ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយស្តីពីកាតព្វកិច្ចរបស់វិស័យឯកជនក្នុងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ
(ភ្នំពេញ)៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងលោក ងី ច័ន្ត្រផល រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ បានចូលរួមជាអធិបតីភាពបើកសិក្ខាសាលាស្តីពីកាតព្វកិច្ចរបស់វិស័យឯកជនក្នុងការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៧ និងទី០៨ ខែកញ្ញា ឆ្នាំ២០២០ នាទីស្តីការក្រសួងពាណិជ្ជកម្មជូនដល់វិស័យឯកជនដែលមានការចូលរួមពី សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EUROCHAM) សមាជិកសភាពាណិជ្ជកម្មកម្ពុជា (CCC) អ្នកតំណាងស្របច្បាប់ និងសមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ប្រមាណ ១៥៥ នាក់។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា «ការវិនិយោគ និងការអភិវឌ្ឍសង្គម មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយសកម្មភាពទាំងអស់នេះឡូកឡំគ្នា ទៅនឹងសកម្មភាពដែលមានការជ្រៀតចូលទៅនឹងហិរញ្ញប្បទានដែលយកមកប្រើប្រាស់ពង្រីកសកម្មភាពនានាទាក់ទៅនឹងការបង្កើនអាវុធប្រល័យលោក»។
លោកបានថ្...








