សហគ្រិនសន្តិភាពចាប់ដៃគ្នាអភិវឌ្ឍន៍គម្រោងលំនៅឋានធម្មជាតិ បន្ទាប់ពីរដ្ឋាភិបាលបើកប្រទេសឡើងវិញ
ភ្នំពេញ៖ ភ្លាមៗបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រុមសហគ្រិនសន្តិភាពមួយក្រុមកាលពីថ្ងៃទី២ ៧ខែវិច្ឆិកាឆ្នាំ២០២១ បានរួមគ្នាប្រកាសសម្ភោធ គម្រោង ដីឡូតិ៍លំនៅឋានធម្មជាតិ «ថម មី វីសា»ដែលមានទីតាំងស្ថិតនៅភូមិទំពួង ឃុំមានជ័យ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។
លោក ដេត វណ្ណៈ សហស្ថាបនិកសហគ្រិនសន្តិភាព និងជាសមា ជិកក្រុមប្រឹក្សាភិបាលរបស់ P.E Investment បានលើកឡើង ថា ការវិនិយោគតំបន់នេះគឺ ក្នុងគោលដៅចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីអភិវឌ្ឍន៍វិស័យអចលនទ្រព្យ នឹងជួយដល់ប្រជាពលរដ្ឋអាចមានលំនៅឋានទទួលបានប្រាក់ចំនិញភ្លាមៗពីការវិនិយោគនេះ។
លោកបានមានប្រសាសន៍ថា ក្រុមសហគ្រិនសន្តិភាពមិនត្រឹមតែ វិនិយោគលើអចលនទ្រព្យទេ គឺ មានផែនការជាច្រើន ក្នុងការអភិវឌ្ឍន៍ ហើយក្រៅពីប្រាក់ចំនេញពួកយើងនឹងចូលរួមការងារមនុស្សធម៌ទៀត សព្វថ្ងៃនេះការបើកប្រទេសឡើងវិញមិនត្រឹមតែអ្នកវិនិយោគខ្មែរ...








