ក្រុមហ៊ុន N&Y រៀលអ៊ីស្តេតនិមន្តព្រះសង្ឃសូត្រមន្ត ដើម្បីសុំសិរីសួស្តីក្នុងពិធីបុកគ្រឹះសាងសង់ផ្សារមានទំហំជិត2000 ម៉ែត្រការ៉េ ដែលគម្រោងស្ថិតនៅស្រុកអង្គស្នួល
លោក ឧកញ៉ា ឯល គ្រីយ៉ា ជាម្ចាស់ ក្រុមហ៊ុន N&Y រៀលអេស្តេត និងជាម្ចាស់គម្រោងដីឡូត៍អង្គស្នួលបាននិមន្តព្រះសង្ឃសូត្រមន្ត ដើម្បីសុំសិរីសួស្តី ក្នុងពិពី បុកគ្រឹះសាងសង់ផ្សារ ដែលមានទំហំជិត 2000 ម៉ែត្រការ៉េសម្រាប់ ការសាងសង់ និងត្រូវប្រើរយៈពេលប្រហែលជា៣ទៅ៤ខែ ដែលពិធីនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៣ខែ សីហានេះ។
លោកឧកញ៉ាមានប្រសាសន៍បន្ថែមថា«គម្រោងផ្សារនិងត្រូវបានបញ្ចប់ ដូចនេៈ សូមជូនដំណឹងទៅដល់ អតិថិជន ដែលមានបំណងចង់ទិញ រឺជួលតូប ផ្សារ អាចទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្ទាល់ ។ អតិថិជនចាស់របស់គម្រោង ខាងក្រុមហ៊ុននិងផ្ដល់ជូនតូបផ្សារចំនួន២ ឆ្នាំ អោយទៅអតិថិជនដែលធ្វើការបង់ផ្ដាច់ទទួលប្លង់ តែប៉ុណ្ណោះ» ។
អ្នកជំនាញខាងលើរំពឹងកលើកឡោះងថា ទៅថ្ងៃខាងមុខនេះតំបន់នេះក្លាយជាតំបន់អភិវឌ្ឍន៍ដោយសារតែនៅជិតផ្លូវជាតិលេខ៤ ស្របនិងតាមបណ្តោយផ្លូវល្បឿនលឿនរបស់រដ្ឋាភិបាល ហើយគាំទ្ររាល់ការវិនិយោគចម្រុះជាតិស...








