ថា៖ «យើងត្រូវការបំផុតនូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ យើងគ្មាននយោបាយ និងជំហរអមិត្តជាមួយប្រជាជាតិណាមួយឡើយ»។ នៅ...
រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញថ្លែងបទបាឋកថាស្តីពី «កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញថ្លែងបទបាឋកថាស្តីពី «កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបាឋកថាស្តីពី «កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» ជូនលោក លោកជំទាវ លោក លោកស្រី គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រាចារ្យ និងនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធក្នុងការងារដឹកនាំ គ្រប់គ្រងនិងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងកាលានុវត្តភាពថ្មីៗក្នុងការចាប់យកអាជីពក្នុងវិស័យទេសចរណ៍ ព្រមទាំងការជំរុញការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។ ពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង លោក លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោក លោកស្រីគណៈគ្រប់គ្រង ព្រឹទ្ធបុរសមហាវិទ្យាល័យ សាស្ត្រាចារ្យ និងប្អូនៗនិស្សិតទាំងអស...
កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ដោយផ្តោតលើការត្រៀមលក្ខណៈសម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច

កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ដោយផ្តោតលើការត្រៀមលក្ខណៈសម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ — រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ក្រោមមូលបទ៖ "ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច" ដោយផ្តោតលើការលើកកម្ពស់ស្តង់ដា ភាពអនុលោម នវានុវត្តន៍ និងផលិតភាព ជាមូលដ្ឋានសម្រាប់ភាពជោគជ័យរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់ជាវេទិកាប្រមូលផ្តុំតំណាងសហគ្រាស អ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំធុរកិច្ច និងដៃគូអភិវឌ្ឍន៍ជាច្រើន។ ព្រឹត្តិការណ៍នេះមានកម្មវីធីសំខាន់ៗចំនួន៣គឺ ការតាំងបង្ហាញផលិតផលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម កិច្ចពិភាក្សាលើប្រធានប...
នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូន នាយទាហាន ពលទាហាន នៃទីបញ្ជាការយោធភូមិភាគទី៥ ខេត្តបាត់ដំបង

នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូន នាយទាហាន ពលទាហាន នៃទីបញ្ជាការយោធភូមិភាគទី៥ ខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នាព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូន នាយទាហាន ពលទាហានដែលឈរជើងនៅ ទីបញ្ជាការយោធភូមិភាគទី៥ ខេត្តបាត់ដំបង។ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅ របស់កងកម្លាំងប្រដាប់អាវុធ និងបានផ្តាំផ្ញើ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវពង្រឹងគោលជំហរឱ្យបានរឹងមាំ ដោយគោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានខ្ជាប់ខ្ជួន ដើម្បីពង្រឹងកិច្ចការពារបូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង កុំឱ្យខ្មាំងសត្រូវចូលឈ្លានពានបានជាដាច់ខាត ជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានល្អ។ សូមបញ្ជាក់ថា នាឱកាសនោះដែរគណៈប្រតិភូ បានឧបត្ថម្ភ ជ...
ជួបជាមួយគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ដឹកនាំដោយ លោកបណ្ឌិត Dato’ Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ជួបជាមួយគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ដឹកនាំដោយ លោកបណ្ឌិត Dato’ Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សូមស្វាគមន៍ចំពោះធុរជនម៉ាឡេស៊ី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ក្នុងវិស័យអចលនទ្រព្យ, វិស័យសំណង់, វិស័យកម្មន្តសាល, វិស័យលក់រាយ, វិស័យកសិកម្ម និងសេវាកម្មកម្រិតខ្ពស់, ព្រមទាំងបង្កើតភាពជាដៃគូក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយភាគីកម្ពុជា។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ មិថុនា ២០២៥...