ឧកញ៉ាអចលទ្រព្យម្នាក់ចំណាយលុយជាង១០ ម៉ឺនដុល្លារ តភ្ជាប់ផ្លូវបេតុងយុទ្ធសាស្ត្រជូនប្រជាពលរដ្ឋនៅសង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ
អ្នកជំនួញអចលទ្រព្យម្នាក់កំពុងមានឈ្មោះបោះសម្លេងលើនៅក្នុងវិស័យដីធ្លីគឺ លោកឧកញ៉ា ហេង បូរិន ម្ចាស់គម្រោង បុរី ហេង បូរិន គ្រុប ភ្លាមៗបានផ្ដល់កាដូមួយដល់បងប្អូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិរការធំ សង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ។
ការនោះដូដ៏អស្ចារ្យនោះគឺ ផ្លូវបេតុងមួយខ្សែ ប្រវែងជិត ៤០០ ម៉ែត្រ ដែលជាការធានាចំណាយថវិកាស្ថាបនាទាំងស្រុង ដោយឧកញ៉ាផ្ទាល់។
ឧកញ៉ា ហេង បូរិន បាននិយាយថា បើយមើលទៅបងប្អូនអ្នកភូមិ ពួកគាត់ឈរមើល ហើយសប្បាយចិត្តញញឹមញញែម សឹងគ្រប់គ្នា ពេលដែលស្ងាត់ៗខាងក្រុមហ៊ុនយើងខ្ញុំ បានឈូសឆាយ ចាក់ដី ត្រៀមធ្វើផ្លូវបេតុងជូនពួកគាត់កាន់តែងាយស្រួលធ្វើដំណើរជាងមុន។
ការចំណាយទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ និងការភ្ជាប់ផ្លូវបេតុងយុទ្ធសាស្ត្រនេះចូលទៅកាន់គម្រោងបុរី ហេង បូរិន គឺបានរួមចំណែកជាមួយអាជ្ញាធរ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានភូមិរការធំ សង្កាត់បែកចាននោះ ឱ្យបានកាន់តែ...








