លោកឧកញ៉ា សុង សារ៉ន៖ក្រុមសមាជិកសហព័ន្ធស្រូវអង្ករប្តេជ្ញាផលិតអង្ករអោយមានគុណភាពស្របតាមស្តង់ដារទីផ្សារអន្តរជាតិ
ភ្នំពេញ៖ ក្រុមសមាជិកសហព័ន្ធស្រូវអង្កកម្ពុជារប្តេជ្ញាផលិតអង្ករអោយមានគុណភាព ស្របតាមស្តង់ដារទីផ្សារអន្តរជាតិ ដើម្បីជំរុញការនាំចេញអង្ករអោយបាន១លានតោនក្នុងមួយឆ្នាំតាមផែនការរបស់រាជរដ្ឋាភិបាល ។ដូច្នោះ ដើម្បីជំរុញឲ្យវិស័យស្រូវអង្ករកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង ជាពិសេសក្នុងការជំរុញឲ្យបានតាមផែនការកំណត់របស់រាជរដ្ឋាភិបាល សហព័ន្ធស្រូវអង្ករ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តសំខាន់ៗ ដោយផ្តោតលើការជ្រើសរើសពូជ ដើមទុន ទីផ្សារក្នុងនិងក្រៅប្រទេស។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថាបន្ថែមថា ក្រុមសមាជិកនឹងបន្តការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីរកយន្តការសម្របសម្រួលមួយសមស្រប ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ក៏ដូចជាការរៀបចំវេទិកាផ្សេងៗ ក្នុងការអភិវឌ្ឍគុណភាពនិងទីផ្សារស្រូវអង្ករកម្ពុជា ។
លោកបានថ្លែងថា ក្នុងនោះដែរយើងបានដាក់ចេញនូវយុទ្ធសាស្ត្រ៦ចំណុច ដែលចំណុចទី១ នោះគឺជា...








