រដ្ឋសមាជិកសហភាពអឺរ៉ុបមួយទៀត ប្រកាសអាសន្នរឿងខ្វះឧស្ម័នដុតកម្តៅក្នុងផ្ទះនារដូវរងារ ដោយសារទណ្ឌកម្មប្រឆាំងរុស្ស៊ី
វីយែន៖ រដ្ឋាភិបាលអូទ្រីស បានប្រកាសអាសន្នស្លន់ស្លោ ទាក់ទងនឹងវិបត្តិផ្គត់ផ្គង់ឧស្ម័នធម្មជាតិ បន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង់ កាលពីមួយថ្ងៃមុន បានប្រកាសអាសន្នបែបនេះ ដោយសាររដ្ឋាភិបាលទីក្រុងវីយែន កាន់តែភ័យខ្លាំងខ្លាចខ្វះឧស្ម័នប្រើប្រាស់ ប្រសិនបើប្រទេសរុស្ស៊ី ទទូចទូទាត់ជាប្រាក់រូពី របស់រុស្ស៊ី ជាជាងប្រាក់ដុល្លារ ឬប្រាក់អឺរ៉ូ។
យោងតាមការចេញផ្សាយ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ របស់បណ្តាញព័ត៌មានរុស្ស៊ី រ៉ាសៀ ធឹដេ (Russia Today) បានឲ្យដឹងថា ការប្រកាសអាសន្នលើកដំណាក់កាលទីមួយនេះ គឺជាការចង្អុលបង្ហាញជាក់ស្តែង និងអាចទុកចិត្តបាននូវវិបត្តនៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិតាមលំនៅឋាន ដែលក្រសួងអាកាសធាតុ អូទ្រីស បានលើកឡើងថា ស្ថានភាពខ្វះឧស្ម័ននឹងកាន់តែអាក្រក់ទៅៗ ខណៈឧស្ម័នស្តុកបម្រុងរបស់ប្រទេស នាពេលនេះនៅសល់តែ១៣ភាគរយ ដែលអាចឆ្លើយតបតម្រូវការតាមផ្ទះ ត្រឹមតែមួយរដូវកាលប៉ុណ្ណោះ។
លោក កាល់ ណេហាមមើ (Karl Nehammer) អធិការបតី...








