ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

លោកឧកញ៉ា គិត ម៉េងថ្លែងថា ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា

លោកឧកញ៉ា គិត ម៉េងថ្លែងថា ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅថ្ងៃទី០១ ខែកក្កដានេះ ក្នុងជួបស្វាគមន៍ និងពិភាក្សាជាមួយ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយលោកអះអាងថា«ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា»។ លោកឧកញ៉ា បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា តាមរយៈការគាំទ្រឱ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលេចចេញជារូបរាងឡើង។ លោកឧកញ៉ាថ្លែងថា បច្ចុប្បន្ន ប្រជាជនកម្ពុជាជាច្រើននាក់បានទទួលសញ្ជាតិនិងកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី ហើយមាននិសិ្សតកម្ពុជាជាច្រើនកំពុងបន្តការសិក្សានៅប្រទេសអូស្ត្រាលី តាមរយៈការផ្ដល់ជំនួយក្នុងវិស័យអប់រំពីសំណាក់រដ្ឋាភិបាលអូស្ត្រាលីផ្ទាល់ផងដែរ។ អ្នកឧកញ៉ាបន្ថែមទៀតថា កន្លងមក អ្នកឧកញ៉ាបានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអមដំណើសម្តេចអគ្គម...
ធនាគារអភិវឌ្ឍន៍ជនបទផ្តល់កម្ចីដល់កសិករក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ជិត១០ លានដុល្លារ

ធនាគារអភិវឌ្ឍន៍ជនបទផ្តល់កម្ចីដល់កសិករក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ជិត១០ លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អះអាងថា បានផ្តល់ប្រាក់កម្ចីដល់កសិករក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩បានប្រមាណជិត​១០ លាន​ដុល្លារអាមេរិកហើយ ដើម្បីជាការរួមចំណែកបំពេញនូវកង្វះខាតរវាងតម្រូវការ និងការផ្គត់ផ្គង់ផលិតកម្មកសិកម្ម ។ លោក​​ កៅ ថាច ប្រធានធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានមានប្រសាសន៍​ថា មកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានទទួលពាក្យសុំខ្ចីរបស់កសិករ ក្រុមសហគ្រាសធុនតូចនិងមធ្យម ដែលមានទំហំទឹកប្រាក់រហូតដល់ជាង៣០លានដុល្លារ ប៉ុន្តែធនាគារអនុម័​តផ្តល់ប្រាក់កម្ចីជូនអតិថិជនបានតែជិត១០លានដុល្លារប៉ុណ្ណោះ ដោយផ្តោតសំខាន់ទៅលើវិស័យកសិកម្ម៤ប្រភេទដូចជាការដាំដុះបន្លែផ្លែឈើ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម និងសហគ្រាសធុនតូចនិងមធ្យមលើការកែច្នៃផលិតផលកសិកម្ម ។ លោកអគ្គនាយក​​មានប្រសាសន៍ថា «សំណើប្រាក់កម្ចីផ្សេងទៀត ដែលមិនបានផ្តល់ការអនុម័ត ដោយសារអតិថិជនមួយចំនួនមិនបានបំពេញតាមលក្ខខណ្ឌកំណត់របស់ធនាគារ។ឥឡូវនេ...
ក្រុមហ៊ុនចិនគ្រោងវិនិយោគទឹកប្រមាណ១៦០ លានដុល្លារអាមេរិកសង់ចំណតរថយន្ត៣ទីតាំងទៀតនៅរាជធានីភ្នំពេញ​​

ក្រុមហ៊ុនចិនគ្រោងវិនិយោគទឹកប្រមាណ១៦០ លានដុល្លារអាមេរិកសង់ចំណតរថយន្ត៣ទីតាំងទៀតនៅរាជធានីភ្នំពេញ​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងនឹងកសាងចំណតរថយន្តចំនួន៣ទីតាំង នៅក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះនឹងចំណោយ ទឹកប្រាក់វិនិយោគប្រមាណ១៦០ លានដុល្លារ អាមេរិក ក្នុងនោះ២កន្លែង នៅតំបន់រង្វង់មូលគួស្រូវជាប់ព្រំប្រទល់ខេត្តកណ្តាល មួយកន្លែងទៀត និងនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែងនិងកំពុងរកទីតាំងមួយកន្លែងទៀតដែលស្ថិតនៅជាយក្រុង។ ឆ្លើយតបទៅនឹងការមានបំណងវិនិយោគលើ ចំណតរថយន្តក្នុងរាជធានីភ្នំពេញរបស់ក្រុមហ៊ុន Good Car investmentរបស់ប្រទេសចិន លោក​ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ខណៈលោក ទទួលជួបម្ចាស់ក្រុមហ៊ុនចិន Good Car investment កាលពីរសៀលថ្ងៃទី​៣០ មិថុនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ចំណតក្រោមដីនេះស្របតាមគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវការចំណតរថយន្តជាចំណុច​អទិ ភាពក្នុងទីក្រុងសព្វថ្ងៃ ដែលខ្វះចំណត។ សម្រាប់ លោកស្រី ចាន់ សុទ្ធា ម្ចាស់គម្រោងបានជំរាបជូនពីគោលបំណងវិន...
លោក ឧកញ៉ា លី ហួរ «ប្រជុំក្រុមពិគ្រោះពិភាក្សានិងដោះស្រាយទៅលើបញ្ហាប្រឈមនានាទាក់ទងនឹងក្រុមការងារផ្នែកហិរញ្ញវត្ថុ ធនាគារនិងបញ្ហាផ្សេងៗទៀត»

