ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក ជាក្រុមហ៊ុនអាជីវកម្មទទួលបញ្ចាំដោយស្របច្បាប់
ភ្នំពេញ៖ ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក FT Cash Express Co ltd ជាក្រុមហ៊ុនអាជីវកម្មមួយទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ។ សម្រាប់ឆ្នាំ២០២០នេះ នឹងមានគម្រោងបើកសាខា ចំនួន១៥ នៅទូទាំងរាជធានី ខេត្តនៅកម្ពុជា ។
លោកបណ្ឌិតឧកញ៉ាភារម្យ វិចិត្រដារ៉ា បានឲ្យដឹងថា សាខាទី១ យើងនឹងសម្ភោធដាក់ឲ្យដំណើរការ ហើយ ចំពោះផែនការណ៍បន្តបន្ទាប់ទៀត យើងបើក ក្នុងឆ្នាំ២០២០នេះទៀត។
លោកឧកញ៉ាបានបញ្ជាក់ថា ក្នុង១សាខាយើង មានម្រោងទុន វិនិយោគ ជាង ១លានដុល្លារអាមេរិក ។ ផែនការណ៍ របស់យើងផ្តល់សេវាកម្មលើការបញ្ចាំអចលនទ្រព្យ ដូចជា ផ្ទះ ដីធ្លី ប្លង់រឹង ប្លង់ទន់ និងសម្ភារៈផ្សេងៗ ទៀត មានដូចជា ម៉ូតូ ឡាន គ្រឿងអលង្ការ និងគ្រឿងអេឡិចត្រូនិច ។
ឧកញ៉ាភារម្យ វិចិត្រដារ៉ា បានបញ្ជាក់ថា រាល់ផលិតផលដែលអតិ ថិជនដាក់បញ្ចាំ គឺអត្រាការប្រាក់ចាប់ពី១.៩% (ភាគរយ)ឡើងទៅ ដោយបត់បែនទៅតាមទំនិញ ដែលបានដាក់បញ្ចាំ ចំពោះកាប្រាក់ ឡើងថ្លៃ ចុះថ្លៃ ទៅតាមទីផ្សារ ...








