ជ្រូកថៃ៦០០ក្បាល នាំចូលខុសច្បាប់ដោយក្រុមហ៊ុន លឹម សុីវមុី ត្រូវបានស្ទាក់ចាប់ក្នុងខេត្តត្បូងឃ្មុំ ខណៈប្រុងលួចឆ្លងដែនចូលវៀតណាម
(ត្បូងឃ្មុំ)៖ មន្ត្រីបសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ បានស្ទាក់ចាប់រថយន្តពីរគ្រឿង ដឹកជ្រូករស់ចំនួន៦០០ក្បាល ខណៈឈ្មួញព្យាយាមលួចឆ្លងដែនទៅលក់ក្នុងទឹកដីវៀតណាម ដោយខុសច្បាប់។
យោងរបាយការណ៍របស់មន្ត្រីបសុព្យាបាល បានឲ្យដឹងថា ជ្រូករស់ទាំង៦០០ក្បាលនេះ ត្រូវបានក្រុមហ៊ុន លឹម សុីវមុី នាំចូលដោយខុសច្បាប់ ពីប្រទេសថៃ ដោយឆ្លងកាត់ច្រកទ្វារព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ក្នុងបំណងលួចឆ្លងដែនចូលទៅក្នុងទឹកដីវៀតណាម។
ចំណែកកំណត់ហេតុអំពីលទ្ធផលបង្ក្រាបវិញ បានបញ្ជាក់ថា រថយន្ដទាំងពីរគ្រឿងនេះ មានម្ចាស់ឈ្មោះ បឿន គឹមស្រេង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាអ្នកដឹកជ្រូកខុសច្បាប់ឲ្យក្រុមហ៊ុន លឹម ស៊ីវម៉ី ដែលគេល្បីថា ពូកែខាងរកស៊ីឆ្លងដែនខុសច្បាប់។
យោងតាមលិខិតអនុញ្ញាតឲ្យដឹកជញ្ជូន ដែលគេនិយមហៅថា PC (Per...








