ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ករណីចាប់ខ្លួនយុទ្ធជនកម្ពុជា មកដល់ពេលនេះនៅរង់ចាំភាគីថៃ បញ្ជូនត្រឡប់មកកម្ពុជាវិញ ហើយជីវិតរបស់ពួកគាត់ ជាអាទិភាពចម្បងបំផុតរបស់រដ្ឋាភិបាល

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ករណីចាប់ខ្លួនយុទ្ធជនកម្ពុជា មកដល់ពេលនេះនៅរង់ចាំភាគីថៃ បញ្ជូនត្រឡប់មកកម្ពុជាវិញ ហើយជីវិតរបស់ពួកគាត់ ជាអាទិភាពចម្បងបំផុតរបស់រដ្ឋាភិបាល

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងងា ចំពោះករណីចាប់ខ្លួនយុទ្ធជនរបស់កម្ពុជា ដែលមកដល់ពេលនេះ នៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់ គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល តាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងងថា មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ? សម្ដេច គូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្...
អ្នកឧកញ៉ា ហេង ឡុង ចូលរួមឧបត្ថម្ភថវិកា ១០,០០០ដុល្លារ (១មុឺនដុល្លារ) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

អ្នកឧកញ៉ា ហេង ឡុង ចូលរួមឧបត្ថម្ភថវិកា ១០,០០០ដុល្លារ (១មុឺនដុល្លារ) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានប្រកាសឧបត្ថម្ភថវិកា ១០,០០០ដុល្លារ (១មុឺនដុល្លារ) តាមរយៈសមាគមឧកញ៉ាកម្ពុជា ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភថវិការបស់ អ្នកឧកញ៉ា និងក្រុមគ្រួសារ គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។ ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្...
ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះ វីរៈកងទ័ពជួរមុខកម្ពុជា

ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះ វីរៈកងទ័ពជួរមុខកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ តាងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (កសស) និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះ វីរៈកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំង ប្រដាប់អាវុធថៃ ដែលបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជានាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពាន និង ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ ព្រមជាមួយនឹងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា ដែលនេ...
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)រៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុង វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី២

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)រៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុង វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី២

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុង វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី២ ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០២៥ កម្មវិធីនេះគឺ ក្រោមអធិបតីភាពរបស់ ឯកឧត្តមឧត្ដមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរង គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. គ្រូឧទ្ទេសប្រចាំអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងលោក/លោកស្រីជាបុគ្គលិកពិសេសកាស៊ីណូ សរុបចំនួនប្រមាណ ៦០ រូប។...
ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យចុះពិនិត្យជនភៀសសឹកជាង១៤០០គ្រួរសា ស្នាក់នៅស្រុកអូជ្រៅ

ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យចុះពិនិត្យជនភៀសសឹកជាង១៤០០គ្រួរសា ស្នាក់នៅស្រុកអូជ្រៅ

សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃ ២៩ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំសហការីអញ្ជើញចុះពិនិត្យជនភៀសសឹកជាង១៤០០គ្រួរសា ស្នាក់នៅស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅក្នុងឱកាសនោះ ឯកឧត្តម តាន់ ផាន់ណារ៉ា ក៏បានផ្តល់សំភារៈបន្តិចបន្តួចជូនដល់បងបងសមត្ថកិច្ចដែលបានជ្រុមជ្រែងជួយការងារសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងសកម្ម។ ដោយឡែកកាលពីរសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អនុប្រធានក្រុមការងារ និងសមាជិកក្រុមការងារ ចុះពិនិត្យទីតាំងនិងសួរសុខទុក្ខប្រជាពលរដ្ឋនិងគ្រួសារកងទ័ពដែលបានជម្លៀសមកទីទួលសុវត្ថិភាព ព្រមទាំងចូលរួមពិធីប្រគល់-ទទួលសម្ភារ:និងបរិក្ខារគាំទ្រពីឯកឧត្តម អ៊ុំ រាត្រី ប្រធានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនប្រជាពលរដ្ឋនិងគ្រួសារកងទ័ពតាមបណ្តាភូមិ ឃុំជាប់ព្រំដែនដែលបានជម្លៀសមកទីទួលសុវត្ថិភាព ក្នុងមូលដ្ឋានស្រុកអូរជ្រៅ ខេត្តបន្ទាយមាន...
Morning Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand

Morning Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand

សង្គម និងកម្សាន្ត
Morning Press Briefing - Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand 29th July 2025. Key Interventions by H.E. LTG. Maly Socheata, Ministry of National Defense Spokesperson: 1.An immediate and unconditional ceasefire came into effect at 24:00 hrs. (local time) on 28th July 2025. This marks a crucial first step toward de-escalation and the restoration of peace and security. As a positive outcome, no exchange of fire has been reported across all military regions—reflecting the strong commitment of both countries' leadership to firmly uphold the ceasefire. 2.To ensure the effective [implementation of the ceasefire agreement], both sides must strictly adhere to the following conditions a.Cease all firing b.No ...
ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០ លានរៀល ដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ

ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០ លានរៀល ដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០ លានរៀល ដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ កងទ័ពជួរមុខ ដែល កំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យ ជាតិ និងឧបត្ថម្ភដល់ជនភៀសសឹកដែលកំពុងត្រូវការជំនួយជាចាំបាច់។ ការឧបត្ថម្ភនេះ គឺជាការលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាច និងបញ្ជាក់នូវស្មារតី “ខ្មែរស្រលាញ់ខ្មែរ” ដែលជាប្រភពនៃភាពរឹងមាំក្នុងសង្គមជាតិយើង និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។ បងប្អូនកងទ័ព គឺជាបងប្អូនខ្មែររួមជាតិដែលបានលះបង់សុភមង្គលក្នុងជីវិតគ្រួសារ និងការសប្បាយផ្ទាល់ខ្លួន ដោយសុខចិត្តចាកឆ្ងាយពីមនុស្សជាទីស្រលាញ់ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាព ជាតិមាតុភូមិ និងសុខសុវត្ថិភាព សន្តិភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ លើសពីនេះទៅទៀតការឧបត្ថម្ភនេះរបស់ ឯកឧត្តម នង វាសនា ជាការឆ្លើយតបជាមួយគ...
អភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ

អភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ

សង្គម និងកម្សាន្ត
ភ្នំពេញ: ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ។ ការចុះត្រួតពិនិត្យនេះ គឺដើម្បីធានាបាននូវទីកន្លែងស្នាក់នៅ បន្ទប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ប្រកបដោយអនាម័យ និងរបៀបរៀបរយ សម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋរាប់ពាន់នាក់ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈម និងកំពុងផ្ទុះអាវុធនៅតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត។ ជាក់ស្ដែង រថយន្ត គោយន្ត រ៉ឺម៉ក​ និងម៉ូតូ បានបន្តហូរហែរគ្មានដាច់ ខណៈដែលប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ទាំងក្មេង ទាំងចាស់ ប្រុសស្រី បានជម្លៀសខ្លួនជាបន្តបន្ទាប់មកកាន់មណ្ឌលសុវត្ថិភាព ទាំងទឹកមុខស្រពាប់ស្រពន់ ពោរពេញដោយក្ដីបារម្ភ និងភាពភ័យខ្លាច បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅលើផ្ទៃមុខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលបង្ខំចិត្តចាកចេញពីលំន...
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រៀបចំកម្មវិធីផ្សព្វផ្សាយ “ច្បាប់ស្តីពីការ គ្រប់គ្រងល្បែងពាណិជ្ជកម្មនិងលិខិតបទដ្ឋានគតិយុត្ត និងផលប៉ះពាល់ពីការលេងល្បែង”

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រៀបចំកម្មវិធីផ្សព្វផ្សាយ “ច្បាប់ស្តីពីការ គ្រប់គ្រងល្បែងពាណិជ្ជកម្មនិងលិខិតបទដ្ឋានគតិយុត្ត និងផលប៉ះពាល់ពីការលេងល្បែង”

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)នៅ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បានសហការ ជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រៀបចំកម្មវិធីផ្សព្វផ្សាយ “ច្បាប់ស្តីពីការ គ្រប់គ្រងល្បែងពាណិជ្ជកម្មនិងលិខិតបទដ្ឋានគតិយុត្ត និងផលប៉ះពាល់ពីការលេងល្បែង” ។ កម្មវិធីនេះគឺ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ឃឹម ឧត្តម អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រងអាជ្ញាបណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងលោកបណ្ឌិត សឿន សោភ័ណ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានការចូលរួមពីគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ, ថ្នាក់ដឹកនាំ, មន្ត្រីជំនាញ នៃ គ.ល.ក. និ...
Primmister Hun Manet said ,I appeal to all Cambodian citizens to maintain their morality and dignity,

Primmister Hun Manet said ,I appeal to all Cambodian citizens to maintain their morality and dignity,

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
Phnom Penh :Even though there is currently fighting between the Cambodian and Thai armies at the border, I appeal to all Cambodian citizens to maintain their morality and dignity, and to avoid discrimination or any actions that could affect the Royal Thai Embassy in Cambodia, Thai companies, and Thai citizens living in Cambodia. ster For Cambodian citizens who are living, working, or studying in Thailand and may be facing pressure from discrimination and wish to return to Cambodia, please come back to our country,According to prim mister said. If you need assistance, please contact the Royal Embassy of Cambodia in Bangkok or the Consulate-General of Cambodia in Sa Kaeo Province in Thailand. #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia