ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

ស្ថានភាពនៃការនាំចេញកសិផលក្នុងរយៈពេល២ខែដើមឆ្នាំ២០២២

ស្ថានភាពនៃការនាំចេញកសិផលក្នុងរយៈពេល២ខែដើមឆ្នាំ២០២២

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ:នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ(National Phytosanitary Database )មានបរិមាណសរុប ១ ៨៣៥ ៤៧៥,៧០ តោន ទៅកាន់ទិសដៅ ៥២ ប្រទេស គឺមានការកើនឡើងចំនួន ១៥៩ ៣៣១,៣៣ តោន ស្មើនឹង ៩,៥១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ១ ៦៧៦ ១៤៤,៣៧ តោន។ កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖ ១- ការនាំចេញអង្ករ បរិមាណអង្ករនាំចេញមានចំនួន ១០៣ ០៥៨ តោន កើនឡើងចំនួន ២៦ ៨៣៦តោន (៣៥,២១%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល២ខែដើមឆ្នាំ២០២១ ដែលមានចំនួន ៧៦ ២២២តោន បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ២៦ ៥០៧តោន (កើនឡើងចំនួន ៧ ៥១១តោន ស្មើនឹង ៣៩,៥៤%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៥៦ ៣៨៥តោន (កើនឡើងចំនួន ១៨ ៧៥៥តោន ស្មើនឹង ៤៩,៨៤%) ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ...
លោក​ ប៉ាន សូរស័ក្តិ៖ មន្ត្រីពាណិជ្ជកម្មនិងក.ប.ប.ទាំងអស់ត្រូវមានម្ចាស់ការលើការងារខ្លួនដើម្បីធ្វើការងារឱ្យមានប្រសិទ្ធភាពផ្ដល់ភាពងាយស្រួលនិងទំនុកចិត្តជូនប្រជាពលរដ្ឋ

លោក​ ប៉ាន សូរស័ក្តិ៖ មន្ត្រីពាណិជ្ជកម្មនិងក.ប.ប.ទាំងអស់ត្រូវមានម្ចាស់ការលើការងារខ្លួនដើម្បីធ្វើការងារឱ្យមានប្រសិទ្ធភាពផ្ដល់ភាពងាយស្រួលនិងទំនុកចិត្តជូនប្រជាពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ប៉ៃលិន)៖លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានណែនាំឱ្យមន្ត្រីមន្ទីរពាណិ​ជ្ជកម្មនិងមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប​.​ប.)ខេត្តប៉ៃលិនត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវចេះម្ចាស់ការដោយខ្លួនឯង ដើម្បីធ្វើការងារឱ្យមានប្រសិទ្ធភាពផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក​​រដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីសំណេះ​សំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តប៉ៃលិន នៅថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខា ក.ប.ប. ជាច្រើនរូប។ លោក​​រដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការនាំចេញផ្លែ​មៀនប៉ៃលិន ដោយផ្ទាល់ទៅកាន់ទីផ្សារចិនកូរ៉េនិងទីផ្សារអន្តរ...
កម្ពុជា និងប្រទេសហុងគ្រី ប្រកាស​​បើកជំនួបធុរកិច្ចលើកទី១ «គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច»

កម្ពុជា និងប្រទេសហុងគ្រី ប្រកាស​​បើកជំនួបធុរកិច្ចលើកទី១ «គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ រដ្ឋមន្រ្តី​​​ក្រសួងពាណិជ្ជកម្មកម្ពុជា លោក​​ ប៉ាន សូរស័ក្តិ និងលោក​ អ៊ីស្វាន់ ចូ (István Joó)អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីកាលពី​ថ្ងៃ​​ទី១៥ ខែកុម្ភៈនេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងជំនួបធុរកិច្ចលើកទី១ រវាងកម្ពុជានិងប្រទេ​ស​ហុងគ្រី តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី៖ គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ចសម្រាប់ការស្តារសេដ្ឋកិច្ចប្រកបដោយភាពធន់ពីជំងឺរាតត្បា​តសកលកូ​វីដ-​១៩”​។ វេទិកានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណា​ង​មកពីវិស័យឯកជន សរុបប្រមាណ ២០០រូប ដែលក្នុងនោះរួមមានក្រុមហ៊ុនកម្ពុជាប្រមាណ​១០០ក្រុមហ៊ុន និងក្រុមហ៊ុនហុងគ្រីមានចំនួន២៨ ក្រុមហ៊ុន។ អ្នក​​ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលោកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្ម តំណាងមកពីសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សហព័ន្ធស្រូវអង្ករកម្...
ជប៉ុនបានផ្តល់កម្ចីនិងជំនួយសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង ១ពាន់៤រយលានដុល្លារអាមេរិកដល់កម្ពុជា​​

