ក្រុមហ៊ុនចំនួន៧ បានចូលរួមផ្តល់ឯកសារដើម្បីជ្រើសរើសទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប
ភ្នំពេញ៖ នៅទីស្ដីការ ក្រសួងសាធារណការនិងដឹកជញ្ជូន លោក ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ តំណាង លោក សូរ វិច ទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការត្រួតពិនិត្យការងារលទ្ធកម្នៅមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកឯកសាជ្រើសរើសទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប (EDCF Loan KHM-28) ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការវាយតម្លៃទីប្រឹក្សាបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួងផងដែរ។
លោកអគ្គនាយកប្រធានអង្គប្រជុំ បានប្រកាសសមាសភាពក្រុមហ៊ុនចូលរួមទាំងអស់មានចំនួន៧ ក្នុងចំណោមក្រុមហ៊ុនចំនួន១៤ ដែលក្រសួងបានអញ្ជើញឱ្យដាក់ពាក្យឱ្យចូលរួមដេញថ្លៃនៅមុនពេលបិទបញ្ចប់ការទទួលពាក្យចូលរួមដាក់ឯកសារ EOI ថ្លៃនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៣ រសៀល។
សូ...








