លោកឧកញ៉ា អុឹង ឃាង សង់បុរីនិងសង់ផ្ទះល្វែងចំនួន ២០០០ល្វែងលើទំហំដី ៣៤ហិចតានៅខេត្តសៀមរាប
គម្រោងសាងសង់បុរីដ៏ទំនើប សុីវិល័យ គុណភាព ច្នែប្រឌិតខ្ពស់ និងផុសអណ្អែតឡើងទល់មុខអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី របស់ម្ចាស់បុរី លោកឧកញ៉ា អុឹង ឃាង និងលោកជំទាវឧកញ៉ា តែ កលិកា ដែលសាងសង់ផ្ទះល្វែងចំនួន ២០០០ល្វែង វិនិយោគលើទំហំដី ៣៤ហិចតា។
លោកឧកញ៉ា អុឹង ឃាង បានមានប្រសាសន៍ថា គម្រោងថ្មីមួយ លើទឹកដីអង្គរខេត្តសៀមរាប គឺគម្រោងបុរី ឃាង កលិកា ដែលធ្វើការសាងសង់ផ្ទះល្វែងចំនួន ២០០០ល្វែង។ ប្រសិនពុកម៉ែ បងប្អូន មានចំណាប់អារម្មណ៍ សូមអញ្ជើញមកបុរី ឃាង កលិកា នេះចុះមិនខកបំណងទេ។
គំរោងបុរី ឃាង កលិកា របស់លោកឧកញ៉ា អុឹង ឃាង និងលោកស្រីឧកញ៉ា តែ កលិកា ចាប់លក់ហើយ ជាមួយគម្រោងបុរីរហូតដល់ ៣៤ ហិចតា ដែលមានទីតាំងលើបណ្តោយផ្លូវជាតិលេខ ៦៤។ ដែលបងប្អូនទាំងអស់គ្នា អាចធ្វើដំណើរ ត្រឹមតែ ១០-១២គីឡូ ពីផ្សារដំដែកនោះបងប្អូននិងមកដល់ទីតាំង បុរី ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាប ដែលអាកាសយានដ្ឋាននេះមានទំហំដីរហូតដល់ ៧០០ហិចត...








