ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត ជាមួយសហគមន៍មៀនប៉ៃលិនទាំង ៤ខេត្ត
(ប៉ៃលិន)៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២២បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ព្រមទាំងពិធីប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត ជាមួយសហគមន៍មៀនប៉ៃលិន ទាំង ៤ ខេត្ត រួមមាន៖ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់។
ពិធីនេះមានការចូលរួមពីប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោកប្រធានមន្ទីរពាណិជ្ជកម្មបន្ទាយមានជ័យ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន តំណាងក្រុមហ៊ុនស៊ី ភី ខេមបូឌាចំកាត់ តំណាងក្រុមហ៊ុនឆាយណា ជិនវ័រយានអ៊ីមផតអិចផតតំណាងសៃឡូមកពីខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ព្រមទាំងមន្រ្តីរាជការនៃក្រសួង-មន្ទីរពាណិជ្ជកម្មជាច្រើនរូប។
នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តប៉ៃលិនដែ...