លោក ឧកញ៉ា លី ហួរ «ប្រជុំក្រុមពិគ្រោះពិភាក្សានិងដោះស្រាយទៅលើបញ្ហាប្រឈមនានាទាក់ទងនឹងក្រុមការងារផ្នែកហិរញ្ញវត្ថុ ធនាគារនិងបញ្ហាផ្សេងៗទៀត»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អគ្គនាយកដ្ឋានពន្ធដារមានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី​២ “ពន្ធដារ ហិរញ្ញវត្ថុ ធនាគារ” នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ដែលធ្វើ​ឡើងនៅ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។កិច្ចប្រជុំដឹកនាំ ដោយលោក​ ឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេស​ទី២ ផ្នែកឯកជន។ មន្រ្តីសំខាន់​ទៀត​ គឺ លោក អេង រតនា ប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ តំណាង ផ្នែកអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពីសំណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងសមាគមធនាគារនៅកម្ពុជា តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងសមាជិក សមាជិកាក្រុមការងារជាច្រើនរូបទៀតផងដែរ។ លោក​ ឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេស​ទី២ ផ្នែកឯកជនបានថ្លែងបញ្ជាក់ថា«​គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិគ្រោះពិភ...
រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​​​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៥៦ លានដុល្លារដល់កម្ពុជា​​

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​​​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៥៦ លានដុល្លារដល់កម្ពុជា​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​វិសោធនកម្ម​ស្តីពី​ហិរញ្ញប្បទាន​សហប្រតិបត្តការ​អភិវឌ្ឍន៍ សម្រាប់​ឆ្នាំ​សារពើពន្ធ​២០១៩ ។ តាម​រយៈ​កិច្ច​ព្រមព្រៀង​នេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ធ្វើឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដែលបាន​​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៥៦ លានដុល្លារ ក្នុង​នោះ ៣៨ លានដុល្លារ សម្រាប់​វិស័យ​សុខា​ភិបាល និង​អប់រំ និង ១៨ លានដុល្លារ សម្រាប់​វិស័យ​​កសិកម្ម និង​បរិស្ថាន​ដែល​អនុវត្ត​ដោយ​ភា្នក់ងារ​អនុវត្ត​គម្រោង​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។...
លោក វេង សាខុន ថ្លែងថា«ផ្លែមៀនប៉ៃលិននិងផលិតផលរបស់កម្ពុជាផ្សេងទៀតនឹងបន្ដនាំចេញទៅប្រទេសចិន»