ជប៉ុនបានផ្តល់កម្ចីនិងជំនួយសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង ១ពាន់៤រយលានដុល្លារអាមេរិកដល់កម្ពុជា​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍បញ្ជាក់ខណៈដែលសម្តេចបាន​អញ្ជើ​ញសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែងនៅថ្ងៃទី១៦ ខែកុម្ភៈនេះថា ជប៉ុន បានផ្តល់កម្ចី និងជំនួយសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង ១ពាន់ ៤រយលានដុល្លារ ហើយភាពរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្ដាច់ពីចំណងមិត្តភាពកម្ពុជា-ជប៉ុនបាននោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះសមិទ្ធផលស្ពានទាំង៧កន្លែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននាពេលនេះ រួមទាំងសមិទ្ធផលផលផ្សេងៗជាច្រើនទៀតដែលជប៉ុនបានជួយនាពេលកន្លងមក។ សម្តេចតេជោ ហ៊ុន សែន ​បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានបញ្ជូនយន្ត​ហោះពិសេសមកទទួលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកទៅទស្សនកិច្ចទៅជប៉ុន។ លើសពីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា នាយករដ្ឋមន្ត្រីជប៉ុន ៣រូប ហើយ​ដែលបានអនុញ្ញាតឱ្យលោក​​ បណ្ឌិត លោក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម គឺនៅឆ្នាំ២០១០, ២០...
សម្ដេចតេជោ ហ៊ុន សែន និងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសនៃមហាសន្និបាត

សម្ដេចតេជោ ហ៊ុន សែន និងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសនៃមហាសន្និបាត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សេអូល៖ បន្ទាប់ពីពិធីបើកសន្និបាតនៃក្រុមប្រឹក្សា កិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាពនៃសម័យកិច្ចប្រជុំពិភពលោកឆ្នាំ២០២២ស្ដីអំពីសន្តិភាព នៅឧបទ្វីបកូរ៉េរួចហើយនោះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក និងបណ្ដាមេដឹកនាំជាច្រើនទៀតបានអញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាស ស្ទីពីលទ្ធផល នៃមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP)និងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់ នៃសន្តិភាពនៅ ឧបទ្វីបកូរ៉េ។ ក្នុងនោះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលពេលបច្ចុប្បន្ន និងអតីតប្រមុខរដ្ឋ រដ្ឋាភិបាលសមាជិកសភា អ្នកតំណាងជាន់ខ្ពស់ មេដឹកនាំសាសនា អ្នកសិក្សា អ្នកដឹកនាំធុរកិច្ច និងសារព័ត៌មាន ស្ត្រីទីមួយ ថ្នាក់ដឹកនាំស្ត្រី និងសិល្បករ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២នេះ បានស...
កាណាដា និង​កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការវិនិយោគ អភិវឌ្ឍវិស័យអប់រំ និងវិស័យឧស្សាហកម្មធុនតូចនិងមធ្យម

កាណាដា និង​កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការវិនិយោគ អភិវឌ្ឍវិស័យអប់រំ និងវិស័យឧស្សាហកម្មធុនតូចនិងមធ្យម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ខែកុម្ភះនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការវិនិយោគ អភិវឌ្ឍវិស័យអប់រំ និងវិស័យឧស្សាហកម្មធុនតូចនិងមធ្យម ការចរចារពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ព្រមទាំងការអភិ​វឌ្ឍន៍គម្រោងជំនួយផ្សេងៗទៀត ដូចជាការក៏សាងធនធានមនុស្ស និងការអភិវឌ្ឍន៍ផ្នែកបច្ចេក​ទេសដល់កម្ពុជា។ លោក​​រដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកស្រី ឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះទំនាក់ទំនងល្អ និងការគាំទ្ររបស់រដ្ឋាភិបាលកាណាដាកន្លងមក ជាពិសេស ការគាំទ្រដល់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ រួមទាំងការផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលគិតត្រឹមថ្ងៃនេះ កម...
ដាក់ឱ្យអនុវត្តជាផ្លូវការនូវ​​ គម្រោងថ្មីមួយឈ្មោះថា “គម្រោងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម (SeT4SME)

