ឧកញ៉ា តែ តាំងប៉៖ សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ត្រូវការចំណេះដឹងថ្មីៗផ្នែកបច្ចេកទេស និងទីផ្សារ
កណ្តាល៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា យ៉ាងច្រើនដែលត្រូវការចំណេះដឹងថ្មីៗ និងការជួយជ្រោមជ្រែងបន្ថែមទៀតទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ក៏ដូចជាធនាគារហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់អាជីវកម្មរបស់ពួកគាត់ ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ ។
លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់បែបនេះក្នុងសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ នៅសាលាខេត្តកណ្ដាល កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។
លោកឧកញ៉ាបានបញ្ជាក់ថា ក្នុងសិក្ខាសាលានេះ គឺមានការសហការជាមួយធនាគារឯកទេសវីង ធនាគារព្រីនស៍ អង្គការតម្លាភាពកម្ពុជា ក្រុមហ៊ុន metfone ក្រុមហ៊ុន BS land and home និង ក្រុមហ៊ុន pvc ក្នុងការធ្វើបទបង្ហាញជូនដល់អ្នកចូលរួមទាំងអស់ អំពីគន្លឹះ បទពិសោធន៍ និងយុទ្ធសាស្ត្រល្អៗក្នុងការអភិវឌ្ឍអាជីវកម្មឲ្យឈានទៅរកភាពជោគជ័យ សម្រាប់សហគ្រាសធុនតូច និងមធ្យម។
...








