សេដ្ឋកិច្ច និងវិនិយោគ
ឯកឧត្តម ស៊ុន ចាន់ថុល ៖ ការសម្ភោធកំពង់ផែ(LM17) បានធ្វើឱ្យកម្ពុជាកាន់តែងាយស្រួលក្នុងការដឹងជញ្ជូនតាមផ្លូវទឹក និងងាយស្រួលក្នុងការដោះដូរទំនិញ យកមកលក់នៅកម្ពុជា និងដឹកពីកម្ពុជាទៅប្រទេសនានា
ឯកឧត្តម ស៊ុន ចាន់ថុល ៖ ការសម្ភោធកំពង់ផែ(LM17) បានធ្វើឱ្យកម្ពុជាកាន់តែងាយស្រួលក្នុងការដឹងជញ្ជូនតាមផ្លូវទឹក និងងាយស្រួលក្នុងការដោះដូរទំនិញ យកមកលក់នៅកម្ពុជា និងដឹកពីកម្ពុជាទៅប្រទេសនានា គឺជាការសំខាន់ណាស់
ឯកឧត្តមបានបញ្ជាក់ទៀតថា ការដឹកជញ្ជូនតាមផ្លូវទឹកនេះ ធ្វើបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងមិនធ្វើឱ្យខូចខាត់ផ្លូវ ជាដើម៕...
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងសន្ទរកថាក្នុងពិធីបើក វេទិកាធុរកិច្ចកម្ពុជា- តួកគី តាមប្រព័ន្ធវីដេអូ
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពី១៥ ខែកញ្ញា ឆ្នាំ២០២១បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថាក្នុងពិធីបើក វេទិកាធុរកិច្ចកម្ពុជា- តួកគី និងថ្លែងសន្ទរកថាបិទ តាមប្រព័ន្ធវីដេអូ។
វេទិកាធុរកិច្ចនេះ ត្រូវបានសហការរៀបចំដោយ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅតួកគី សភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធធុរជនឧស្សាកម្មតួកគី(SANKON) និង ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ធុរជន និងវាគ្មិន នៃប្រទេសទាំងពីរបានពិភាក្សាលើវិស័យសក្តានុពល និងស្វែងរកដៃគូលើវិស័យសំខាន់ៗរួមមាន៖ កសិកម្ម ឧស្សាហកម្ម វិស័យវាយនភ័ណ្ឌ សំណង់ បច្ចេកវិទ្យាព័ត៌មានសុខាភិបាល ថាមពល និង ទេសចរណ៍។
វេទិកាធុរកិច្ច បានបញ្ចប់ទៅដោយជោគជ័យ ដោយក្នុងនោះរាល់ធាតុចូលនៃកិច្ចពិភាក...
កម្ពុជានឹងទទួលបានមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតស៊ីហ្គេម ២០២៣ ខាងមុខនេះ
(ភ្នំពេញ) ៖ លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស ក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដោយភាគីចិនបានប្តេជ្ញាថា តាមរយៈការហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កីឡាករ-កីឡាការិនីកម្ពុជា នឹងទទួលបានមេដាយមាសច្រើនជាងគេ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម (Sea Game) លើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាខិតខំកសាងពហុកីឡដ្ឋានជាតិដ៏ធំមួយ សម្រាប់ត្រៀមទទួលរៀបចំព្រឹត្តិការណ៍កីឡានេះ ដោយបាន ប្រសិទ្ធនាមថា «ពហុកីឡដ្ឋានជាតិមរតកតេជោ» កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោក វ៉ាង យី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា ប្រជាជន និងកីឡាករកម្ពុជាអាចហាត់ប្រាណ ហាត់កីឡាកាន់តែច្រើន នៅក្នុង ពហុកីឡដ្ឋានជាតិនេះ ហើយក៏ស...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ របស់ក្រសួងពាណិជ្ជកម្ម ជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា តាមប្រព័ន្ធវីដេអូ
(រាជធានីភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ចំនួន ៣ ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) (២) សេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង តាមប្រព័ន្ធវីដេអូ ជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា។
ក្នុងនាមតំណាងរាជរដ្ឋាភិបាល លោករដ្ឋមន្រ្តី បានឡើងថ្លែងការពារសេចក្តីព្រាងច្បាប់ទាំងបីខាងលើ និងបានជម្រាបអង្គប្រជុំអំពីខ្លឹមសារសំខាន់ៗ ព្រមទា...
