ក្រុមហ៊ុនអចលនទ្រព្យ LSCG និង ក្រុមហ៊ុន Milky-Way Realty Investment PLC បានបោះទុនដំបូងរួមគ្នា ១លានដុល្លារ បង្កេីតវគ្គបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យស្តង់ដាចំនួន ១០០០នាក់
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ LSCG និង ក្រុមហ៊ុន Milky-Way Realty Investment PLC បានបោះទុនដំបូងរួមគ្នា ១លានដុល្លារ បង្កេីតវគ្គបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យស្តង់ដាចំនួន ១០០០នាក់ តាមបច្ចេកវិទ្យាទំនេីបរបស់ប្រទេសចិន និងបច្ចេកវិទ្យារបស់ខ្មែរ ដេីម្បីឆ្លេីយតបទៅនឹងតំរូវការទីផ្សារអចលនទ្រព្យជាតិ និង អន្តរជាតិនាពេល បច្ចុប្បន្ន និង អនាគត ។
https://youtu.be/eK7PIU3c1do
លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG បានមានប្រសាសន៍ថា ស្ថិតក្នុងតំណាក់កាលដែលប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ហេីយបាននឹងកំពុងមានការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ វិស័យអចលនទ្រព្រក៏មានការរីកចំរេីន និងបានដើរតួនាទីយ៉ាងសកម្ម ដែលជាឆ្អឹងខ្នងសេច្ឋកិច្ចរបស់ជាតិដោយមិនអាចខ្វះបាន ទោះបីមានការរំខានខ្លះៗពីជំងឺរាតត្បាតកូវីត ១៩ ក៏ដោយ ។
លោកបន្ថែមទៀតថា ការសហការណ៍បោះទុនចាប់ផ្តេីមបង្កេីតវគ្គបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យស្តង់ដាចំនួន...








