អភិបាលខេត្តមណ្ឌលគិរីត្រៀមដីចំនួន៦០០ហិកតា ដើម្បីសាងសង់ព្រលានយន្ដហោះថ្មីនៅពេលរាជរដ្ឋាភិបាលត្រូវការ
មណ្ឌលគិរី៖ លោកស្វាយ សំអ៊ាង អភិបាលខេត្ដមណ្ឌលគិរី បានបង្ហាញអំពីគម្រោង នៃការសាងសង់ព្រលានយន្ដហោះថ្មី នៅខេត្តភូមិភាគឦសានមួយនេះ ខណៈខេត្តបានត្រៀមដីរបស់រដ្ឋរួចរាល់ហើយ ប្រមាណ៦០០ហិកតា នៅពេលរាជរដ្ឋាភិបាលត្រូវការ ក្នុងការសងសាង់។ ទីតាំងគម្រោងព្រលានយន្ដហោះថ្មីនេះ គឺមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ។
តាមការបញ្ជាក់ឲ្យដឹងពី លោក ស្វាយ សំអ៊ាង នៅថ្ងៃទី១៦ កក្កដានេះថា គម្រោងព្រលានយន្ដហោះថ្មីនេះ មិនអាចសាងសង់នៅលើទីតាំងចាស់ ដែលមានដីប្រមាណ១៩ហិចតាបានឡើយ ពោលនៅកន្លែងចាស់នាពេលបច្ចុប្បន្ន ហាក់មានសភាពចង្អៀត ព្រោះប្រជាពលរដ្ឋរស់នៅជុំវិញច្រើន។
រាជរដ្ឋាភិបាលសាងសង់ព្រលានយន្ដហោះថ្មីនោះ ព្រលានយន្ដ ហោះចាស់ មិនត្រូវបានបោះបង់ចោល ឬលក់ទៅឲ្យឯកជនណាមួយនោះទេ ពោលរដ្ឋបាលខេត្ត សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំទីតាំងនេះ ទៅជាសួនច្បារ ឬកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ដ។
លោក ស្វាយ សំអ៊ាង បានថ្លែងយ៉ា...








