រទេះភ្លើងពីរខ្សែរបស់ឧកញ៉ា គិត ម៉េង បុកគ្នាឯងក្រឡាប់ធ្លាក់រប៉ាត់រប៉ាយ នៅក្រុងព្រះសីហនុ
ព្រះសីហនុ៖ រថភ្លើងពីរខ្សែរនៃក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ (Royal Railway) របស់ឧកញ៉ា គិត ម៉េង បានបុកគ្នាឯងពេញទំហឹង កាលពីរសៀលថ្ងៃ២៥ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យទូរថភ្លើងមួយចំនួនបានក្រឡាប់ធ្លាក់ពីផ្លូវដែក និងអ្នកបើកបររថភ្លើងម្នាក់រងរបួសបែកក្បាល។
រថភ្លើងពីរខ្សែនេះ គឺជាប្រភេទដឹកទំនិញនាំចេញ-នាំចូល ទៅកាន់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ហើយបុកគ្នានៅក្បែរកំពង់ផែតែម្តង ជាទីដែលមានសំណង់មិនរៀបរយនៅសងខាងផ្លូវដែក។ ប៉ុន្តែមិនបណ្តាលគ្រោះថ្នាក់ដល់អ្នករស់នៅឡើយ គ្រាន់ប៉ះផ្ទះសម្បែងបន្តិចបន្តួច។
អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា រថភ្លើងពីរខ្សែនេះបើកបរទិសដៅបញ្ច្រាសគ្នា ក្នុងនោះម្ខាងមកពីភ្នំពេញ ឯម្ខាងទៀតចេញពីស្ថានីយក្រុងព្រះសីហនុ បានបុកគ្នាពេលកំពុងបើកបរលើផ្លូវដែកតែមួយ។
ស្ត្រីម្នាក់រស់នៅក្បែរផ្លូវរថភ្លើង និងកំពុងតែថតផ្សាយផ្ទាល់លើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បាន...








