លោក ឧកញ៉ា លី ហួរ នឹងយកកង្វល់និងបញ្ហាប្រឈមរបស់វិស័យឯកជនជូននាយករដ្ឋមន្រ្តីដោះស្រាយ
លោក ឧកញ៉ា លី ហួរ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងសម្រាប់ផ្នែកឯកជននៃក្រុមការងារទី១៣ “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី២ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២០ ខែកុម្ភៈនេះ ដោយលោកបានត្រៀមយកកង្វល់និងបញ្ហាប្រឈមរបស់វិស័យឯកជនជូននាយករដ្ឋមន្រ្តីដោះស្រាយ។
ថ្លែងនៅក្នុងកិច្ចប្រជុំនាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា លោក ឧកញ៉ា លី ហួរ សហប្រធានក្រុមការងារតំណាងវិស័យឯកជន និងជាប្រធានសមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា «គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីបង្ហាញពីលទ្ធផល និងបញ្ហាដែលបានដោះស្រាយជាមួយសហប្រធានជាដៃគូរារដ្ឋាភិបាលនាពេលកន្លងទៅ ដែលជាកង្វល់ បញ្ហាប្រឈមរបស់សមាជិកសមាជិកានៃក្រុមការងារ និងជាពិសេស កិច្ចប្រជុំលើកទី២នេះ ដើម្បីស្វែងរកធាតុចូលក៏ដូចជាបញ្ហាប្រឈមថ្មីៗជាកង្វល់ចាំបាច់ត្រូវតែរកដំណោះស្រាយជូនដល់សមាជិកសមាជិកាក្នុងវិស័យនេះ»។
លោកឧកញ៉ាបញ្ជាក់ថា លោ...