លោករដ្ឋមន្រ្តី វេង សាខុន ស្នើឲ្យចិនជួយពង្រីកនិងពន្លឿនលើការចុះពិធីសារលើមុខដំណាំផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិន
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេង សាខុន បានស្នើសុំ លោក Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន ជួយពង្រីក និងពន្លឿនលើការចុះពិធីសារលើមុខដំណាំផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិនអោយកាន់តែច្រើន ដើម្បីឆ្លើយតប ទៅតាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២។
ការស្នើសុំនេះ ធ្វើឡើងកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ ដោយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ប្រធានប្តូរវេនរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន បានធ្វើជា សហប្រធានជាមួយ លោក Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ចិន លើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS)។
លោករដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូនអង្គប្រជុំពីលទ្...
បញ្ហាប្រឈមទាក់ទងនិងវត្ថុធាតុដើម៖ ជាសំណួរពីប្អូន វ៉ាន់ សុខុម នៅខេត្តសៀមរាប ខ្ញុំសង្ឃឹមថា ចម្លើយរបស់ខ្ញុំ និងបានជាចំណែកមួយកើតជាប្រយោជន៌សម្រាប់ប្អូន ព្រមទាំងជនជាតិទាំងអស់ផងដែរ ។
(ភ្នំពេញ)៖ បញ្ហាប្រឈមទាក់ទងនិងវត្ថុធាតុដើម
ជាសំណួរពីប្អូន វ៉ាន់ សុខុម នៅខេត្តសៀមរាប ខ្ញុំសង្ឃឹមថា ចម្លើយរបស់ខ្ញុំ និងបានជាចំណែកមួយកើតជាប្រយោជន៌សម្រាប់ប្អូន ព្រមទាំងជនជាតិទាំងអស់ផងដែរ។
បញ្ជាក់៖ សម្រាប់សំណួរ បងប្អូនប្រិយមិត្តបន្តបន្ទាប់ទៀត ខ្ញុំនិងឆ្លើយជូនពេលក្រោយ ។
សូមអរគុណ!!!
ក្រសួងពាណិជ្ជកម្មជូនដំណឹងពីការរៀបចំពិព័រណ៍ល្បែងកំសាន្តសកលឆ្នាំ២០២១ ”Global Game Exhibition G-STAR 2021” នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅឲ្យបានជ្រាបថា៖ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN-Korea Centre) នឹងរៀបចំពិធីតាំងពិព័រណ៍ល្បែងកំសាន្តសកលឆ្នាំ២០២១ ÓGlobal Game Exhibition G-STAR 2021” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធអ៊ិនធើណិត។
ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ សូមអញ្ជើញក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើសេវាកម្មល្បែងកំសាន្តសកល ដើម្បីចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើពីចម្ងាយ (ចូលរួមតាមរយៈប្រព័ន្ធអនឡាញ)។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលជាមួយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ សូមអញ្ជើញលោក លោកស្រី ដែលជាសេវាករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមបំពេញបែបបទចុះឈ្មោះចូលរួម និងទាក់ទងជាមួយមន្ត្រីកូរ៉េ កញ...
កម្ពុជា បន្តចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១
(ណាននីង)៖ ពិព័រណ៍ចិន-អាស៊ានលើកទី១៨ បានបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក វ៉ាង ឈីសាន អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការអញ្ជើញចូលរួមពីប្រមុខដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន ព្រមទាំងប្រទេសប៉ាគីស្ថានដែលជាប្រទេសកិត្តិយសផងដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញថ្លែងសុន្ទរកថាបើក តាមរយៈការថតវីដេអូទុកជាមុនពីចម្ងាយ និងបានចាក់ផ្សាយក្នុងពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន ជាផ្លូវការនេះ។
ថ្លែងក្នុងពិធីសម្ពោធ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ពិព័រណ៍ចិន-អាស៊ានលើកទី១៨ គឺជាសក្ខីកម្មនៃភាពជោគជ័យ នៃទំនាក់ទំនងដៃគូសន្ទនារវាងចិន-អាស៊ាន ដែលបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងវិបុលភាពសម្រាប់ប្រជាជនចិន និងអាស៊ាន។
ពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ធ្វើឡើងស្របពេលនៃខួបអនុស្សាវរីយ៍លើកទី៣០ នៃទ...