លោក វេង សាខុន ថ្លែងថា«ផ្លែមៀនប៉ៃលិននិងផលិតផលរបស់កម្ពុជាផ្សេងទៀតនឹងបន្ដនាំចេញទៅប្រទេសចិន»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
បន្ទាប់ពីភាគីកម្ពុជា និងចិនបានពិធីចុះ ហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូត គាម អនាម័យសម្រាប់ការនាំ ចេញ ផ្លែ ស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋ ប្រទេស ចិន” រវាងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយចិន កាលពី ដើមខែមិថុនា ឆ្នាំ២០២០កន្លងមកកម្ពុជានឹងបន្ដនាំចេញផលិតផលមៀនប៉ៃលិន ម្រេច ក្រូចថ្លុង ធុរ៉េន ទឹកមាត់ត្រចៀកកាំ និងផលិតផលមួយចំនួនទៀត ដែលមានសក្ដានុពល ហើយ អាច ចាប់ ផ្តើមធ្វើការនាំ ចេញនា ពេលឆាប់ៗខាងមុខ បន្ទាប់ពីផ្លែស្វាយស្រស់នោះ។ លោកវេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ផ្លែមៀនប៉ៃលិននេះ គឺមានលក្ខណៈ ល្អ ជាងស្វាយក្នុងចំណោមផលិតផលផ្លែឈើ ទាំងអស់ ក្នុងនោះមានតែផ្លែស្វាយ និងផ្លែ ស្រកានាគទេដែលចម្រូងចម្រាស់ច្រើនជាងគេ។ លោកបានបន្ដថា មៀនប៉ៃលិន ឬ តាង៉ែន នេះ ជាផលិតផលមួយមិនតឹងតែងសម្រាប់ការនាំចេញ ហើយ លោកសង្ឃឹមថា នឹងអាចទទួលការគាំ​ទ្រ​ពីមហាមិត្តចិន...
ក្នុងរយៈពេល៣សប្ដាហ៍នៃខែមិថុនានេះ មានភ្ញៀវទេសចរជាង៤៥ ម៉ឺននាក់ចេញដើរទស្សនានៅតាមគោលដៅទេសចរនានាកម្ពុជា

ក្នុងរយៈពេល៣សប្ដាហ៍នៃខែមិថុនានេះ មានភ្ញៀវទេសចរជាង៤៥ ម៉ឺននាក់ចេញដើរទស្សនានៅតាមគោលដៅទេសចរនានាកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ ក្នុងរយៈពេល៣សប្តាហ៍ នៃខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប៤៥២,៦៩២ នាក់ កើនឡើង៧.២៤% ធៀបនឹងរយៈពេល ៣ សប្តាហ៍នៃខែឧសភាកន្លងមក។ លោក ថោង ខុន បានឲ្យដឹងបែបនេះ ក្នុងពិធីប្រជុំផ្សព្វផ្សាយ បទដ្ឋានគតិយុត្តស្ដីពីវិធានការសុវត្ថិភាពទេសចរណ៍ស្ពានទី១ សម្រាប់ដំណាក់កាល​​វិបត្តិជំងឺកូវីដ-១៩ នៅ សាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ មិថុនា ឆ្នាំ២០២០ ។ លោកថោង ខុន បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទាំងនោះមានភ្ញៀវជាតិ ចំនួន៤៤១,៣៩៧នាក់ កើនឡើង៦.៦១% និងភ្ញៀវបរទេសមានចំ​នួន១,២៩៥នាក់កើនឡើង ៣៩.៣៤%។ ខេត្តតំបន់ឆ្នេរ (ពិសេសខេត្តកំពត និងកែប) នៅតែជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់​ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជិត៥០% នៃទេសចរផ្ទៃក្នុងសរុប)។ ចំណែកឯខេត្តសៀមរាបក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេ...
World Bankផ្តល់ថវិកាជិត១០០ លានដុល្លារបន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការផ្តល់ដីធ្លីនិង​​ពង្រីកសិទ្ធិ​កាន់កាប់ដីធ្លីដល់​ពលរដ្ឋ​​ក្រីក្រ

World Bankផ្តល់ថវិកាជិត១០០ លានដុល្លារបន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការផ្តល់ដីធ្លីនិង​​ពង្រីកសិទ្ធិ​កាន់កាប់ដីធ្លីដល់​ពលរដ្ឋ​​ក្រីក្រ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) ថ្មីៗនេះ​បានសម្រេចផ្តល់ថវិកា​ចំនួនជិត១០០លាន​ ដុល្លារ​​អាមេរិក​ដល់រាជរដ្ឋាភិបាលកម្ពុជា ​ដែកថវិកានេះបន្តជួយរដ្ឋាភិបាលក្នុងការផ្តល់ដីធ្លី និង​សិទ្ធិកាន់កាប់ដីធ្លីដល់គ្រួសារគ្មានដី និងគ្រួសារខ្វះដី និងធានា​ឱ្យ​មាន​សន្តិសុខផ្នែក​​សិទ្ធិ​កាន់កាប់​​ដីធ្លី​សម្រាប់​សហគមន៍ជនជាតិដើមភាគតិច។ សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក World Bank កាលពីថ្ងៃទី២៩ ខែមិថុនានេះ ​បង្ហាញថា World Bankបាន​អនុម័ត​ឥណទាន ចំនួន៩៣លានដុល្លារអាមេរិក ពីសមាគម អភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់«គម្រោង​​បែង​​ចែកដីដើម្បីសង្គមកិច្ច​ និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣» (LASED III) នៅ​ប្រទេស​​កម្ពុជា។ របាយការណ៍​លើក​ឡើងថា «គម្រោងនេះ​ នឹងជួយ​បង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី ​និងការទទួល​​បានហេដ្ឋា​រចនា​សម្ព័ន្ធ​ និងសេវាកសិកម្ម ​និងសង្គមសម្រាប់ប្រជាជនក្រីក្រគ្មានដី និង​សហគមន៍ជនជាតិដើម​​ភាគតិច​​នៅ​ក...
ក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ចុះះហត្ថលេខានិងក្រុមផលិត ផ្គត់ផ្គង់ចែកចាយផលិតផលកសិកម្ម

