ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី ២៩លានដុល្លារអាមេរិក ដើម្បីគាំទ្រឱ្យប្រសើរឡើង នូវការផ្តល់សេវាសាធារណៈនៅកម្ពុជា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានជាង២៩ លានដុល្លារអាមេរិក ដើម្បីគំាទ្ររាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើងនូវការផ្តល់ សេវាតាមរយៈកំណែទម្រង់សំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការជានៅតាមតំបន់ជនបទដែលភាគច្រើន ពលរដ្ឋក្រីក្ររស់នៅ។
នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃទី២២ កញ្ញានេះ បានលើកឡើងថា សម្រាប់កម្មវិធីទី២ នៃការអភិវឌ្ឍ ផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើវិមជ្ឈការរួមមាន ប្រាក់កម្ចី ផ្តោតលើគោលនយោបាយចំនួន២០លានដុល្លារ ដែលនឹងគាំទ្រដល់វិធីសាស្រ្ត ដើម្បីពង្រឹងផែនការគ្រប់គ្រងសារពើពន្ធនៃរដ្ឋ បាលមូលដ្ឋានក៏ដូចជារដ្ឋបាលសាធារណៈ ។ ទន្ទឹមនេះ ក៏រួមបញ្ចូលប្រាក់កម្ចីអនុវត្តន៍គម្រោងចំនួន ៩,៣៥លានដុល្លារ ដើម្បីជួយ កសាងសាលារដ្ឋបាលមូលដ្ឋានជាតិដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់មន្រ្តី រាជ រដ្ឋាភិបាលក្នុងតំបន់។ លើសពីនេះទៀត រ...