ដាក់ឱ្យអនុវត្តជាផ្លូវការនូវ​​ គម្រោងថ្មីមួយឈ្មោះថា “គម្រោងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម (SeT4SME)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact Cambodiaតំណាងឱ្យសម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានសហការគ្នាក្នុងការដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងថ្មីមួយឈ្មោះថា “គម្រោងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម, Improving Small Package e-Trade for SMEs (SeT4SME)”។ ពិធីនេះបានរៀបចំឡើងក្រោមអធិបតីភាព លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដៃគូអនុវត្តគម្រោង តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូបផងដែរ។ លោក​​​រដ្ឋមន្រ្តីបានសម្តែងការថ្លែងអំណរគុណ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតគម្រោង SeT4SME នេះឡើង ក្រោមកិច្ចសហប្រតិបត្តិការអនុវត្តន៍...
សម្តេចតេជោ ហ៊ុន សែន នឹងប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន នឹងប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ខេត្តក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះនៅថ្ងៃទី៧ ខែកុម្ភៈថា សម្តេចនឹងប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដែលផ្តោតសំខាន់ពាក់ព័ន្ធនឹងកសិឧស្សាហកម្ម និងធនធានរ៉ែ។ សម្តេចបាន​​ថ្លែងទៀតថា សម្តេចពិតជារីករាយចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការគូសវាសរបស់សម្តេចផ្ទាល់ ក្រោយពេលដែលកម្ពុជាយើងបានបិទបញ្ចប់នូវភ្លើងសង្គ្រាមដ៏រាំរ៉ៃនៅចុងឆ្នាំ​១៩៩៨។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បណ្តាខេត្តនានានៅទូទាំងប្រទេសបានចងភ្ជាប់គ្នាដោយហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ជាច្រើន នៅសល់តែការចងភ្ជាប់ពីភាគពាយ័ព្យទៅភាគនិរតីប៉ុណ្ណោះ។ សម្តេចបន្ទៀត​តថា ស្ថានភាពកម្ពុជាបច្ចុប្បន្ន មិនដូចពីពេលមុនទៀតនោះទេ ពីព្រោះពេលនេះ ផ្លូវជាច្រើនត្រូវបានកសាង មណ្ឌលសុខភាព និងសាលារៀនក៏ត្រូវបានពង្រាយជាច្រើនកន្លែងផងដែរ។ សម្...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសមាគមកម្ពុជា-ជប៉ុន ជួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងប្រទេសកម្ពុជា និងជប៉ុន

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសមាគមកម្ពុជា-ជប៉ុន ជួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងប្រទេសកម្ពុជា និងជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានទទួលជួបពិភាក្សាការងារជាមួយ លោក​​Fumiaki TAKAHASHI ប្រធានសមាគមជប៉ុន-កម្ពុជាកាលពី​​ថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២២ ដើម្បីពង្រឹ​ងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងជំរុញបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើឡើង។ កិច្ចជំនួបពិភាក្សាការងារនេះ ក៏មានការអញ្ញើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពា​ណិជ្ជកម្ម ព្រមទាំងប្រតិភូសមាគមកម្ពុជា-ជប៉ុន ជាច្រើនរូបផងដែរ។ លោក​​រដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក​​ប្រធានសមាគមនិងសហការី ហើយចាប់ផ្ដើមពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាការ​ងារលើការសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា និងជប៉ុន ផងដែរ។ លោក​​រដ្ឋមន្រ្តីបន្តថា ជាមួយនឹងភាពជាដៃគូជាយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការនេះ ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់...
លោក​ ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមទស្សនាពន្លាជាតិសហភាពអារ៉ាប់រួម ជប៉ុន រុស្ស៊ី ចិន និងពន្លាជាតិ DP WORLD ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ

លោក​ ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមទស្សនាពន្លាជាតិសហភាពអារ៉ាប់រួម ជប៉ុន រុស្ស៊ី ចិន និងពន្លាជាតិ DP WORLD ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ឌុយបៃ សហភាពអារ៉ាប់រួម)៖ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ-ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា ក្នុងឋានៈជាអគ្គស្នងការរបស់កម្ពុជា សម្រាប់ពិព័រណ៍ពិភពលោក ២០២០ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅ​ទីក្រុង​ ឌុយបៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមទស្សនាពន្លាជាតិមួយចំនួន តាមការអញ្ជើញ និងការសម្ដែងការគួរសម ក្នុងឱកាសដែលកម្ពុជាចូលរួមអបអរសាទរពិធីប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ។ ពន្លាជាតិទាំងនោះរួមមាន៖ ពន្លាជាតិសហភាពអារ៉ាប់រួម ពន្លាជាតិជប៉ុន ពន្លាជាតិរុស្ស៊ី ពន្លាជាតិចិន និងពន្លាជាតិ DP WORLD។ លោក​​រដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី លោក​​បណ្ឌិត ថានីប៊ីន អាម៉េដ អាល់ហ៊្...