ក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ចុះះហត្ថលេខានិងក្រុមផលិត ផ្គត់ផ្គង់ចែកចាយផលិតផលកសិកម្ម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត ផ្គត់ផ្គង់ចែកចាយផលិត ផលកសិក។ ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ ។លោកស្រីឧកញ៉ា  កែវ មុំ នាយិកាក្រុមហ៊ុនលើកឡើង ថា អំពីប្រវត្តិក្រុមហ៊ុន ខ្សែច្រវាក់ផលិតកម្ម ស្តង់ដារផលិត កម្ម កិច្ចសហប្រតិបត្តិការ ការប្រើប្រាស់វត្ថុធាតុដើម និងការនាំចេញផលិត ផលទៅកាន់ទីផ្សារអន្តរជាតិចំនួន ១៣ប្រទេសរួចហើយ ។ លោកស្រីឧកញ៉ាបន្តថា ថ្មីៗនេះ ដោយសារអង្គរកម្ពុជាជាប់លំដាប់ថ្នាក់លេខ១ បានទាក់ទាញក្រុមហ៊ុនជប៉ុន "ខាមេដា" មកចូលរួមសហការវិនិយោគផលិតនំស្រួយដោយប្រើអង្ករខ្មែរ រួចធ្វើការនាំចេញទៅកាន់ប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់។ រៀងរាល់ឆ្នាំក្រុមហ៊ុនបានប្រើប្រាស់វត្ថុធាតុដើមជាអង្ករ ពោត និងដំឡូងមីសរ...
យុវជនម្នាក់រកចំណូលបានជាង២ ម៉ឺនដុល្លារ ក្នុង១ឆ្នាំពីរបរចិញ្ចឹមកង្កែបលក់​នៅ​​ស្រុកប្រាសាទបាគង ខេត្តសៀមរាប

យុវជនម្នាក់រកចំណូលបានជាង២ ម៉ឺនដុល្លារ ក្នុង១ឆ្នាំពីរបរចិញ្ចឹមកង្កែបលក់​នៅ​​ស្រុកប្រាសាទបាគង ខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
និស្សិតបញ្ចប់មហាវិទ្យាល័យ ផ្នែកជលផលមួយរូបរស់នៅភូមិអង្គ្រង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប រកបានប្រាក់ចំណូលជាង២ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ តាមរយ:ការចញ្ចឹមកង្កែបយកសាច់ និងលក់កូន។ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក គង់ គឹមឆាវ វ័យ២៦ឆ្នាំ ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែប លើកឡើងថា មុនចាប់យករបរចិញ្ចឹមកង្កែបនេះ លោកធ្លាប់បម្រើការជាបុគ្គលិកលក់ចំណីសត្វនៅស្ថាប័នមួយរយ:ពេលមួយឆ្នាំ។ បន្ទាប់ពីទទួលបានបទពិសោធន៍ ពីស្ថាប័នលក់ចំណីសត្វនោះ លោកបានសិក្សាឃើញថា ការចិញ្ចឹមសត្វកង្កែបឆាប់ទទួលបានផល គឺប្រើពេលវេលាតែ៤៥ថ្ងៃប៉ុណ្ណោះ។ គិតមកដល់ពេលនេះ មាន​រយ:​ពេល៣ឆ្នាំមកហើយ ដែលលោកបានចាប់យករបរចិញ្ចឹមកង្កែបយកសាច់ និងកូនលក់។ ទោះបីពិភពលោក បន្តអូសបន្លាយដោយវិបត្តិជំងឺកូវីដ-១៩ របរចិញ្ចឹមកង្កែបរបស់ លោក ហាក់មិនមានផលប៉ះពាល់អ្វីឡើយ។ លោកបង្ហាញថា កង្កែបសាច់ក្នុងមួយគីឡូក្រាម មានតម្លៃ៧ពាន់រៀល ចំណែកលក់កូនវិញ ក្នុងមួយក្បាល លោក...